អ្នកភូមិ នៅកំពង់ឆ្នាំង ដាក់ពាក្យប្ដឹង ទាមទារ ដី ពីក្រុមហ៊ុន ភរិយា លោក ស៊ុយ សែម
ដោយ ជិន ជេដ្ឋា / RFA | 26 May 2014
២៦-ឧសភា-២០១៤៖ ពលរដ្ឋ មកពី ៣ភូមិ នៅឃុំ តាជេស
ស្រុក កំពង់ ត្រឡាច តវ៉ា ខាងមុខ សាលាខេត្ត កំពង់ឆ្នាំង ចោទក្រុមហ៊ុន
ខេឌីស៊ី (KDC) រំលោភ យកដី។ RFA/Chin Chetha
ពលរដ្ឋ មានជម្លោះដី ប្រមាណជាង ៥០នាក់ តំណាង ឲ្យ៤០ គ្រួសារ មកពី ៣ភូមិ នៃឃុំ តាជេស ស្រុក កំពង់ ត្រឡាច នៅព្រឹកថ្ងៃ ២៦ ឧសភា នេះ នាំគ្នា ដាក់ពាក្យបណ្ដឹង ជូនសាលាខេត្ត កំពង់ឆ្នាំង ទាមទារដី ជា៨០ ហិកតារ ដែលពលរដ្ឋ ចោទថា ក្រុមហ៊ុន រំលោភយក។
ពលរដ្ឋ មកភូមិ សំរោង បឹងកក់ និងភូមិឡពាង មានជម្លោះដី ជាមួយ ក្រុមហ៊ុន ខេឌីស៊ី (KDC) របស់ អ្នកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ ក្រុមប្រជាពលរដ្ឋ ដាក់ពាក្យបណ្ដឹង ទាមទារដី ជាង៨០ ហិកតារ ដែលពួកគាត់ ចោទថា ក្រុមហ៊ុន រំលោភយក។
No comments:
Post a Comment