Paris Peace Accords 23 Oct. 1991

Sunday, May 11, 2014

«សវនាការ​ ករណី​បាតុកម្ម​ នៅ​ស្ទឹងមានជ័យ​ មាន​កំហុស​ ធ្ងន់ធ្ងរ»

«សវនាការ​ ករណី​បាតុកម្ម​ នៅ​ស្ទឹងមានជ័យ​ មាន​កំហុស​ ធ្ងន់ធ្ងរ»


ដោយ វោហារ ជាតិ / RFA | 11 May 2014

ប៉ូលិស អែស.អិល ៦១០
១២-វិច្ឆិកា-២០១៣៖ ក្រុម​ប៉េអឹម​រៀប​ក្បួន​ត្រៀម​ទប់ទល់​ជាមួយ​ក្រុម​កម្មករ​រោងចក្រ អែស.អិល ដែល​ព្យាយាម​សម្រុក​ដង្ហែ​ក្បួន​ទៅ​កាន់​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្បែរ​ស្ពាន​ស្ទឹងមានជ័យ។  RFA/Den Ayuthyea

អង្គការ​ សិទ្ធិ​មនុស្ស​ អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​តំបន់​អាស៊ី ចេញ​របាយការណ៍​ មួយ​ នៅ​ថ្ងៃ​ទី​១១ ឧសភា រិះគន់​ ការ​កាត់ក្ដី​របស់​ សាលា​ដំបូង​ រាជធានី​ភ្នំពេញ លើ​ជន​សង្ស័យ​ មិន​ទាន់​ គ្រប់​អាយុ ២​នាក់​ ថា​ មាន «កំហុស យ៉ាងធ្ងន់ធ្ងរ»,  ហើយ​ លទ្ធផល​ នៃ​ការកាត់ក្ដី​​នោះ មិន​អាច​ យក​ជា​ការ ឬ​មិន​អាច​ ឲ្យ​​ជន​សង្ស័យ​ មាន​ទោស​ ជាប់​គុក​បាន​ទេ។


តុលាការ​បាន​បើកសវនាការអ្នក​ទាំង​ពីរ គឺ វណ្នី វណ្ណន ​ប្រុស អាយុ​ប្រហែល​ ១៨ ឬ​ ១៩​ឆ្នាំ និង មាស នន់ ប្រុស អាយុ ១៤ ឬ ១៥​ឆ្នាំ នៅ​ថ្ងៃ​ទី​២៥ មេសា និង​ថ្ងៃ​៦ ឧសភា ហើយនឹង​ប្រកាស​សាលក្រម នៅ​ថ្ងៃ​ទី​៣០ ឧសភា ឆ្នា​២០១៤ នេះ។

យូមែន រ៉ៃត៍ វ៉ច្ឆ ឲ្យ​ដឹង​ថា តុលាការ​បាន​កាត់​ក្ដី​ជន​សង្ស័យ​ទាំង​ ២​នាក់ កាល​ពី​ថ្ងៃ​ទី​១២ មេសា និង​ថ្ងៃ​ទី​៦ ឧសភា ឆ្នាំ​២០១៤ ទាក់ទង​ករណី​កម្មករ​រោង​ចក្រ អែស.​អិល (SL) ធ្វើ​បាតុកម្ម ហើយ​ត្រូវ​បានកង​ប៉ូលិស និង​ប៉េអិម​បង្ក្រាប​យ៉ាង​ហិង្សា ​នៅ​ក្បែរស្ពាន​ស្ទឹងមានជ័យ កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០១៣។

​នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ នៃ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប៊្រែដ អាដាម (Brad Adams) បញ្ជាក់​ថា ការ​កាត់​ក្ដី​នោះ មាន​កំហុស​ធ្ងន់ ហើយ​តុលាការ​មិនបាន​ចោទ​ប្រកាន់​អាជ្ញាធរ​ដែល​បាន​បាញ់​រះ​លើ​ក្រុមបាតុករ​ បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់ស្លាប់ ​និងប្រហែល ​១២​​នាក់​​ទៀត​របួស​នោះ​ទេ ៖ «អាជ្ញាធរ​កម្ពុជា​គួរ​តែ​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ការ​ប្រើ​អាវុធ​មិន​ ចាំបាច់ ដោយ​កង​កម្លាំង​សន្តិសុខ ជា​ជាង​កាត់​ទោស​ក្មេង​ជំទង់​ដែល​មិន​ដឹង​អំពី​អត្តសញ្ញាណ និង​ក្មេង​ប្រុស​ដែល​អសមត្ថភាព»


No comments:

Post a Comment