Paris Peace Accords 23 Oct. 1991

Tuesday, May 6, 2014

ក្រុមប្រឹក្សា​ ខេត្ដ​សៀមរាប ហៅ ស​.​ជ​.​ណ របស់​ ក្រ​សូង​មហាផ្ទៃ​ ថា ធ្វើ​ខុស​ពី​ នីតិវិធី​ច្បាប់​

ក្រុមប្រឹក្សា​ ខេត្ដ​សៀមរាប ហៅ ស​.​ជ​.​ណ របស់​ ក្រ​សូង​មហាផ្ទៃ​ ថា ធ្វើ​ខុស​ពី​ នីតិវិធី​ច្បាប់​


ដោយ៖​ បូ សាវី​ / វីអូឌី | ថ្ងៃចន្ទ ទី5 ខែឧសភា ឆ្នាំ2014

សមាជិក​ ក្រុមប្រឹក្សា​ខេត្ដ គណបក្ស​ សមរង្ស៊ី ប្រចាំ​ខេត្ដ​សៀមរាប បាន​ហៅ​ ការចេញលិខិត​ជូនដំណឹង​ របស់ ​ក្រសួង​មហាផ្ទៃ ឲ្យ​បញ្ឈប់​ កោះហៅ​ប្រជុំ និង​កាត់​ប្រាក់ឧបត្ថម្ភ ដល់ ​សមាជិក​បក្ស​ប្រឆាំង​ ថា ខុស​នីតិវិធី និង​ជា​ចរិករើសអើង​ នយោបាយ​។ 
​ការរិះគន់​នេះ​ធ្វើឡើង បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ ចេញ​សេចក្ដីណែនាំ ដល់​ក្រុមប្រឹក្សា​រាជធានី ខេត្ដ​ក្រុង ស្រុក ខណ្ឌ ស្ដីពី​ការ​អនុវត្ដ​គោលការណ៍ និង​នីតិវិធី​ក្រុមប្រឹក្សា​រាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ ដែល​ទៅ​ឈរឈ្មោះ​បោះឆ្នោត​ពេញសិទ្ធិ ឬ​បម្រុង ក្រុមប្រឹក្សា រាជធានី ខេត្ដ ស្រុក ខណ្ឌ អាណត្ដិទី​២​។ 
​សមាជិក​ក្រុមប្រឹក្សា​ខេត្ដ មក​ពី​គណប្ស​សមរង្ស៊ី នៅ​ខេត្ដ​សៀមរាប លោក សុខ គឹម​សេង ថ្លែងប្រាប់​VOD​នៅ​រសៀល​ថ្ងៃ​នេះ​ថា ក្រសួងមហាផ្ទៃ ចេញ​សេចក្ដីជូនដំណឹង ដល់​សមាជិក​ក្រុមប្រឹក្សា​ខេត្ដ ឲ្យ​បញ្ឈប់​ផ្ដល់​ប្រាក់​ឧបត្ថម្ភ និង​កោះ​ឲ្យចូល​រួម​ប្រជុំ ចាប់ពី​ដើម​ខែ​មេសា​នេះ រហូត​ដល់​បោះឆ្នោត រួចរាល់ ។ លោក​បន្ដថា ការ​ចេញ​លិខិត​ជូនដំណឹង​នេះ ផ្ទុយ​ពី​គោលការណ៍​ច្បាប់ និង​ចរិត​រើសអើង​ភាព​នយោបាយ​។ លោក បន្ដថា សមាជិក​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ចំនួន ៤ ក្នុងចំណោម​១១​ស្រុក ក្រុង នៅតែ​ត្រូវបាន​កោះហៅ​ចូលរួម​ប្រជុំ និង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ដដែល​។​
​ករណីនេះ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុក​រដ្ឋបាល​មូលដ្ឋាន លោក សក់ សេដ្ឋា បំភ្លឺថា ការ​ចេញ​លិខិត​នេះ មិនមែន​ជា​ការរើសអើង​នោះទេ ដោយ​លោក​លើកឡើង​ស្ដីពី​ច្បាប់​គណបក្ស​នយោបាយ​ថា ប្រជាពលរដ្ឋ​ម្នាក់​មិនអាច​ជា​សមាជិក​គណបក្ស​នយោបាយ​ពីរ​ក្នុងពេល​តែមួយ​បានទេ ។​
​សំឡេង​៖ 
​ទោះជា​យ៉ាងនេះ​ក្ដី នាយក​ប្រតិ​ប​ត្ដិ នៃ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ដោយ​សេរី និង​យុត្ដិធម៌ ហៅ​កាត់​ថា និកហ្វិក NICFE C​លោក ហង្ស ពុទ្ធា បាន​ហៅ​ការ​សេចក្ដីជូនដំណឹង​នោះ​ថា ជា​ការគាបសង្កត់​ផ្នែក​នយោបាយ ដើម្បីឲ្យអ​សកម្ម​ការងា​រ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​ថា សេចក្ដីណែនាំ​នោះ ផ្ទុយ​ពី​នីតិវិធី​បោះឆ្នោត និង​ខុស​ពី​ការងារ​គ្រប់គ្រង​រចនាសម្ព័ន្ធ​ជាតិ​ផងដែរ​។​

​លិខិត​ជូនដំណឹង​ចំនួន​ពីរ ដែល​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​ផង និង​អភិបាលខេត្ដ​សៀមរាប​ផង មិន​បាន​បញ្ជាក់​ឲ្យបាន​ច្បាស់​ពី​កាលបរិឆ្ឆេទ នៃ​ការបញ្ឈប់​ការផ្ដល់​ប្រាក់​ឧបត្ថម្ភ និង​មិន​ត្រូវ​អញ្ជើញ​សមាជិក​ក្រុមប្រឹក្សា​សមរង្ស៊ី ឲ្យចូល​រួម​ប្រជុំ​នៅ​ពេល​ណា​នោះទេ ប៉ុន្ដែ​សមាជិក​ក្រុមប្រឹក្សា គណបក្សប្រឆាំង ខេត្ដ​សៀមរាប លោក សុខ គឹម​សេង ឲ្យដឹងថា អនុវត្ដ​នៅ​ខែ​មេសា​នេះ​តទៅ​៕



No comments:

Post a Comment