Paris Peace Accords 23 Oct. 1991

Thursday, May 1, 2014

មាន​មនុស្ស​ ៥​នាក់ ​របួស​ ក្នុង​ថ្ងៃ ​ទិវា​ពលកម្ម ​អន្តរជាតិ​

អាជ្ញាធរបង្រ្កាបលើក្រុមសកម្មជនគណបក្សសង្គ្រោះជាតិនៅព្រឹកថ្ងៃ ០១ ឧសភា ឆ្នាំ ២០១៤។
អាជ្ញាធរបង្រ្កាបលើក្រុមសកម្មជនគណបក្សសង្គ្រោះជាតិនៅព្រឹកថ្ងៃ ០១ ឧសភា ឆ្នាំ ២០១៤។
RFI/ Siv Channa

មាន​មនុស្ស​ ៥​នាក់ ​របួស​ ក្នុង​ថ្ងៃ ​ទិវា​ពលកម្ម ​អន្តរជាតិ​

ដោយ ស៊ុន មេសា / RFI |  ០១ ឧសភា ២០១៤
ពិធី​រម្លឹក​ខួប​ ទី១២៨ឆ្នាំ នៃ​ទិវា​ពលកម្ម ​អន្តរ​ជាតិ ១ ឧសភា​ នៅ​កម្ពុជា បាន​ហ្មងសៅ​បន្តិច ​នៅ​គ្រា​​ចុងក្រោយ ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ នៅពេល​មាន ​ការ​ប៉ះទង្គិច ​មួយ​កើតឡើង​ នៅ​ស្ពាន​នាគ​ ជិត​ទីលាន​ប្រជាធិប​តេយ្យ រវាង​ កម្លាំង​សន្តិសុខ ​របស់​ រាជធានី​ភ្នំពេញ និង​អ្នក​ចូល​រួម​​ ការ​ដង្ហែ​ក្បួន ​របស់​ គណបក្ស​ សង្គ្រោះ​ជាតិ។  សង្គម​ស៊ីវិល គណបក្សប្រឆាំង ថ្កោល​ទោស​ ចំពោះ ​អំពើ​ហិង្សា​នេះ ប៉ុន្តែ ​រដ្ឋាភិបាល ​អះអាង​ ថា ​ជា​ទង្វើ​ដើម្បី​រក្សា​សន្តិសុខ​ សណ្តាប់​ធ្នាប់។

ការ​ប្រារ​ព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​នៅ​កម្ពុជា បាន​ហ្មងសៅ​នៅ​គ្រា​ចុងក្រោយ​បន្តិច។ នៅពេល​មាន​មនុស្ស៥នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល​ក្នុងការ​ប៉ះទង្គិច​គ្នា​មួយរយៈ​ពេល​ខ្លី។ មនុស្ស​២នាក់​ត្រូវបាន​គេ​រាយការណ៍​ថា របួសធ្ងន់ និង៣នាក់​ផ្សេងទៀត​របួសស្រាល។


លោក ចាន់ សូវ៉េត មន្ត្រី​ស៊ើបអង្កេត​របស់​អង្គការ​អាដហុក​បាន​ប្រាប់​វិទ្យុ​បារាំ​អន្តរជាតិ​ថា អ្នក​រងរបួស​ធ្ងន់​ទាំងពីរ​នាក់​នោះ​គឺជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​លោក​ថា​ ការប៉ះ​ទង្គិច​នៅក្នុង​ថ្ងៃ​ប្រារ​ព្ធ​ទិវា​នេះ មានន័យថា​រដ្ឋាភិបាល​ហាក់​មិនបាន​បើកឱកាស​ឱ្យមាន​ការ​អបអរ​ទិវា​អន្តរជាតិ​នេះ​ទេ។ លោកស្រី​មួរ សុខ​ហួរ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ បាន​ថ្កោលទោស​ការប៉ះទង្គិច​ទាំងនេះ ហើយ​ថា រដ្ឋាភិបាល​ជា​អ្នកទទួលខុសត្រូវ​ទាំង​ស្រុង។

លោក ទិ​ត្យ សុធា អ្នកនាំពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈរ​ដ្ម​មន្ត្រី បាន​ឆ្លើយតប​ថា ការប៉ះទង្គិច​នេះ​មិនមែនជា​បញ្ហា​ធំដុំ​អ្វី​នោះទេ ព្រោះ​ដើម្បី​រក្សាបាន​នូវ​សន្តិសុខ សណ្តាប់​សង្គម ទប់​ទល់នឹង​ក្រុម​និយម​ជ្រុល​របស់​គណបក្សប្រឆាំង។ គណបក្សប្រឆាំង​ដែល លោក អ្នកនាំពាក្យ​បាន​ចោទថា បាន​យក​ទិវា​សិទ្ធិ​របស់​កម្ម​ករ ដើម្បី​ម​ហិ​ច្ឆ​តា​នយោបាយ​របស់​ខ្លួន ក្នុងខណៈដែល​សហជីពផ្សេងៗទៀត បាន​ប្រារ​ព្ធ​ទិវា​អន្តរជាតិ​នេះ​ប្រកបដោយ​សន្តិវិធី​នោះ។

សូម​រម្លឹកថា ក្នុង​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ១ឧសភា​នេះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដង្ហែ​ក្បួន​មនុស្ស​ជាច្រើន​ពាន់​នាក់​មួយ​ជុំ​ទីក្រុង​ភ្នំពេញ។ ជាដំបូង​គឺ​បាន​ទៅ​ដាក់​កម្រងផ្កា​រម្លឹក​វិញ្ញាណក្ខន្ធ ​នៅ​សួន​កា​ណា​ឌី​យ៉ា​ ផ្លូវ​វ៉េងស្រេង។ ផ្លូវ​វ៉េងស្រេង​ដែលជា​ទីតាំង​ផ្ទុះ​បាតុកម្ម​ហិង្សា​បង្ហូរ​ឈាម​ ដែល​បាន​បណ្តាលឱ្យ​កម្មករ៥នាក់​បាន​ស្លាប់​ កាលពី​ខែមករា​កន្លងទៅ។ ដោយឡែក​ទីលាន​ប្រជាធិបតេយ្យ គឺ​ជាទី​តាំងទី២ដែល​ក្បួន​គណបក្សប្រឆាំង​ដង្ហែ​ទៅកាន់ ប៉ុន្តែ​ត្រូវបាន​រារាំង​ពី​សំណាក់​អាជ្ញាធរ​យ៉ាង​តឹងរ៉ឹង។

ក្នុង​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ​នេះ​ដែល​បាន​ស្រអាប់​ដោយ​ការប៉ះទង្គិច​គ្នា​ លោក សម រង្ស៊ី បានប្រកាស​ធ្វើបាតុកម្ម​សាជាថ្មី​ ដើម្បី​ទាមទារ​ឱ្យមាន​ការដោះលែង​កម្មក​រ​កំពុង​ជាប់ឃុំ​ទាំង​២១ នាក់៕

No comments:

Post a Comment