Paris Peace Accords 23 Oct. 1991

Wednesday, April 30, 2014

មន្ត្រី​ សាលា​រាជធានី​៖ សមត្ថកិច្ច នឹង​បង្ក្រាប ​CNRP ប្រសិនបើ​ ឃោសនា​ នៅ​ទីលាន​ប្រជាធិបតេយ្យ​​

មន្ត្រី​ សាលា​រាជធានី​៖ សមត្ថកិច្ច នឹង​បង្ក្រាប ​CNRP ប្រសិនបើ​ ឃោសនា​ នៅ​ទីលាន​ប្រជាធិបតេយ្យ​​


ដោយ៖​ បាន វិទ្យា​ / វីអូឌី | ថ្ងៃអង្គារ ទី29 ខែមេសា ឆ្នាំ2014

មន្ត្រី​ សាលា​រាជធានី​ ភ្នំពេញ ឲ្យដឹងថា កម្លាំង​សមត្ថកិច្ច នឹង​បង្ក្រាប ​ការឃោសនា​ របស់​ គណបក្ស​​ សង្គ្រោះ​ជាតិ ប្រសិនបើ ​គណបក្ស​​ មួយ​នេះ ប្រកាន់​យក ​ទីលាន​ប្រជាធិបតេយ្យ ​ជាទី​តាំង ធ្វើ​យុទ្ធនាការ ​ឃោសា​នា​។​
​គណបក្ស​ សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​អង្គារ​នេះ ប្រកាស​យក​ ទីលាន​ប្រជាធិបតេយ្យ រៀបចំ​យុទ្ធនាការ​ឃោសនា​ បោះឆ្នោត ​ជ្រើសរើសក្រុមប្រឹក្សា ​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​ថ្ងៃ​ទី​០២ ខែ​ឧសភា​។​
សេចក្តីជូនដំណឹង​របស់​គណបក្ស ឲ្យដឹងថា គណបក្ស នឹង​រៀបចំ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​២ នៅ​ថ្ងៃ​សុក្រ ទី​០២ ខែ​ឧសភា ឆ្នាំ​២០១៤ វេលា​ម៉ោង ២:០០ រសៀល នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ​។​ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ នឹង​ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង  អនុប្រធាន លោក កឹម សុខា​។ ​គណបក្ស​បន្តថា សេចក្ដីជូនដំណឹង​នេះ ចាត់ទុក​ជា​ការអញ្ជើញ​បងប្អូន​ជនរួមជាតិ ពិសេស​យុវជន យុវតី ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា​នេះ ឲ្យបាន​ច្រើន​កុះករ និង​ជា​ការអញ្ជើញ​អ្នកសារព័ត៌មាន​ជាតិ​-​អន្តរជាតិ ដើម្បី​យក​ព័ត៌មាន​តាម​ការ​គួរ​។​
អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ ប្រាប់​ VOD ​ថា សាលា​រាជធានី​ភ្នំពេញ នឹង​ចេញ​លិខិត​ជា​ផ្លូវ​ការឆ្លើយតប​ ចំពោះការ​មិន​អញ្ញាត​ឲ្យ​គណបក្សស​ង្គ្រោះ​ជាតិ​(CNRP) ធ្វើ​ការជួបប្រជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​។ លោក​បន្តថា សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​គណបក្សន​យោបា​យ​ទាំងអស់ ធ្វើ​ការប្រមូលផ្តុំ ឬ​ការហែក្បួន​នៅ​តាម​ទីតាំង​សាធារណៈ​ឡើយ ប៉ុន្តែ​សាលា​រាជធានី អនុញ្ញាត​ឲ្យធ្វើ​សកម្មភា​ព​ផ្សេងៗ​នៅ​តាម​ទីស្នាក់ការ និង​នៅតាម​ទី​ឯកជន​នានា​។
​លោក ឡុង ឌី​ម៉ង់ បញ្ជាក់ថា ប្រសិនបើ​CNRP នៅតែ​បន្ត​ធ្វើ​សកម្មភាព​ឃោសនា​ផ្សេងៗ​នៅ​ទីលាន​ប្រជាធិបតេយ្យ នោះ​គឺជា​សកម្មភាព​ដែល​ផ្ទុយ​នឹង​បំរាម​របស់​សាលា​រាជធានី​ភ្នំពេញ ហើយ​អាជ្ញា​ធរមាន​សមត្ថកិច្ច នឹង​បញ្ឈប់​រាល់​ការឃោសនា​ទាំងអស់​របស់​គណបក្ស​នយោបាយ​។ ​លោក​បន្ថែម​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ សាលា​រាជធានី​ភ្នំពេញ បាន​ប្រជុំ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​រាជធានី ដើម្បី​រៀបចំ​ផែនការ​ការពារ​សម្រាប់​យុទ្ធនាការ​បោះឆ្នោត​ ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​នៅ​ថ្ងៃ​ខាង​មុខ​នេះ​។​
​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត​-​ក្រុង​-​ស្រុក​-​ខណ្ឌ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤ ដោយ​មាន​គណបក្ស​ចំនួន​៥​ចូលរួម ក្នុងនោះ​រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណ​សង្គ្រោះ​ជាតិ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​៕


No comments:

Post a Comment