Paris Peace Accords 23 Oct. 1991

Tuesday, May 6, 2014

ពលរដ្ឋ​ មាន​បញ្ហា​ដី ​​​ធ្វើ​សន្និសីទ​កាសែត​ បញ្ជាក់​ជំហរ ​តវ៉ា​ ទាមទារ​សំណង

សន្និសីទ ជម្លោះ​ដី ៦១០
អ្នក​ភូមិ​ត្រពាំងល្វា ថ្លែង​ក្នុង​សន្និសីទ​កាសែត​ពី​ការ​ស្នើ​សុំ​ឲ្យ​ខាង​អាកាសចរណ៍​ស៊ីវិល អភិវឌ្ឍន៍​បញ្ចៀស​លំនៅឋាន​របស់​ពួកគាត់ កាល​ពី​ព្រឹក​ថ្ងៃ​៥ ឧសភា ឆ្នាំ​២០១៤។ RFA/Tep Soravy

ពលរដ្ឋ​ មាន​បញ្ហា​ដី ​​​ធ្វើ​សន្និសីទ​កាសែត​ បញ្ជាក់​ជំហរ ​តវ៉ា​ ទាមទារ​សំណង

ដោយ ទេព សុរ៉ាវី និង វោហារ ជាតិ / អាស៊ីសេរី | ០៥ ឧសភា ២០១៤

ប្រជាពលរដ្ឋ ៥​ភូមិ ដែល​រស់​នៅ​ ជាប់​របង ​អាកាសយានដ្ឋាន​អន្តរជាតិ​ ភ្នំពេញ ស្នើ​សុំ​ឲ្យ ​ខាង​អាកាសចរណ៍​ស៊ីវិល​ កម្ពុជា ដោះស្រាយ​សំណង ​ផល​ប៉ះពាល់​ លើ​ដី​លំនៅឋាន ​របស់​ ពួកគាត់​តាម​តម្លៃ​ទីផ្សារ ហើយ​ខ្លះ​ ស្នើសុំ​ឲ្យ ​ការ​អភិវឌ្ឍ​អាកាសយានដ្ឋាន​អន្តរជាតិ​ ភ្នំពេញ បញ្ចៀស​រាល់​ ការ​ប៉ះពាល់​លំនៅ​ របស់​ ពួកគាត់ ខណៈ​ដែល​ខាង​អាកាសចរ​ស៊ីវិល ​កម្ពុជា កំពុង​ចុះ ​អនុវត្ត​ការងារ ​បោះ​បង្គោល​ព្រំ​ខណ្ឌ​ដី ដើម្បី​កំណត់​ តំបន់​គ្រប់គ្រង​សន្តិសុខ និង​សុវត្ថិភាព​ នៅ​ជុំវិញ​ បរិវេណ​អាកាសយានដ្ឋាន។
ពលរដ្ឋ​រស់​នៅ​ជាប់​របង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មាន​ជំហរ​ផ្សេង​គ្នា​ក្នុង​ការ​ស្នើ​សុំ​ឲ្យ​ខាង​អាកាសចរណ៍​ស៊ីវិល​កម្ពុជា ដោះស្រាយ​ជម្លោះ​រឿង​ការ​កំណត់​ព្រំ​ដី​អាកាសយានដ្ឋាន។
​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​នៃ​ការ​កំណត់​ព្រំ​ដី​ទាំង​នោះ រួម​មាន​ពលរដ្ឋ​មក​ពី​ភូមិ​ថ្មគោល ភូមិ​គោកចំបក់ ភូមិ​តាងួន ភូមិ​ត្រពាំងល្វា និង​ភូមិ​ជ្រៃជីសាក់។
ប្រធាន​សហគមន៍​ត្រពាំងល្វា លោក កៅ សុវណ្ណ ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​ឧសភា ថ្លែង​ដោយ​ទទូច​ស្នើ​សុំ​ឲ្យ​ខាង​អាកាសចរណ៍​ស៊ីវិល​កម្ពុជា អភិវឌ្ឍ​បញ្ចៀស​លំនៅឋាន​របស់​ពលរដ្ឋ​ចំនួន ៦៣​គ្រួសារ ដែល​កំពុង​រស់​នៅ​ក្បែរ​របង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ លោក​បដិសេធ​ថា ក្រុម​សហគមន៍​លោក​មិន​ត្រូវ​ការ​សំណង ឬ​ការ​ទិញ​លក់​ក្នុង​តម្លៃ​ទីផ្សារ​សេរី​នោះ​ទេ ដោយ​សំអាង​ថា ទីតាំង​ដែល​ពួកគេ​រស់នៅ​សព្វថ្ងៃ​នេះ គឺ​អាច​ប្រកប​អាជីវកម្ម​បាន​នៅ​ជិត​សាលារៀន មាន​វត្ត​អារាម មន្ទីរពេទ្យ ជិត​ផ្សារ និង​មាន​ថ្នល់​ចេញចូល​ល្អ។ ម្យ៉ាង​ពួកគាត់​រស់នៅ​និង​កាន់កាប់​ដី​និង​ផ្ទះ​នៅ​តំបន់​នោះ​តាំង​ពី​ឆ្នាំ​១៩៧៩។
«សំឡេង»
ស្រដៀង​គ្នា​នេះ​ដែរ អ្នកស្រី ច្រាយ នីម តំណាង​អ្នកភូមិ​ថ្មគោល ឲ្យ​ដឹង​ថា ពលរដ្ឋ​ចំនួន ១៨២​គ្រួសារ រស់​នៅ​ក្នុង​សហគមន៍​ថ្មគោល ភាគច្រើន​មាន​ដី​ទំហំ​ទទឹង ៥​ម៉ែត្រ និង​បណ្ដោយ ១២​ម៉ែត្រ ហើយ​ខាង​អាកាសចរណ៍​ស៊ីវិល​តម្រូវ​ឲ្យ​ពួកគាត់​រុះរើ​ចេញពី​របង​អាកាសយានដ្ឋាន ​៥​ម៉ែត្រ ដូច្នោះ​ដី​ដែល​នៅ​សេសសល់​មិន​អាច​រស់​នៅ​បាន។ អ្នកស្រី​បន្ត​ថា ខាង​សហគមន៍​ថ្មគោល​ទាំង​អស់​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ដោះដូរ​ដី​ថ្មី​នៅ​ក្បែរ​ទីតាំង​ចាស់​ចម្ងាយ ២​គីឡូម៉ែត្រ។
តំណាង​សហគមន៍​ជ្រៃជីសាក់ លោក ខឹម ណាំ បញ្ជាក់​ថា ពលរដ្ឋ​ជាង ១០០​គ្រួសារ ដែល​រង​ផល​ប៉ះពាល់​ពី​ការ​កំណត់​ព្រំ​ដី​របស់​អាកាសចរណ៍​ស៊ីវិល ស្នើ​សុំ​ដោះដូរ​ជា​ប្រាក់កាស ដោយ​ស្នើ​សុំ​ឲ្យ​ខាង​ក្រុមហ៊ុន​ទិញ​ក្នុង​តម្លៃ​មួយ​ព្រមព្រៀង​គ្នា។
«សំឡេង»
រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល បាន​ជូន​ដំណឹង​មួយ​ទៅ​ពលរដ្ឋ​ដែល​ពាក់ព័ន្ធ​នឹង​ទំនាស់​ដី​លំនៅឋាន​អំពី​ការ​ចុះ​អនុវត្ត​ការងារ​បោះ​បង្គោល​ព្រំ​ខណ្ឌ​ដី ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២១ មេសា ដល់​ថ្ងៃ​ទី​២៨ ឧសភា ដើម្បី​កំណត់​តំបន់​គ្រប់គ្រង​សន្តិសុខ និង​សុវត្ថិភាព​នៅ​ជុំវិញ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ ភាគី​ខាង​អាកាសចរណ៍​ស៊ីវិល​ធ្លាប់​ចុះទៅ​ជួប​ជាមួយ​ពលរដ្ឋ​ទាំង​នោះ និង​ធានា​ថា ការ​បោះ​បង្គោល​កំណត់​ព្រំដែន​សន្តិសុខ​និង​សុវត្ថិភាព ជុំវិញ​អាកាសយានដ្ឋាន​នោះ គឺ​មិន​មែន​ជា​ការ​រឹប​អូស​យក​ដីធ្លី ផ្ទះសម្បែង ឬ​ជា​ការ​បណ្ដេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន​ទេ។ តែ​ជា​ការ​កំណត់​សម្គាល់​តំបន់​សន្តិសុខ និង​តំបន់​សុវត្ថិភាព ដើម្បី​សម្រួល​ដល់​ភ្នាក់ងារ​ឯករាជ្យ ចុះ​ធ្វើ​សម្រង់​ស្ថិតិ ជំរឿន​សិក្សា​តម្លៃ​មុន​នឹង​ឈាន​ដល់​ការ​ដោះស្រាយ​ផល​ប៉ះពាល់។
អនុរដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​បច្ចេកទេស​អនុវត្ត​ការងារ​ចុះ​វាស់វែង​និង​បោះ​បង្គោល​កំណត់​តំបន់​គ្រប់គ្រង​សន្តិសុខ និង​សុវត្ថិភាព លោក សយ សុខាន់ ឲ្យ​ដឹង​ថា ពលរដ្ឋ​ទាំង​នោះ​បាន​ឯកភាព​ជាមួយ​ខាង​អាកាសចរណ៍​ស៊ីវិល ដើម្បី​កំណត់​ព្រំ​ខណ្ឌ ប៉ុន្តែ​ពួកគាត់​បែរ​ជា​ក្រឡាស់ និង​ដាក់​សំណើ​ទាមទារ​ខុស​ពី​ការ​ជជែក​គ្នា​ពី​មុខ។
​«សំឡេង»
​គម្រោង​អភិវឌ្ឍន៍​ពង្រីក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នឹង​តម្រូវ​ឲ្យ​រដ្ឋាភិបាល​កាត់​ដី ឬ​ផ្ទះ​ទំហំ ៥​ម៉ែត្រ​ពីរ​បង​អាកាសយានដ្ឋាន ដើម្បី​ធ្វើ​ឲ្យ​អាកាសយានដ្ឋាន​កម្ពុជា ក្លាយ​ជា​អាកាសយានដ្ឋាន​ដែល​ទទួល​ស្គាល់​ថា គោរព​តាម​បទដ្ឋាន​អន្តរជាតិ។ គម្រោង​អភិវឌ្ឍន៍​នេះ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្ទះសម្បែង ដីធ្លី​ពលរដ្ឋ​ជាង ៤០០​គ្រួសារ ដែល​រស់នៅ​ក្នុង​ភូមិ​ចំនួន ៥ ក្បែរ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នោះ។
ចំណែក​អតីត​អ្នក​ភូមិ​បឹងកក់​ដែល​បាន​ចាកចេញ​កន្លង​មក គឺ​ក្រុម​អ្នកស្រី សយ កូឡាប ធ្វើ​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ឧសភា នេះ​ដែរ
អ្នក​ស្រី សយ កូឡាប តំណាង​អតីត​អ្នកភូមិ​បឹង​កក់​បញ្ជាក់​ថា ការ​ធ្វើ​សន្និសីទកាសែត​នេះ ដើម្បី​ឆ្លើយតប​ទៅ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ដែល​អ្នកស្រី​អះអាង​ថា មន្ត្រី​រាជធានី​ភ្នំពេញ បាន​ចោទ​ពួកគាត់​ថា ការ​តវ៉ា​ទាមទារ​របស់​អតីត​អ្នក​ភូមិ​បឹងកក់​កន្លង​មក​គឺ​ទាក់ទង​រឿង​នយោបាយ។
អ្នក​ស្រី​បញ្ជាក់​ថា ៖ «ខ្ញុំ​ចង់​ឆ្លើយ​តប​ថា អ្វី​ដែល​ពួក​ខ្ញុំ​បាន​ធ្វើ​កន្លង​មក​នេះ​អត់មាន​អ្នក​ចាក់ចុច​ទេ អត់មាន​លាយ​ឡំ​រឿង​នយោបាយ​ទេ ពួក​ខ្ញុំ​តវ៉ា​ព្រោះ​ជីវិត​វេទនា​អត់ឃ្លាន»


No comments:

Post a Comment