អ្នកសង្កេតការណ៍៖ ការកើន អាសនៈ របស់ បក្សសង្គ្រោះជាតិ នាំឱ្យមាន តុល្យភាព ថ្នាក់មូលដ្ឋាន
លោក
សម រង្ស៊ី
ថ្លែងនៅក្នុង សន្និសីទ ព័ត៌មាន មួយ កាលពីថ្ងៃអាទិត្យ ទី១៨ខែឧសភា
ឆ្នាំ២០១៤
អំពី ការលទ្ធផល នៃកាលបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា រាជធានី-ខេត្ត
ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី២។ (រូបភាព ពីទំព័រ ហ្វេសប៊ុកលោក សម រង្ស៊ី)
VOA | ២០ ឧសភា ២០១៤
វ៉ាស៊ីនតោន —
ការបោះឆ្នោត ជ្រើសរើស មន្ត្រីក្រុមប្រឹក្សា គ្រប់គ្រង ថ្នាក់មូលដ្ឋាន
បានបញ្ចប់ហើយ ដោយគេ បានដឹង ថា, គណបក្ស គ្រប់គ្រង ប្រទេស របស់ លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែននៅតែ នាំមុខ គណបក្ស នយោបាយ ដទៃទៀត។ តែ គណបក្ស សង្គ្រោះជាតិ បានកើនឡើង ចំនួន អាសនៈច្រើន ជាងមុន។
កំណើន សំឡេងឆ្នោត របស់ គណបក្ស ជំទាស់ ក្នុងការបោះឆ្នោត អសកល ដើម្បី ជ្រើសរើស ក្រុមប្រឹក្សា រាជធានី, ខេត្ត, ក្រុង, ស្រុក, ខណ្ឌនេះ ត្រូវ គេ គិតថា ជាការធ្វើ ឲ្យអំណាច ថ្នាក់មូលដ្ឋាន គណបក្ស ប្រជាជន កម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន
សែន ដែលកាន់កាប់ អំណាច ជាង៣ ទសវត្សរ៍នោះ
ធ្លាក់ចុះ, ហើយ ជំនួស មកវិញ ដោយប្រព័ន្ធ ផ្ទៀងផ្ទាត់ ដ៏រឹងមាំ ជាងមុន សម្រាប់ ប្រទេសកម្ពុជា។
គណបក្ស គ្រប់គ្រង ប្រទេស គឺ គណបក្ស ប្រជាជនកម្ពុជា កាន់កាប់អំណាច ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ យ៉ាងរ៉ឹងមាំ តែ ម្នាក់ឯង ជាច្រើនទសវត្សរ៍។ តែ ការបោះឆ្នោត ថ្នាក់មូលដ្ឋាន អាណត្តិ ទី២ នៅថ្ងៃទី១៨ ខែឧសភានេះ, គណបក្ស សង្គ្រោះជាតិ របស់ លោក សម រង្ស៉ី និងលោក កឹម សុខា បានកើនអាសនៈ ១៨៥, គឺ ពីចំនួន ៥៧៩ ដល់ទៅ ៧៦៤ អាសនៈ ដែលមានន័យ ថា, មន្ត្រី គណបក្ស ជំទាស់ អាចចូលរួម ក្នុងការសម្រេច កិច្ចការ ថ្នាក់ រាជធានី, ខេត្ត, ក្រុង, ស្រុក, ខណ្ឌ ដោយមិនអនុញាត ឲ្យគណបក្ស ប្រជាជនកម្ពុជា សម្រេចកិច្ចការ រដ្ឋបាល និងកិច្ចការ អភិវឌ្ឍន៍នានា តែ ម្នាក់ឯង បានទៀតទេ។
លោក បណ្ឌិត ហង្ស ពុទ្ធា នាយកអង្គការឃ្លាំមើលការបោះឆ្នោតឯករាជ្យមួយឈ្មោះនិកហ្វិកបានអះអាង ថាគណបក្សប្រជាជនកម្ពុជានៅតែឈ្នះនាំមុខដដែល តែគណបក្សសង្គ្រោះជាតិមានការកើនឡើងសំឡេងដ៏គួរឲ្យភ្នាក់ផ្អើល ហើយដែលអាចធ្វើឲ្យមានការប្រែប្រួលក្នុងការដឹកនាំខ្លះនៅមូលដ្ឋាន។
«យើងពិនិត្យទៅលើរបៀបគ្រប់គ្រងបក្ស គឺគណបក្សកំពុងកាន់អំណាចសព្វថ្ងៃលោកប្រើប្រាស់ឋានានុក្រមក្នុងការ ទទួលបញ្ជាពីថ្នាក់លើ។ អញ្ចឹងការសម្រេចចិត្តថ្នាក់ក្រោមអត់មានទេ។ តែគណបក្សសង្គ្រោះជាតិហាក់ដូចជាបើកចំហរនូវការសម្រេចចិត្តនៅ មូលដ្ឋានច្រើនជាង។ អញ្ចឹងនៅពេលគណបក្សសង្គ្រោះជាតិ មានអាសនៈច្រើននៅកម្រិតថ្នាក់ណាមួយ ដែលខ្លួនឯងអាចធ្វើការសម្រេចចិត្តបានខ្លួននឹងធ្វើការសម្រេច ចិត្ត។ ហើយការសម្រេចចិត្តតាមរបៀបគណបក្សសង្គ្រោះជាតិ ជាការសម្រេចចិត្តភ្ជាប់នឹងការផ្លាស់ប្តូរហើយព្រោះសាររបស់គណបក្ស នេះឯងថាផ្លាស់ប្តូរ តែនៅពេលដែលខ្លួនទទួលតំណែងហ្នឹងហើយខ្លួនឯងមិនធ្វើឲ្យមានការ ផ្លាស់ប្តូរនោះប្រហែលជាត្រូវប្រឈមជាមួយនឹងប្រជាពលរដ្ឋឬក៏គណបក្ស របស់ខ្លួន។ អញ្ចឹងហើយបានក្រុមប្រឹក្សាដែលមកពីគណបក្សនេះអាចនឹងជំរុញទៅរកការ ផ្លាស់ប្តូរដូចជាទម្លាប់នៃការទទួលខុសត្រូវមួយចំនួន យ៉ាងហោចណាស់ក៏ផ្នែករដ្ឋបាលនៅតាមស្រុកឬក៏ខេត្តហ្នុងដែរ។ ក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិអាចជំរុញឲ្យមានការផ្លាស់ប្តូរ ដូចជាទម្លាប់ ក្នុងការទទួលខុសត្រូវមួយចំនួនផ្នែកមូលដ្ឋានស្រុក ឬ ខេត្តហ្នឹងដែរ»។
ក្រុមមន្ត្រីគណបក្សជំទាស់និងអ្នកឃ្លាំមើលការបោះឆ្នោតបានអះអាងថា រាល់ការអភិវឌ្ឍ ការរំលោភបំពានដីធ្លី និងសម្បទាននានា និងការសម្រេចចិត្តផ្នែករដ្ឋបាល លិខិតបទដ្ឋាននានាសម្រាប់បម្រើប្រជាពលរដ្ឋនឹងមានការត្រួតពិនិត្យ ដ៏ទូលំទូលាយនៅទូទាំងប្រទេស។
ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានក្រោយការបោះឆ្នោតលោក សម រង្ស៉ី មេដឹកនាំគណបក្សសង្គ្រោះជាតិបាន អះអាងថា កំណើននៃគណបក្សជំទាស់កើនឡើងខ្លាំងដើម្បីទប់ស្កាត់មិនឲ្យគណបក្ស ប្រជាជនសម្រេចអ្វីតាមតែអំពើចិត្តខុសនឹងឆន្ទៈប្រជាពលរដ្ឋទៀតទេនៅ កន្លែងដែលគណបក្សលោកបានទទួលជ័យជម្នះ។
«បានន័យថាកម្លាំងប្រជាធិបតេយ្យឥឡូវនេះគឺអាចទប់ទល់បានជាមួយគណបក្ស កាន់អំណាចដោយមានប្រសិទ្ធភាពគួរសម។ ពីមុនតិចតួចតែឥឡូវឃើញច្រើនគួរសម រហូតទៅដល់ទទួលប្រធានក្រុមប្រឹក្សាស្រុក ហើយស្រុកមួយចំនួន ទោះជាយើងមិនធ្វើប្រធានក៏យើងមានកម្លាំងច្រើន ដើម្បីសួរយោបល់ ដើម្បីគិតពិចារណា មិនអាចគណបក្សណាជិះសេះលែងដៃដូចមុន មិនអាចគណបក្សណា គណបក្សតែមួយធ្វើអ្វីស្រេចចិត្តទេ។ ហើយយើងសូមបញ្ជាក់ថាយើងនឹង ប្រើកម្លាំងរបស់យើងនេះដើម្បីនាំមកនូវលទ្ធិប្រជាធិបតេយ្យនៅមូល ដ្ឋាន។ លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋានគឺត្រូវតែសួរយោបល់ប្រជារាស្ត្រនៅ មូលដ្ឋាន។ យើងនឹងការពារផលប្រយោជន៍ប្រជារាស្ត្រនៅមូលដ្ឋាន»។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានបន្ទរថា៖
«យើងទទួលបានលទ្ធផលលើសពីការគ្រោងទុក។ មានន័យថាអ្វីដែលយើងគិតថាជារបស់យើងនោះ យើងបានលើសពីអ្វី ដែលជារបស់យើង មានតទៅទៀត។ នេះចំណុចទី១។ ចំណុចទី២យើងមានឱកាសច្រើនដើម្បីបន្តបេសកកម្មជាប្រវត្តិ សាស្ត្រ ក្នុងការពង្រឹងមូលដ្ឋានតទៅទៀត។ ហើយខ្ញុំគ្រាន់តែចង់បញ្ជាក់ថានេះ ជាការបោះឆ្នោតអសកលទេ។ប្រសិនបើបោះឆ្នោតសកល ប្រជាពលរដ្ឋគាំទ្រ វិញច្រើនជាងហ្នឹង។ នេះអ្នកបោះឆ្នោត អង្គបោះឆ្នោតសុទ្ធតែគណបក្សប្រជាជន គាបណែនអស់ហើយ គាបពួកគាត់ណែនអស់ហើយ តែនៅតែរបូត។ ទី២ សង្កត់លើ (អង្គបោះឆ្នោត)របស់យើងទៀត តែសង្កត់វាមិនចេញ។ ដូច្នេះហើយ នេះហើយសឲ្យឃើញថាមិនអាចគណបក្សប្រជាជនធ្វើអីបានស្រេចតែចិត្ត ទេ»។
ទោះជាយ៉ាងណាក៏ដោយលោក ផៃ ស៊ីផានមន្ត្រីនាំពាក្យរដ្ឋាភិបាលនៃ គណបក្សកាន់អំណាចបានអះអាងថាគណបក្សកាន់អំណាចនៅតែនាំមុខក្នុងការ បោះឆ្នោតនេះ ហើយបានបដិសេធពីការបែកបាក់គណបក្សប្រជាជនកម្ពុជានៅថ្នាក់មូលដ្ឋាន។
«ឥឡូវនេះតាមលទ្ធផលដែលមិនទាន់ចេញជាផ្លូវការ ហើយមិនទាន់បូកបញ្ចប់ យើងឃើញថាគណបក្សប្រជាជនបាននាំមុខច្រើនតាមស្រុក និងតាមខេត្ត»។
លោកបានថ្លែងថាចំពោះដំណើរការផ្តល់អំណាចដល់ថ្នាក់មូលដ្ឋានគឺនៅតែមានដំណើរការជាធម្មតាដដែល។
«ចំពោះអ្វីដែលខ្ញុំជាសមាជិកគណបក្សប្រជាជនកម្ពុជា ខ្ញុំឃើញនៅតែមាន ប្រសិទ្ធភាព នៅតែមានការបន្តដំណើរការរដ្ឋបាល ក៏ដូចជាដំណើរការនយោ បាយ វិមជ្ឈការនិងសហវិមជ្ឈការ នៅតែដំណើរការលឿនល្អដដែលពីព្រោះ យើងឃើញហើយការតតាំងគ្នា គណបក្សសង្គ្រោះជាតិ លោកចាប់អារម្មណ៍ តែខាងលើទេ គឺថ្នាក់ជាតិ។ តែចំណែកថ្នាក់មូលដ្ឋានលោកអត់ទាន់ចូលទៅ ដល់ផ្នែកមូលដ្ឋានទេ»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)បានចាប់ផ្តើមប្រកាសលទ្ធផល បោះឆ្នោតបឋមៗកាលពីយប់ថ្ងៃអាទិត្យ។ តែលោក ទេព នីថាអគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតគជបបានបង្ហាញតម្រុយឲ្យដឹងថាគណបក្សប្រជាជនឈ្នះ នាំមុខដោយផ្អែកលើចំនួនអង្គបោះឆ្នោត។
«យើងនឹងផ្សាយលទ្ធផលតាមវិទ្យុ និងទូរទស្សន៍ក្នុងរង្វង់ពីម៉ោង៧យប់ទៅ។ ហើយនិយាយដោយត្រង់ខ្ញុំក៏អត់ទាន់បានបូកសរុបលទ្ធផលហ្នឹងយ៉ាងម៉េច ដែរ។ ក៏ប៉ុន្តែបើយើងនិយាយតាមលេខនៃក្រុមប្រឹក្សាឃុំសង្កាត់វិញ យើងឃើញថា គណបក្សប្រជាជនលោកមានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់រហូតដល់ជាង ៨.០០០នាក់ឯណោះ ហើយខាងគណបក្សសង្គ្រោះជាតិ ដែលមានគណបក្សសមរង្ស៉ីនិងគណបក្សសិទ្ធិមនុស្ស បូកបញ្ចូលគ្នាទៅ មានប្រហែលជា ជិត ៣.០០០ពាន់នាក់។ អញ្ចឹងទេ យើងអាចវាយតម្លៃតាមនេះ យើងឃើញហើយ»។
មានគណបក្សចំនួនប្រាំដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ដែលមានការិយាល័យនៅទូទាំងប្រទេសចំនួន១៩៧ ហើយមានអង្គបោះឆ្នោតតែ១១.៤៥៩ រូបនោះ។ មានការមិនបានបោះឆ្នោតតិចតួចរបស់គណបក្សសង្គ្រោះជាតិ ដែល លោក សម រង្ស៉ីបានអះអាងថាមានការទិញដូរសន្លឹកឆ្នោត។ ហើយមានតែពាក្យបណ្តឹងមួយប៉ុណ្ណោះ។ តែក្រុមអ្នកសង្កេតការណ៍កំពុងធ្វើរបាយកាណ៍អំពីរឿងបោះឆ្នោតអសកលដែល ពួកគេឃ្លាំខ្លះៗនោះ៕
កំណើន សំឡេងឆ្នោត របស់ គណបក្ស ជំទាស់ ក្នុងការបោះឆ្នោត អសកល ដើម្បី ជ្រើសរើស ក្រុមប្រឹក្សា រាជធានី, ខេត្ត, ក្រុង, ស្រុក, ខណ្ឌនេះ ត្រូវ គេ គិតថា ជាការធ្វើ ឲ្យអំណាច ថ្នាក់មូលដ្ឋាន គណបក្ស ប្រជាជន កម្ពុជា របស់លោក

No comments:
Post a Comment