Paris Peace Accords 23 Oct. 1991

Monday, May 5, 2014

​អតីត​ អ្នក​បឹងកក់ នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន ​ប្រតិកម្ម​ត​ប​នឹង ​សម្តី​ មន្ត្រី​សាលា​រាជធានី នៅ​ព្រឹក​នេះ​​

​អតីត​ អ្នក​បឹងកក់ នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន ​ប្រតិកម្ម​ត​ប​នឹង ​សម្តី​ មន្ត្រី​សាលា​រាជធានី នៅ​ព្រឹក​នេះ​​


ដោយ៖​ ពេជ្រ សុធារី​ / វីអូឌី​ | ថ្ងៃចន្ទ ទី5 ខែឧសភា ឆ្នាំ2014

ប្រជាពលរដ្ឋ​ សហគមន៍​ អតីត​បឹងកក់ ប្រមាណ​១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ គ្រោង​ធ្វើ​សន្និសីទ​សារព័ត៌មាន ទាក់ទង​នឹង​ ប្រតិកម្ម ​ចំពោះ សម្តី ​លោក ឡុង ឌី​ម៉ង់ អ្នកនាំពាក្យ ​សាលា​រាជធានី​ភ្នំពេញ ដែល​បាន​ចោទ​ពួកគាត់​ ថា​ ការទាមទារ​សំណង​បន្ថែម​នោះ ជាការ​ញុះញង់ និង​ជ្រៀតចូល ​រឿង​នយោបាយ​។​
​អ្នកស្រី សយ កូឡាប តំណាង​ប្រជាពលរដ្ឋ​សហគមន៍​អតីត​បឹងកក់ បាន​ប្រាប់​វី​អូ​ឌី​ថា សន្និសីទ​សារព័ត៌មាន​នោះ នឹង​ធ្វើ​នៅ​ថ្ងៃទី​០៥ ខែ​ឧសភា​នេះ វេលា​ម៉ោង ០៩​ព្រឹក នៅ​ភូមិ​២៣ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ជាការ​ប្រតិក​ម្ម​តប​ទៅ​នឹង​សម្តី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ ដែល​ចោទ​អតីត​អ្នក​បឹងកក់​ថា ការ​ទាមទារ​សំណង​បន្ថែម​នោះ ជាការ​ញុះញង់ និង​ជ្រៀតចូល​នយោបាយ​។ អ្នកស្រី​បន្ត​ថា ក្នុង​សន្និសីទ​នោះដែរ អតីត​អ្នក​បឹង​កក់ ក៏​នឹង​បង្ហាញ​ពី​ទុក្ខ​កង្វល់ និង​ស្ថានភាព​រស់នៅ​របស់​ពួកគាត់ បន្ទាប់​ពី​ការបណ្តេញចេញ​នេះ​ផង​ដែរ ព្រមទាំង​បង្ហាញ​​ទៅ​សហគមន៍​អន្តរជាតិ ពី​ការរំលោភ​សិទ្ធិមនុស្ស សិទ្ធិ​លំនៅដ្ឋាន​របស់​រដ្ឋាភិបាល​កម្ពុជា ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​រ​ង​ការបណ្តេញចេញ បន្ទាប់​ពី​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ី​ន​។​
​សន្និសីទ​សារព័ត៌មាន​នេះ ធ្វើឡើង​បន្ទាប់​ពី​លោក ឡុង ឌី​ម៉ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​វិទ្យុ​បារាំង RFI កាលពី​ថ្ងៃ​ទី​២៨ ខែ​មេសា​ថា “​ចំណុច​ទាមទារ​សំណង​បន្ថែម​របស់​អតីត​អ្នក​បឹងកក់ ដែល​ចាកចេញ ហួស​ពី​សមត្ថ​កិច្ច​របស់​សាលា​រាជធានី ដោយ​មាន​ការសង្ស័យថា ជាការ​ញុះញង់​ពី​ខាង​ណាមួយ ឬ​បញ្ហា​នេះ ត្រូវបាន​ជ្រៀតចូល​ដោយ​ន​យោបាយ​”៕


No comments:

Post a Comment