Paris Peace Accords 23 Oct. 1991

Monday, May 5, 2014

កម្ពុជា​ នឹង​ជជែក ​ពី​បំណុល នៅ​ពេល​មាន​ដំណើរ​ទស្សន​កិច្ច ​របស់​ ប្រមុខ​ការ​ទូត ​ទៅ​កាន់​ រុស្សី​

លោកហោ ណាំហុង
លោកហោ ណាំហុង / RFI / Siv Channa

កម្ពុជា​ នឹង​ជជែក ​ពី​បំណុល នៅ​ពេល​មាន​ដំណើរ​ទស្សន​កិច្ច ​របស់​ ប្រមុខ​ការ​ទូត ​ទៅ​កាន់​ រុស្សី​

 ដោយ ញឹម សុផល RFI / Siv Channa

ប្រមុខ​ការ​ទូត និង​រដ្ឋមន្ត្រី​ ក្រសួង ​ហិ​រញ្ញា​វត្ថុ កម្ពុជា នឹង​ត្រូវ​អញ្ជើញ​ទៅ​ប្រទេស​រុស្សី ដើម្បី​ជជែក​​ ពី​​បញ្ហា​បំណុល​ ដែល​កម្ពុជា ​បាន​ជំពាក់ ​អតីត​សហភាព​សូវៀត​ និង​បញ្ហា​ ជា​ច្រើន​ទៀត ដោយ​ស្មារតី​មិត្តភាព។  នៅ​ក្នុង​ជំនួប រវាង​ ​លោក​ឧបនាយក រដ្ឋមន្ត្រី ​កម្ពុជា ហោ ណាំ​ហុង​ និង​ឯកអគ្គរដ្ឋទូត​ថ្មី​ នៃ​ប្រទេស​រុស្សី​ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ក្រៅពី បំណុល​ ភាគី​ទាំងពីរ​បាន​​ពិភាក្សា​គ្នា​ ​លើ​បញ្ហា​ជាច្រើន​ទៀត រួម​មាន​បញ្ហា​សហប្រតិបត្តិការ និង​បញ្ហា ​ពាណិជ្ជកម្ម​ ផងដែរ។

នៅក្នុង​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​ប្រទេស​រុស្សី​លោក Dmitry Tsvetkov កាលពី​ព្រឹក​ថ្ងៃទី០៥ឧសភា​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​កម្ពុជា​បាន​រំលឹកថា ប្រទេស​រុស្សី​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​យ៉ាងច្រើន​បន្ទាប់ពី​ប្រទេស​នេះ​ងើប​ពី​របប​ប្រល័យពូជសាសន៍។

ពាក់ព័ន្ធ​នឹង​ជំនួយ​របស់​រុស្សី​នាពេលនេះ ជំនួប​ពិភាក្សា​រវាង​ប្រមុខ​ការទូត​កម្ពុជា​ និង​ឯកអគ្គរដ្ឋ​​ទូត​រុស្សី ក៏បាន​លើក​មក​ពិភាក្សាគ្នា​ផងដែរ​ពី​បញ្ហា​បំណុល​ដែល​អតីត សហភាព​សូវៀត បាន​ជួយ​មកដល់​ប្រទេស​កម្ពុជា​ចាប់តាំងពី​ទសវត្ស​ឆ្នាំ៨០មក។

លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​បាន​ថ្លែងប្រាប់​អ្នកកាសែត​បន្ទាប់ពី​ជំនួប​ការទូត​នេះ​ថា បញ្ហា​បំណុល​គឺជា​បញ្ហាសំខាន់​មួយ​ដែល​ប្រទេស​កម្ពុជា​និង​រស្សី​នឹង​លើក​ជជែក​គ្នា នៅ​ប្រទេស​រុស្សី​នាពេលខាងមុខ។

«បញ្ហា​បំណុល​ដែល​កម្ពុជា​យើង​ជំពាក់​អតីត​សហភាពសូវៀត​នោះ គឺ​ភាគី​ទាំងពីរ​បាន​ខិតខំ​ដោះស្រាយ​ដោយ​ស្មារតី​មិត្តភាព ដើម្បី​ជា​ប្រយោជន៍​នៃ​ប្រទេស​ទាំងពីរ។ ហើយ​ក្នុងនោះ​គឺ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ក៏ត្រូវ​បាន​ភាគី​រុស្សី​នឹ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​រុស្សី​ដែរ ​ដើម្បី​ពិភាក្សា​ក្នុង​ស្មារតី​មិត្តភាព»

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​មិនបាន​បញ្ជាក់​ពី​ទួ​លេខ​ច្បាស់លាស់​នៃ​បំណុល​រុស្សី​ទេ ក៏ប៉ុន្តែ​យោង​តាម​​ឯកសារ​នានា បង្ហាញថា​ប្រទេស​កម្ពុជា​ធ្លាប់​ជំពាក់​ប្រទេស​រុស្សី​ប្រមាណ​ជា​១៥០​លាន​ដុល្លារ​​ចាប់តាំងពី​ទសវត្ស​ទី៨។ ក៏ប៉ុន្តែ​រុស្សី​បាន​លុបចោល​អស់៧០ភាគរយ​ហើយ ហើយ​នៅសល់​ទាំង​ប៉ុន្មាន កម្ពុជា​ធ្លាប់​ស្នើ​ឲ្យ​សភា​ឌូ​ម៉ា​បង្វែរ​ប​ណុល​ទាំងនេះ​ទៅជា​ជំនួយ​អភិវឌ្ឍន៍​វិញ៕


No comments:

Post a Comment