ការដង្ហែក្បួនរបស់ ក្រុមសហជីព កម្មករ និងអ្នកមានជម្លោះដីធ្លី (រូបថត៖ ឡាយ សាមាន)
សហជីព កម្មករ និងសកម្មជនដីធ្លី ហែក្បួន ទៅគណបក្ស ប្រជាជនកម្ពុជា បន្ទាប់ពី ប្រមូលផ្តុំ នៅក្បែរ រដ្ឋសភា
ដោយ៖ ឡាយ សាមាន / វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី1 ខែឧសភា ឆ្នាំ2014
ក្រុមសហជីព កម្មករ និងអ្នកមាន ជម្លោះដីធ្លី នៅរាជធានីភ្នំពេញ ប្រមាណ ៣០០នាក់ បាននាំគ្នាដង្ហែក្បួន ទៅកាន់គណបក្ស ប្រជាជនកម្ពុជា ក្នុងខណ្ឌចំការមន បន្ទាប់ពី ពួកគេ បានប្រមូលផ្តុំ នៅមុខ រដ្ឋសភា ដើម្បីជំរុញ ឲ្យមានការអន្តរាគមន៍ ឲ្យមាន ការដំឡើងប្រាក់ឈ្នួល ដល់ កម្មករ និងដោះលែងជនជាប់ចោទ ២៣នាក់ ព្រមទាំង លក្ខខណ្ឌការងារ មួយចំនួនទៀត។
ការដង្ហែក្បួននេះ មានការចូលរួមពីក្រុមសហជីព កម្មកររោងចក្រ ប្រជាសហគមន៍បឹងកក់ ថ្មគោល បុរីកីឡាជាដើម។
សេចក្តីរាយការណ៍បានឲ្យដឹងថា នៅម៉ោងជិត៩ព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលជាទិវាពលកម្មអន្តរជាតិ១ឧសភា ក្រុមសហជីព កម្មករ និងអ្នកមានជម្លោះដីធ្លីទាំងនោះ បាននាំគ្នាទៅសម្តែងមតិនៅមុខរដ្ឋសភា ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះប្រមាណ៤០នាក់ ដាក់របាំងបិទផ្លូវចូលទៅកាន់ទីនោះ ទើបពួកគេនាំគ្នាដង្ហែក្បួនទៅកាន់គណបក្សប្រជាជនកម្ពុជា នៅខណ្ឌចំការមនវិញ។
ខណៈដែលដង្ហែក្បួននោះ ក្នុងដៃរបស់កម្មករ និងអ្នកមានជម្លោះដីធ្លីទាំងនោះ មានកាន់បដាទាមទារនូវលក្ខខណ្ឌការងារមួយចំនួន ក្នុងនោះមាន ការទាមទារដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារក្នុងមួយខែ ទាមទារឲ្យដោះលែងជនជាប់ចោទទាំង ២៣នាក់ ទាមទារឲ្យនិយោជកដកពាក្យបណ្តឹងដែលប្តឹងសហជីពនៅតុលាការ លប់បំបាត់ការរើសអើងសហជីព និងទាមទារឲ្យនិយោជកផ្តល់ប្រាក់រង្វាន់ទៀងទាត់ ក្នុងអំឡុងពេលធ្វើបាតុកម្មទាមទារប្រាក់ខែ ជាដើម៕
No comments:
Post a Comment