អាជ្ញាធរ ហាមឃាត់ សហជីព និងកម្មករ ចូលទៅមុខ វិមានរដ្ឋសភា
ដោយ៖ ស៊ុន ណារិន / វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី1 ខែឧសភា ឆ្នាំ2014
ក្រុមកម្មករ និងសហព័ន្ធសហជីព និងសមាគម ១៨ ត្រូវបានហាមឃាត់មិនឲ្យចូលខាងមុខវិមានរដ្ឋសភា ដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិ ខួបលើកទី ១២៨ នៅមុខវិមានរដ្ឋសភាជាតិ។
ហ្វេសប៊ុករបស់សហភាពការងារកម្ពុជា ឲ្យដឹងថា អាជ្ញាធរ បានដាក់រនាំងដែក រាំងមិនឲ្យក្រុមកម្មករចូល បរិវេណវិមានរដ្ឋសភាជាតិ។កម្មករ ទាមទារសិទ្ធិការងារ លក្ខខណ្ឌការងារ ប្រាក់ឈ្នួល១៦០ដុល្លារ និងដោះលែងមនុស្ស២១នាក់ ដែលកំពុងជាប់ឃុំខ្លួន៕
No comments:
Post a Comment