Paris Peace Accords 23 Oct. 1991

Monday, May 19, 2014

ក្រុង​ហាណូយ ​ប្តូរ​ជំហរ​​ ចំពោះ​ បាតុកម្ម​ ប្រឆាំង​ចិន

ក្រុង​ហាណូយ ​ប្តូរ​ជំហរ​​ ចំពោះ​ បាតុកម្ម​ ប្រឆាំង​ចិន

មន្ត្រី​ប៉ូលិស​វៀតណាម​ម្នាក់​​​ស្រែក​តាម​​ឧគ្ឃោសនស័ព្ទ​ទៅ​កាន់​​អ្នក​​ថ្មើ​រ​ជើង​ រួម​ទាំង​អ្នក​យក​ព័ត៌មាន​ផង​ ឲ្យ​ចាកចេញ​ពី​តំបន់​ត្រូវ​បិទ​នៅ​ជិត​ស្ថានទូត​ចិន​​ក្នុង​ក្រុង​ហាណូយ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤។
មន្ត្រី ​ប៉ូលិស​ វៀតណាម ​ម្នាក់​​​ ស្រែក​តាម ​​ឧគ្ឃោសនស័ព្ទ​ ទៅ​កាន់​​ អ្នក​​ថ្មើ​រ​ជើង​ រួម​ទាំង​ អ្នក​យក​ព័ត៌មាន​ផង​ ឲ្យ​ចាកចេញ ​ពី​តំបន់​ ត្រូវ​ បិទ​នៅ​ជិត​ស្ថានទូត​ ចិន ​​ក្នុង​ក្រុង​ហាណូយ ​កាលពី​ថ្ងៃ​ អាទិត្យ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤។

— បាតុកម្ម នៅ​ប្រទេស ​វៀតណាម​ ប្រឆាំង​ នឹង​ការណ៍​ ដែល​ប្រទេស​ ចិន ​បាន​ស្ថាបនា​ អណ្តូង​ខួង​ប្រេង​ នៅ​ក្នុង​ដែន​ទឹក​ ទាមទារ​ ដោយ​ប្រទេស​ វៀតណាម ​ត្រូវ​ បាន​ក្រុម​ប៉ូលិស ​បង្ក្រាប​ កាល​ពី​ថ្ងៃ​អាទិត្យ។   វិធានការ ​បង្ក្រាប​នេះ​ កើត​មាន​ឡើង ក្រោយ​រយៈ​ពេល​ មួយ​សប្តាហ៍ ​ដែល​ក្រុម​ប៉ូលិស បណ្តោយ​ មិន​បង្ក្រាប​ បាតុកម្ម​ ប្រឆាំង​ចិន ដែល​បាតុកម្ម​ខ្លះ ​ក្លាយ​ជា​ហិង្សា។


កាល​ពី​ព្រឹក​ ថ្ងៃ​អាទិត្យ​ មាន​ការ​ពង្រឹង​ សន្តិសុខ​ យ៉ាង​ខ្លាំង​ នៅ​ខាង​ក្រៅ​ ស្ថានទូត​ចិន ​ក្នុង​ទី​រដ្ឋធានី​ ហាណូយ, ហើយ​ សួន​ច្បារ​ មួយ​កន្លែង​ ដែលបាតុករ​ បាន​ប្រើ​ ជា​កន្លែង ​តវ៉ា ​កាល​ពី​សប្តាហ៍​មុន ​ត្រូវ ​បាន​គេ ​បិទ។

បាតុករ ចំនួន​ តិចតូច​ ដែល​បាន ​ចេញ​មក​តវ៉ា ត្រូវ ​ក្រុម​ប៉ូលិស​ ឡោម​ព័ទ្ធ ​និង​ព្យាយាម មិន​ឲ្យ ​ពួក​គេ​ អាច​និយាយ​ ជាមួយ​ ក្រុម​អ្នក​កាសែត ​បាន។  លោក ឡេ ធៀង ញិន (Le Thien Nhan) ដែល​បាន​ចូលរួម ​ធ្វើ​បាតុកម្ម ប្រឆាំង​ចិន​ ជា​ទៀង​ទាត់ ក្នុង​ពេល​ក​ន្លង​មក​ ក៏​មាន​វត្តមាន​ នៅ​ថ្ងៃ​នេះ​ដែរ។

លោក ញិន (Nhan) ថ្លែង​ថា មិត្ត​ភក្តិ ​របស់លោក​ ជា​ច្រើន​នាក់ ​ក៏​ចង់​ចូល​រួម​ បាតុកម្ម ​ថ្ងៃ​អាទិត្យ​ នេះ​ដែរ, ប៉ុន្តែ​ ត្រូវ​ ប៉ូលិស ​រារាំង​ មិន​ឲ្យ​ចេញ​ ពី​ផ្ទះ។

បាតុករ​ ជា​ច្រើន​នាក់​ នៅ​ទី​ក្រុង​ ហូជីមិញ ​ត្រូវ ​ប៉ូលិស​ ចាប់​ខ្លួន។  នៅ​ទី​ក្រុង​ ហាណូយ បាតុករ​ អាយុ​ ២២​ឆ្នាំម្នាក់​ ត្រូវ​ ប៉ូលិស ស្លៀក​ពាក់​ស៊ីវិល​រុញ​ ច្រាន​ ក្នុងពេល​ លោក ​កំពុង​និយាយ​ ជាមួយ វីអូអេ, ហើយ​ នៅ​ទី​បំផុត ប៉ូលិស​ បាន​ទាញ​លោក​ និង​មិត្តភក្តិ​ ចេញ។

ស្រ្តី​ ជា​មន្ត្រី ​ប៉ូលិស ​មួយ​រូប​ ថ្លែង​ថា, ​ការ​ប្រមូល​ផ្តុំ​ ទាំង​នេះ​ «ខុស​ច្បាប់»។

នេះ​ ជា​ការ​ប្រែប្រួល គោលជំហរ​ យ៉ាង​ខ្លាំង ​របស់ ​រដ្ឋាភិបាល​ វៀតណាម​ ដែល​ទើប​តែ​ បាន​អនុញ្ញាត ឲ្យ​មានបាតុកម្ម​ ទ្រង់ទ្រាយ​ធំ ​នៅ​ទូទាំង​ប្រទេស​ កាល​ពីសប្តាហ៍​មុន។  ក៏​ប៉ុន្តែ ​ក្នុង​សប្តាហ៍​ កន្លង​ ទៅ​នេះ, បាតុកម្ម​ ទាំង​នោះ​ នាំ​ឲ្យ​មាន​ កុប្បកម្ម កើត​ឡើង ​នៅ​តំបន់​ សួន​ឧស្សាហកម្ម​ នៅ​ប៉ែក​ ខាង​ត្បូង ​និង​កណ្តាល​ប្រទេស ​វៀតណាម​ ដែល​បាន​បណ្តាល​ ឲ្យ​កម្មករ​ចិន​ ពីរ​នាក់ ​ត្រូវ​ សម្លាប់​ និង​មនុស្ស ​ប្រមាណ​ ១០០​ទៀត ​របួស។

អ្នក​សង្កេត​ការណ៍​ខ្លះ សង្ស័យ​ថា​, កុប្បកម្ម​ ទាំង​នេះ​ បាន​កើន​សម្ទុះ​ ដោយ​សារ​ កំហឹង​ ទាក់ទង ​នឹង​ស្ថានភាព​ ការ​រស់​នៅ​ មិន​ល្អ​ នៅ​ក្នុង រោងចក្រ ជាជាង ​អារម្មណ៍​ប្រឆាំង​ នឹង​ចិន។
 


នៅ​ក្នុង​សន្និសីទ​ ព័ត៌មាន មួយ កាលពី​ថ្ងៃ​សៅរ៍ អំពី​ បញ្ហា​កុប្បកម្ម​នេះ, មន្ត្រី​វៀតណាម ​ព្យាយា​ម​ ធានា​ ដល់​អ្នក​វិនិយោគ។  ក្រុម​មន្ត្រី​ ថ្លែងថា,​ ស្ថានភាព​ មាន​ភាព​រៀបរយ​ ឡើង​វិញ​ហើយ,​ ហើយ​ ក្រុមហ៊ុន ​ដែល​រង​ការ​ ប៉ះពាល់​ នឹង​ត្រូវ ​ទទួល​សំណង ​ចំពោះ ការ​ខាត​បង់។

ឧត្តមសេនីយ៍​ឯក ហ៊័ង កុង ទឺ (Hoang Kong Tu) ប្រធាន​ នាយកដ្ឋាន ​ស៊ើប​អង្កេត ​នៃ​ក្រសួង​ សន្តិសុខ ​សាធារណៈ ​ថ្លែង​ប្រាប់​ អ្នក​យក​ព័ត៌មាន​ ថា,​ មនុស្ស ​រាប់​រយ​នាក់ ​ត្រូវ​ ចាប់​ខ្លួន។

ក្រសួង​ សន្តិសុខ​ សាធារណៈ​ត្រូវ គេ ​រិះ​គន់​ថា ​បាន​ចាត់​វិធានការ​ យឺតយ៉ាវ​ពេក, ប៉ុន្តែ ​លោក Tu ថ្លែង​ថា, វិធានការ​ ឆ្លើយ​តប ​របស់​ រដ្ឋាភិបាល ​គឺ​ «ទាន់ពេល»។  លោក ​ថា រដ្ឋាភិបាល ​បាន​ឆ្លើយ​តប​ ក្នុង​របៀប​ សកម្ម​ និង​រហ័ស ​ដើម្បី ​កាត់​បន្ថយ​ ការ​ខាត​បង់។

ជម្លោះ ទាក់ទង ​នឹង​ការណ៍ ​ដែល​ចិន​ ចាប់​ខួង​ប្រេង​នេះ ហាក់​ មិន​ថមថយ​ឡើយ។  វៀតណាម និយាយ​ថា, ចិន​ បាន​បង្កើន​ នាវា​ នៅ​ក្នុង​តំបន់​ សមុទ្រ​នោះ ​រហូត​ ដល់ចំនួន​ ១៣០​គ្រឿង ដោយ​រួម​មាន​ នាវា​ កងទ័ព ​ជើង​ទឹក ​ចំនួន​ ៤​គ្រឿង ផង​ដែរ។

ទី​ភ្នាក់ងារ​ ព័ត៌មាន​ Xinhua ផ្លូវការ​ របស់​ចិន​ បាន​រាយការណ៍ ​ថា, ប្រទេស​ចិន​ បាន​ជម្លៀស​ ពលរដ្ឋ​ របស់​ខ្លួន ចំនួន​ ជាង​៣.០០០​នាក់ចេញ​ ពី​ប្រទេស ​វៀតណាម​ នៅ​ក្រោយ​ពេល​ មាន​កុប្បកម្ម​នេះ។

កាល​ពី​ថ្ងៃ​សៅរ៍ លោក​នាយករដ្ឋមន្ត្រី ង្វៀង​ តាន យុង (Nguyen Tan Dung) បាន​ផ្ញើសារ​ ជា​ច្រើន តាម​ទូរស័ព្ទ​ ទៅអ្នកប្រើប្រាស់​ បណ្តាញ​ទូរស័ព្ទ​រដ្ឋ​ ដោយ​អំពាវនាវ​ ឲ្យ​ពួក​គេ​ សម្តែង​អារម្មណ៍​ ជាតិនិយម
, ប៉ុន្តែ​ មិន​ឲ្យ​ ចូល​រួម ក្នុង​បាតុកម្ម​ «ខុស​ច្បាប់»។  សារ​ដំបូង ​ត្រូវ​ បាន​ផ្ញើ​ចេញ​ កាល​ពី​ថ្ងៃ ​ព្រហស្បតិ៍។

គេ​ នៅមិន​ដឹង​ច្បាស់​ ថា​, បាតុកម្ម​ បែប​ណា​ ដែល​ជា​បាតុកម្ម​ «ខុស​ច្បាប់»​ នោះ។  ប៉ុន្តែ​ សារ​ ដែលចេញ ​ពី​សកម្មភាព ​បង្ក្រាប​ ក្រុម​ប៉ូលិស កាល​ពី​ថ្ងៃ ​អាទិត្យ​ បង្ហាញ​ថា, រដ្ឋាភិបាល ​នឹង​មិន​អនុញ្ញាត ​ឲ្យ​មាន​បាតុកម្ម​ ប្រឆាំង ​នឹង​ចិន​ បន្ត​ទៀត​ ក្នុង​ពេល​ឆាប់ៗ​ ខាង​មុខ​ទេ៕


No comments:

Post a Comment