គណបក្សប្រឆាំងប្រមូលជួបជុំនៅថ្ងៃទិវាពលកម្មអន្តរជាតិ។
RFI/ Siv Channa
គណបក្ស ប្រជាជន៖ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ត្រូវស្ថិតក្នុង ក្របខ័ណ្ឌច្បាប់
ក្នុងសេចក្តីថ្លែងការណ៍ ដើម្បីឧទ្ទិស ដល់ ទិវាពលកម្មអន្តរជាតិ ០១ ឧសភា គណបក្ស ប្រជាជនកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា ខ្លួនអនុវត្តគោលនយោបាយ លើកស្ទួយ និងការពារសិទ្ធិ សេរីភាព គ្រប់បែបយ៉ាង របស់ ពលរដ្ឋ ដូចមានចែងក្នុង រដ្ឋធម្មនុញ្ញ កម្ពុជា និងសេចក្តីថ្លែងការណ៍សកល របស់ សហប្រជាជាតិ ព្រមទាំងកតិការ និងអនុសញ្ញា អន្តរជាតិ នានា។ ប៉ុន្តែ គណបក្ស កាន់អំណាច បញ្ជាក់ថា សិទ្ធិសេរីភាព ទាំងនោះត្រូវស្ថិតក្នុង ក្របខ័ណ្ឌច្បាប់។
មិនមែនមានតែសហជីព សង្គមស៊ីវិល និងបក្សប្រឆាំងទេដែលប្រារព្ធទិវាពលកម្មអន្តរជាតិនៅថ្ងៃ០១ឧសភានេះ ប៉ុន្តែ គណបក្សកាន់អំណាចក៏ប្រារព្ធទិវានេះដូចគ្នាដែរ។ ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី០១ឧសភានេះ គណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ជំហរជាថ្មីយ៉ាងមុតមាំប្រាប់ជនរួមជាតិខ្មែរអំពីការការពារនិងលើកស្ទួយសិទ្ធិសេរីភាពរបស់ពលរដ្ឋ។ គឺសិទ្ធិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងសេចក្តីប្រកាសជាសាកលរបស់អង្គការសហប្រជាជាតិ ព្រមទាំងកតិការនិងអនុសញ្ញាអន្តរជាតិនានា។
គណបក្សកាន់អំណាចមិនភ្លេចរម្លឹកថា រយៈពេលជាង ៣៥ ឆ្នាំក្រោយរបបខ្មែរក្រហម សិទ្ធិសេរីភាពរបស់ពលរដ្ឋនិងប្រជាធិបតេយ្យត្រូវបានស្តារឡើងវិញ និងត្រូវបានពង្រឹងនិងពង្រីកជាលំដាប់។ ប៉ុន្តែ គណបក្សកាន់អំណាចអះអាងថា ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សអាចរីកចម្រើនបានទាល់តែមានការគោរពច្បាប់។ ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជាបានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវវិធានការរបស់រដ្ឋាភិបាលសំដៅពង្រឹងការគោរពនិងអនុវត្តន៍ច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
វិធានការរបស់រដ្ឋាភិបាលដែលហាមប្រាមមិនឲ្យមានការជួបជុំនិងដង្ហែក្បួនដើម្បីសម្តែងមតិដែលកំពុងរងការរិះគន់ពីក្រុមអ្នកការពារសិទ្ធិមនុស្សនោះត្រូវបានគណបក្សកាន់អំណាចហៅថាជាវិធានការដើម្បីរក្សាស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់ដែលជាសេចក្តីត្រូវការចាំបាច់ដើម្បីរក្សាស្ថិរភាពសង្គម។ គណបក្សកាន់អំណាចក៏បានប្រកាសប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ងប្រើប្រាស់ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សដើម្បីកេងចំណេញនយោបាយ។
គួរបញ្ជាក់ថា គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយសម្រាប់ការបោះឆ្នោតដែលមានលោក ស ខេង ជាប្រធាន ក៏បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ៣០ មេសា ដោយ បានណែនាំឲ្យប្រជាពលរដ្ឋរក្សាសភាពស្ងប់ស្ងាត់ និងមិនអនុញ្ញាតឲ្យបក្សនយោបាយយកទីលានសាធារណៈធ្វើជាកន្លែងឃោសនាអចិន្ត្រៃយ ឬប្រែក្លាយការឃោសនាបោះឆ្នោតទៅជាចលនាបាតុកម្មនោះឡើយ។ សេចក្តីណែនាំនេះសំដៅទៅលើយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ខណ្ឌ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២រហូតដល់ថ្ងៃទី ១៦ ឧសភា៕

No comments:
Post a Comment