Paris Peace Accords 23 Oct. 1991

Monday, May 26, 2014

រដ្ឋ​ប្រហារ​ ថៃ​ នាំ​ឱ្យ​មាន ​កង្វល់​ខ្លះ ​ដល់​កម្ពុជា

រដ្ឋ​ប្រហារ​ ថៃ​ នាំ​ឱ្យ​មាន ​កង្វល់​ខ្លះ ​ដល់​កម្ពុជា

និស្សិត​ថៃ​ម្នាក់​នេះ កាន់បដា​ដែល​មាន​សរសេរ​ថា «ប្រឆាំង​នឹង​រដ្ឋប្រហារ» នៅ​ពី​មុខ​យោធា​មួយ​ក្រុម​ក្នុង​ពេល​បាតុកម្ម​ដ៏​ខ្លី​មួយ នៅ​ក្បែរ​វិមាន​ប្រជាធិបតេយ្យ​ក្នុង​ទីក្រុង​បាងកក​នៃ​ប្រទេសថៃ​នៅ​ថ្ងៃសុក្រទី ២៣ ខែឧសភា ឆ្នាំ២០១៤។និស្សិត ​ថៃ​ម្នាក់​នេះ កាន់បដា ​ដែល​មាន​ សរសេរ​ ថា «ប្រឆាំង​ នឹង​រដ្ឋប្រហារ» នៅ​ពី​មុខ ​យោធា​ មួយ​ក្រុម ​ក្នុង​ពេល​ បាតុកម្ម​ ដ៏​ខ្លី​មួយ នៅ​ក្បែរ​ វិមាន​ប្រជាធិបតេយ្យ ​ក្នុង​ទីក្រុង បាងកក ​នៃ​ប្រទេស ថៃ ​នៅ​ថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០១៤។


រដ្ឋ​ប្រហារ ​យោធា ​នៅ​ប្រទេស ​ថៃ​ បាន​នាំ​ ឲ្យ​មាន​កង្វល់​ មួយ​ចំនួន នៅ​ក្នុង​ ប្រទេស​ កម្ពុជា, ប៉ុន្តែ ​នោះ ​ទំនង​ ជា​មិន​មែន ជា​កង្វល់​ សម្រាប់​ ប្រជាជន​កម្ពុជា​ សាមញ្ញ​នោះ​ទេ។

​ក្រុមយោធា​ ថៃ ​បាន​ធ្វើ រដ្ឋ​ប្រហារ លើក​ទី​១៩ ​ក្នុង​ប្រវត្តិសាស្ដ្រ​ ប្រទេស​ ថៃ​ កាល​ពី​ថ្ងៃ ​ព្រហស្បតិ៍​ ម្សិល​មិញ, ​គឺ ​២​ថ្ងៃ ​ក្រោយ ពី​មេបញ្ជារ​ការ​ កងទ័ព ​បាន​ដាក់​ច្បាប់​ អាជ្ញាសឹក​, ហើយ​ ក្រុមយោធា​ បាន​ឃុំ​ឃាំង ​ក្រុម​រដ្ឋាភិបាល,​ ហើយ ​បាន​រឹត​បន្តឹង​ បណ្តាញ ​ផ្សាយ​ព័ត៌មាន។

​ហើយ កង​យោធា​ និង​ប៉ូលិស ​បាន​ត្រួត​ត្រា ប្រទេស​នេះ​ ទាំង​ស្រុង។


លោកស្រី ពុង ឈីវកេក​ នាយិកា​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​និង​ជា​អ្នក​តាមដាន​ស្ថាន​ភាព​ នយោ​បាយ​និង​សង្គម​មួយ​រូប​មាន​ប្រសាសន៍​ថា​រដ្ឋ​ប្រហារ​នៅ​ប្រទេស​ថៃ​គឺ​ ជាកង្វល់​មួយ​ដល់​ប្រទេស​កម្ពុជា។

«​ថ្វីដ្បិត​តែ​មិន​មែន​ក្នុង​ប្រទេស​យើង​ ប៉ុន្តែ​បើ​ឃើញ​ថា​ប្រទេស​ជិតខាង​យើង​មាន​រដ្ឋ​ប្រហារហើយ​អំណាច​ទៅ​លើ​ដៃ​ យោធា។​យើង​មាន​ការ​ព្រួយ​បារម្ភ។​ដូច្នេះ​បើ​ប្រទេស​នេះ​ទៅ​ជា​ប្រទេស​អំណាច ​ផ្តាច់​ការ​និង​កាន់​កាប់​ដោយ​យោធា​ យើង​ភ័យ​ខ្លាច​ថា​ទំនាក់​ទំនងសេដ្ឋ​កិច្ច ​នយោបាយ ​និង​សង្គម​អាច​មាន​បញ្ហា»

រហូត​មក​ទល់​នឹង​ថ្ងៃ​សុក្រ​នេះ​កង​ទ័ពថៃ​បាន​កោះ​ហៅ​អតីត​នាយក​រដ្ឋ​ មន្ត្រី​លោក​ស្រីយីងឡាក់​ស៊ីណាវ៉ាត់ ដែល​ត្រូវ​បានផ្តួល​រំលំឲ្យ​ទៅ​ជួប​ហើយមនុស្ស​១៥៥​នាក់​ក្នុង​នោះ​មាន​បណ្តា ​អតីត​មេ​ដឹក​នាំផង ​ត្រូវ​ហាម​ឃាត់​មិន​ឱ្យ​ចាក​ចេញ​ពី​ប្រទេស​វៀរលែង​តែ​មាន​ការ​អនុញ្ញាត​ ដើម្បី​ថែរក្សា​សន្តិ​ភាព​ និង​របៀប​រៀប​រយ។ លោកស្រី​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នៅទីតាំង​មួយ​ដែល​គ្មាន​អ្នក​ណា​ដឹង​បាន​ បន្ទាប់​ពី​បានទៅ​ជួប​ក្រុម​មន្ត្រី​យោធា​នោះ។

លោកកុយ គួង ​អនុរដ្ឋ​លេខា​ធិការ​និង​ជាអ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​មាន​ ប្រសាសន៍​ថា​រដ្ឋ​ប្រហារ​យោធា​ក្នុង​ប្រទេស​ថៃ​គឺជា​បញ្ហាផ្ទៃ​ក្នុង​របស់​ ប្រទេស​នេះ​តែប៉ុណ្ណោះ។

មន្ត្រី​រដ្ឋា​ភិបាល​ដដែល​បញ្ជាក់​ថា​កម្ពុជា​បន្តតាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​សភាព​ការ​ណ៍​ក្នុងប្រទេស​ថៃ។

«កម្ពុជា​និង​ប្រទេស​ថៃ​ជា​ប្រទេស​ជិត​ខាង​គ្នា​ដូច្នេះ​យើង​នឹង​បន្ត​តាម​ ដាន​ដោយ​យក​ចិត្ត​ទុកដាក់​ជា​ទី​បំផុត។​ហើយ​ម្យ៉ាងវិញ​ទៀត​យើង​សង្ឃឹម​ថា​ ស្ថាន​ភាព​ក្នុង​ប្រទេស​ថៃ​នឹង​វិល​មក​សភាព​ដើម​ក្នុង​ពេល​អនាគត​មិនយូរ​ ប៉ុន្មាន»

​ប្រជាពលរដ្ឋ​កម្ពុជា​មួយ​ចំនួនក្នុង​ទីក្រុង​ភ្នំពេញបានតាម​ដាន​សភាព​ការណ៍ ​រដ្ឋ​ប្រហារ​ក្នុង​ប្រទេស​ថៃ​ប៉ុន្តែ​ហាក់ដូចជា​មិន​សូវ​ផ្តោត​ការយក​ចិត្ត ​ទុកដាក់​នោះ​ទេ។

លោក​ទឿង ង៉ុក​ អ្នករត់រ៉ឺម៉ក​កង់បី​ម្នាក់​នៅ​សង្កាត់ទឹក​ល្អក់១ ​ខណ្ឌទួលគោក ​កំពុង​សំចត​ចាំម៉ូយ។

«យើង​ដឹងថា​រដ្ឋ​ប្រហារយោធា​ទី​១៩​។​សរសើរ​គេ​ដែរ ​អត់មាន​បង្ហូរ​ឈាម។ ស្រុក​យើង​ដោះ​ស្រាយ​មិន​ទាន់​ចេញ ​តើ​គិត​ដោះស្រាយ​រឿងគេធ្វើអី?»

​ប៉ុន្តែ​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ដែល​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​បាន​សាកសួរ ​ហាក់​ដូចជា​មិន​បាន​ខ្វល់​ខ្វាយ​អំពី​ភាព​វឹក​វរ​នយោបាយ​នៅ​ប្រទេសថៃ​នោះ​ ទេ។

​ក្រុម​ឈ្មួញ​នាំ​ទំនិញ​ចូល​មួយ​ចំនួន​បាន​លើក​ពី​ផល​ប៉ះពាល់​ពី​ វិបត្តិនយោបាយ​នៅ​ប្រទេស​ថៃ។​ជា​ពិសេស​ការ​នាំ​ទំនិញ​ចូល។​ទំនិញ​ដែល​ កម្ពុជា​ស្រូប​យក​ពី​ប្រទេស​ថៃ​និង​វៀតណាម​យ៉ាងច្រើន។

លោក​ថោង ខុន ​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​បាន​លើកពី​ផល​ប៉ះពាល់​ផ្នែក​ទេសចរណ៍​ដល់​កម្ពុជា។

«ច្បាប់​អាជ្ញាសឹក​និង​រដ្ឋ​ប្រហារ​ចឹង​ហើយ​ ប្រទេស​មួយ​ចំនួន​ហាម​ប្រជាជន​គេ​មិនឲ្យ​ចូលថៃ ចឹង​ហើយ​ប៉ះពាល់​ដល់​យើង»

ទេសចរ​បរទេស​ចូល​កម្ពុជា​តាម​ច្រក​ប្រទេស​ថៃ​មាន​ចំនួន​ប្រមាណ​ជាង​ មួយលាននាក់​ក្នុង​មួយ​ឆ្នាំ​តាមផ្លូវ​អាកាស​ ផ្លូវ​គោក​និង​ផ្លូវ​ទឹក៕

No comments:

Post a Comment