(ក្បួនដង្ហែអ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិ ខេត្តព្រៃវែង ទំលុះរបាំងទាហាន (រូបថត facebook លោក សម រង្ស៊ី)
អាជ្ញាធរ ខេត្តព្រៃវែង រារាំង ក្បូនឃោសនា បក្ស សង្គ្រោះជាតិ
ដោយ៖ ជន ស្រីណុច / វីអូឌី | ថ្ងៃសៅរ៍ ទី3 ខែឧសភា ឆ្នាំ2014
មន្ត្រី គណបក្ស សង្គ្រោះជាតិ ចោទថា អាជ្ញាធរ ខេត្តព្រៃវែង នៅថ្ងៃសៅរ៍នេះ រារាំង ក្បួនដង្ហែឃោសនា របស់ គណបក្ស សង្គ្រោះជាតិ ស្របពេល ដែលប្រធាន និងអនុប្រធាន បក្សនេះព្យាយាម ទំលុះរបាំងលួស និងរបងដែក ចូលទៅក្នុងផ្សារព្រៃវែង។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញាឬទ្ធិ ប្រាប់VOD នៅព្រឹកថ្ងៃសៅរ៍ទី០៣ ខែឧសភា នេះថា អាជ្ញាធរខេត្តព្រៃវែងបានដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធជាច្រើន នៅតាមដងផ្លូវ ដើម្បីរារាំងក្បួនរថយន្ត របស់ប្រជាពលរដ្ឋ ដែលចូលរួមពិធីជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងឃោសនាបោះឆ្នោតក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិខេត្តព្រៃវែង។ លោកបន្តថា គ្រប់ច្រកផ្លូវទាំងអស់ត្រូវបានបិទជិត តែទោះជាយ៉ាងណា ក្បួនដង្ហែដែលដឹកនាំដោយលោកសម រង្ស៊ី និងលោក កឹម សុខា បានព្យាយាមទំលុះចូលទាល់តែដល់ផ្សារព្រៃវែងដោយជោគជ័យ ហើយមានមនុស្សចូលរួមប្រមាណជា៥០០០នាក់ ។
ជាញឹកញាប់ក្បូនដង្ហែរបស់គណបក្សសង្គ្រោះជាតិ តែងតែត្រូវបានអាជ្ញាធររារាំង រួមទាំងថ្ងៃឃោសនាលើកដំបូងនៅទីក្រុងភ្នំពេញកាលពីថ្ងៃសុក្រម្សិលមិញផងដែរ ដែលបណ្តាលឲ្យមានអ្នកសារព័ត៌មាននិង មន្ត្រីអង្គការសង្គមស៊ីវិលរងរបួស ដោយសារប៉ះទង្គិចជាមួយសន្តិសុខរាជធានីភ្នំពេញ៕
No comments:
Post a Comment