Paris Peace Accords 23 Oct. 1991

Monday, May 26, 2014

ការតវ៉ា​ នៅ​វៀតណាម​ អាច​ ឱ្យ​អ្នក ​វិនិយោគទុន​ ចិន ​ងាក​មក​ កម្ពុជា

ការតវ៉ា​ នៅ​វៀតណាម​ អាច​ ឱ្យ​អ្នក ​វិនិយោគទុន​ ចិន ​ងាក​មក​ កម្ពុជា

បាតុករ​ម្នាក់​(រូបកណ្តាល) លើកដៃ​ធ្វើ​ជា​សញ្ញា​ក្នុង​ពេល​​ធ្វើ​បាតុកម្ម​ប្រឆាំង​​នឹង​ចិន​ ដែល​បាន​ធ្វើ​ឡើង​នៅ​ខាងត្បូង​ប្រទេស​វៀតណាម គឺ​ក្នុង​ទីក្រុង​ហូជីមិញ នៅ​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤។
បាតុករម្នាក់ ​(រូប កណ្តាល) លើកដៃ ​ធ្វើ​ជា​សញ្ញា ​ក្នុង​ពេល​​ ធ្វើ​បាតុកម្ម ​ប្រឆាំង ​​នឹង​ចិន​ ដែល​បាន​ ធ្វើ​ឡើង​ នៅ​ខាងត្បូង ប្រទេស​ វៀតណាម, គឺ ​ក្នុង​ទីក្រុង​ ហូជីមិញ នៅ​ថ្ងៃ ទី១៨ ខែឧសភា ឆ្នាំ២០១៤។

— ទោះ​បី​ ជា​ប្រទេស ​កម្ពុជា​ មិន​ទាន់​ទទួល ​រង​ផល​ ប៉ះពាល់​ ផ្នែក​សេដ្ឋកិច្ច​ ណាមួយ ពី​ជម្លោះ ដែន​សមុទ្រ​ចិន​ ខាង​ត្បូង ​រវាង ​ប្រទេស​ វៀតណាម​ និង​ចិន ក៏​ដោយ, ប៉ុន្តែ​ អ្នក​វិភាគ​ខ្លះ​ យល់​ថា​, ជម្លោះ​ រវាង​ មហា​មិត្ត​ ទាំង​ពីរ របស់​ គណបក្ស​ កាន់​អំណាច ​កម្ពុជា ​ជា​សម្ពាធ ដល់ផ្នែក​ នយោបាយ របស់​កម្ពុជា។

ជម្លោះ ​រវាង ​ប្រទេស​ វៀតណាម​ និង​ចិន ​ជុំ​វិញ​ ដែន​អធិបតេ្យភាព​ សមុទ្រ​ចិន​ ខាង​ត្បូង ​បាន​វិវត្តន៍ ​ទៅ​រក​ អំពើ​ហិង្សា ​កាល​ពី​សប្តាហ៍​មុន។  ក្នុង​នោះ ​បាតុកម្ម​ ប្រឆាំង​ នឹង​ចិន​ នៅ​វៀតណាម​ នាំ​ឱ្យ​មាន ​ការ​ដុត ​រោងចក្រ ​ចិន​យ៉ាង​តិច​ណាស់​ ១៥​រោងចក្រ ​និង​មានមនុស្ស​ ជា​ច្រើន​នាក់ ​ត្រូវ បាន​សម្លាប់ ​និង​ឃាត់​ខ្លួន។  ហើយ​ មកទល់​ ពេល​នេះ ​មាន​ពលរដ្ឋ​ ចិន​ ជាង​មួយ​ពាន់​នាក់​ បាន​ភៀស​ខ្លួន​ ចេញ ​ពី​ប្រទេស ​វៀតណាម​ មក​កាន់​ កម្ពុជា​ ស្រប​ពេល ដែល​រដ្ឋាភិបាល ក្រុង​ប៉េកាំង​ និង​ក្រុង​ហាណូយ ​នៅ​តែ​ ដំឡើង​សាច់​ដុំ​ ដាក់​គ្នា​ នៅ​ឡើយ។

ទោះ​បី​ ជា​យ៉ាង​ណា​ ទំនាស់ ​រវាង ​ប្រទេស ​កុម្មុយនីស្ត​ ទាំង​ពីរ​ ដែល​ស្និទ្ធ​ នឹង​រដ្ឋាភិបាល​ កម្ពុជា មិន​ទាន់ ​ប៉ះពាល់ ​ដល់​សេដ្ឋកិច្ច​ កម្ពុជា​ និង​បណ្តូរ ​ពាណិជ្ជកម្ម​ ទ្វេ​ភាគី ​រវាង ​កម្ពុជា, ​ចិន ​និង​វៀតណាម​ នៅ​ឡើយ​ទេ។  នេះ ​បើ ​តាម​លោក កែន រដ្ឋា អ្នក​នាំ​ពាក្យ​ ក្រសួង​ ពាណិជ្ជកម្ម។


លោក កែន រដ្ឋា បង្ហើប​ឱ្យ​ដឹង​ថា​មាន​អ្នក​វិនិយោគ​ចិន​មួយ​ចំនួន​ដែល​ដាក់ ​ទុន​នៅ​វៀតណាម​កំពុង​ពិចារណា​បង្វែរ​ទុន​របស់​ខ្លួន​មក​កម្ពុជា​វិញ​ដែល​ជា ​ឱកាស​មួយ​សម្រាប់​កម្ពុជា។

«អ្នក​វិនិយោគ​ចិន​មួយ​ចំនួន​គាត់​គ្រោង​នឹង​សិក្សា​ពី​លទ្ធភាព​វិនិយោគ​នៅ​ ស្រុក​យើង​បន្ថែម ជា​ពិសេស​អ្នក​ដែល​មាន​ទុន​វិនិយោគ​រួច​ហើយ​នៅ​ប្រទេស​ វៀតណាម។ អញ្ចឹង​គាត់​គ្រោង​នឹង​រៀបចំ​គណៈប្រតិភូ​របស់​គាត់​ដើម្បី​មក​ ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ខាង​យើង»

លោក ចេង ហុងបូ អ្នក​នាំ​ពាក្យ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ ថ្លែង​ថា​មក​ ទល់​ពេល​នេះ​អ្នក​វិនិយោគ​ចិន​មួយ​ចំនួន​នៅ​តែ​បន្ត​ស្នាក់នៅ​ប្រទេស​ កម្ពុជា​នៅ​ឡើយ ដោយ​សារ​បារម្ភ​ពី​បាតុកម្ម​ប្រឆាំង​ជនជាតិ​ចិន​នៅ​ប្រទេស​វៀតណាម។

«​ពួកគេ​ខ្លះ ​នៅ​តែ ​ស្នាក់នៅ​ កម្ពុជា ​នៅ​ឡើយ, ហើយ នៅ​ពេល​ ដែល​ស្ថានការណ៍​ ស្ងប់​ស្ងាត់ ​ពួកគេ នឹង​ត្រឡប់ ទៅ​ប្រទេស​ វៀតណាម ​វិញ​ហើយ»

វៀតណាម​ជា​អ្នក​ជួយ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម និង​ជួយ​ ជ្រោមជ្រែង​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន​ឱ្យ​បាន​ឡើង​កាន់​អំណាច​ ក្រោយ​ពី​ការ​ដួល​រលំ​របប​នេះ។

ក្រឡេក​ទៅ​មើល​ចិន​វិញ ​ចិនជាម្ចាស់​បំណុល​ផង និង​ជា​ប្រទេស​ម្ចាស់​ជំនួយ​ដ៏​ធំមួយ​ផង​របស់​ កម្ពុជា។ ត្រឹម​ឆ្នាំ​២០១២ ​ចិន​ផ្តល់​កម្ចី​និង​ជំនួយ​ដល់​កម្ពុជា​ប្រមាណ​២,៧​ពាន់​លាន​ដុល្លារ ​ដែល​ធ្វើ​ឱ្យ​ចិន​ជា​ប្រទេស​ផ្តល់​ជំនួយធំ​លំដាប់​ទី​ពីរ​បន្ទាប់​ពី​ជប៉ុន ​ដល់​ប្រទេស​កម្ពុជា​ដែល​កំពុង​ពឹង​ផ្អែក​ខ្លាំង​លើ​ជំនួយ​បរទេស។

បើ​និយាយ​ពី​ការ​បណ្តាក់​ទុន​រក​ស៊ី​និង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​វិញ ​ទាំង​វៀតណាម​ទាំង​ចិន​សុទ្ធ​តែ​លេច​ធ្លោ​ដូច​គ្នា។

បច្ចុប្បន្ន​វៀតណាម​នៅ​តែ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​និង​វិនិយោគ​ទុន​ដ៏​សំខាន់​ របស់​កម្ពុជា ​ដោយ​មាន​ទឹក​ប្រាក់​វិនិយោគ​៣០២​លាន​ដុល្លារ ​និង​បណ្តូរ​ពាណិជ្ជកម្ម​ទ្វេភាគីជាមួយ​កម្ពុជា​ទំហំ​៣,៤៣​ពាន់ដុល្លារ ​នៅ​ឆ្នាំ​២០១៣។ ចំណែក​វិនិយោគ​ពី​ចិន​មាន​ទំហំ​៤២៧​លាន​ដុល្លារ​និង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ ជាង​៣​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៣។

បើ​និយាយ​ពី​ទេសចរណ៍​វិញ ​ទេសចរ​វៀតណាម​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ១​ដោយ​ មានអ្នក​ទេសចរ​៨៥​ម៉ឺន​នាក់​មក​កាន់​កម្ពុជា​នៅ​ឆ្នាំ​២០១៣  និង​តាម​ពី​ក្រោយ​ដោយ​ចិន​៤៦​ម៉ឺន​នាក់។

លោក ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ថ្លែង​ប្រាប់​វីអូអេ​ ខេមរភាសា​ថា​ជម្លោះ​រវាង​ចិន​និង​វៀតណាម​មិន​ទាន់​ប៉ះពាល់​ដល់​លំហូរ​ទេសចរ​ បរទេស​មក​កម្ពុជា​នៅ​ឡើយ​ទេ។

«ភ្ញៀវ​ទេសចរណ៍​ចិន​មក​កម្ពុជា​មិន​ទាន់​មាន​ការ​ប៉ះពាល់​ទេ ​ដោយ​សារ​គេ​មក​ភាគ​ច្រើន​តាម​អាកាស។ ហើយ​ភ្ញៀវ​ទេសចរណ៍​វៀតណាម​មក​កម្ពុជា​ក៏​អត់​ទាន់​ប៉ះពាល់​ដែរ។ ហើយ​យើង​កំពុង​តែ​តាម​ដាន​ថា​ភ្ញៀវ​ទេសចរណ៍​ប្រទេស​ទី​បី​មក​កាន់​វៀតណាម​ មាន​ការ​ថយ​ចុះ​ឬ​អត់?»

ក្នុង​ន័យ​នយោបាយ​វិញ ​ទាំង​ប្រទេស​កុម្មុយនីស្ត​វៀតណាម​ទាំង​ចិន​សុទ្ធ​តែ​ជា​មហាមិត្ត​របស់​ គណបក្ស​ប្រជាជន​កម្ពុជា​មិន​អាច​ខ្វះ​បាន​ដូច​គ្នា ​ ជា​ពិសេស​ខណៈ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​រង​សម្ពាធ​ពី​គណបក្ស​ ប្រឆាំង​និង​សហគមន៍​អន្តរជាតិ​ចំពោះ​ភាព​ស្រប​ច្បាប់​របស់​ខ្លួន។

លោក​បណ្ឌិត​ ឈាង វណ្ណារិទិ្ធ ​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​លីដ​ប្រទេស​អង់គ្លេស​និង​ជា​អ្នក​វិភាគ​ នយោបាយ​ម្នាក់​យល់​ថា ​ជម្លោះ​ដែន​សមុទ្រ​រវាង​ប្រទេស​កុម្មុយនីស្ត​ទាំង​ពីរ​ជា​សម្ពាធ​នយោបាយ​ មួយ​របស់​រដ្ឋាភិបាល​កម្ពុជា។

«កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​លំបាក​ និយាយ​ឱ្យ​ចំ​ទៅ។ ពិបាក​ដោយ​ សារ​គណបក្ស​ប្រជាជន ដែល​ជា​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន​ហ្នឹង​គឺ​គាត់​ ត្រូវ​ការ​ទាំង​ពីរ ទាំង​ប្រទេស​វៀតណាម​និង​ចិន​ដើម្បី​ពង្រឹង​អំណាច​នៅ​ ប្រទេស​កម្ពុជា។ ​ផល​ប៉ះពាល់​ទៅ​ដល់​ស្ថានការណ៍​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ ដែរ។ ប្រហែល​ជា​មាន​ការ​ប្រទាញ​ប្រទង់​ច្រើន​រវាង​ក្រុម​ដែល​ស្និទ្ធ​នឹង​ ក្រុង​ហាណូយ​និង​ក្រុម​ដែល​ស្និទ្ធ​នឹង​ក្រុង​ប៉េកាំង»។

លោក​ឈាង វណ្ណារិទ្ធិ ​អត្ថាធិប្បាយ​បន្ថែម​ថា​ក្នុង​កាលៈទេសៈ​បែប​នេះ ​រដ្ឋាភិបាល​កម្ពុជា​គួរ​រក្សា​ជំហ​អព្យាក្រឹត​ស្រប​តាម​រដ្ឋធម្មនុញ្ញ​របស់ ​ខ្លួន។

លោក កុយ គួង ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស ​អះអាង​ថា​កម្ពុជា​នៅ​តែ​ឈរ​នៅ​កណ្តាល​ជា​និច្ច​ក្នុង​ជម្លោះ​រវាង​ប្រទេស​ ទាំង​ពីរ​នេះ​ និង​អំពាវនាវ​ឱ្យ​មាន​ការ​ដោះស្រាយ​ទំនាស់​ដោយ​សន្តិវិធី។

«​ចិន​ក៏​ជា​មិត្ត​របស់​កម្ពុជា ​វៀតណាម​ក៏​ជា​មិត្ត​របស់​កម្ពុជា។ កម្ពុជា​សង្ឃឹម​ថា​បញ្ហា​នានា​នឹង​ដោះស្រាយ​ដោយ​សន្តិវិធី។ យើង​អត់​កាន់​ខាង​ណា​ទេ។ យើង​រក្សា​ជំហរ​អព្យាក្រឹត»។

នា​ពេល​ថ្មី​ៗ​នេះ ​រដ្ឋាភិបាល​កម្ពុជា​បាន​ជំទាស់​ទៅ​ហ្នឹង​សំណើ​ធ្វើ​បាតុកម្ម​ប្រឆាំង​ចិន​ របស់​ជនជាតិ​វៀតណាម​ដែល​រស់​នៅ​កម្ពុជា ​ហើយ​អះអាង​ថា​គ្មាន​ជនជាតិ​ណា​អាច​យក​ទឹក​ដី​កម្ពុជា​ទៅ​ប្រឆាំង​នឹង​ ជនជាតិ​មួយ​ទៀត​បាន​ទេ។ ហើយ​នៅ​ពេល​ជម្លោះ​នេះ​កំពុង​តាន​តឹង ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ផ្ញើ​កំណត់​ទូត​មួយ​មក​កម្ពុជា​ដោយ​ស្នើ​ឱ្យ ​ជួយ​រក្សា​សន្តិសុខ​ដល់​ពលរដ្ឋ​ខ្លួន។ ជា​ការ​ឆ្លើយ​តប រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា​ខ្លួន​បាន​ការពារ​ជនជាតិ​ចិន​នៅ​ក្នុង​ ប្រទេស​ខ្លួន​ មុន​ពេល​ទទួល​បាន​កំណត់​ទូត​នោះ​ទៅ​ទៀត។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ចិន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​ភាគី​ចិន​បាន​ផ្តល់​ប្រាក់​កម្ចី​និង​ជំនួយ​គ្មាន​សំណង​ជិត​១៥០​លាន​ ដុល្លារ​ដល់​ភាគី​កម្ពុជា៕


No comments:

Post a Comment