យន្តហោះរុស្ស៊ី ហោះពីលើ រដ្ឋធានីមូស្គូ។
រុស្ស៊ី កោះហៅ មន្ត្រីកម្ពុជា ប្រជុំ រឿងបំណុល
គង់ សុឋានរិទ្ធ / វីអូអេ | ០៦ ឧសភា ២០១៤
ភ្នំពេញ — ប្រទេសរុស្ស៊ី បានអញ្ជើញ រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្ពុជា លោក អូន ព័ន្ធមុន្នីរត្ន័ និងលោក ហោ ណាំហុង រដ្ឋមន្ត្រី ក្រសួង ការបរទេស ឲ្យពិភាក្សា ដោះស្រាយបំណុល ដែលក្រុងភ្នំពេញ ជំពាក់ប្រទេសរុស្ស៊ី ជាច្រើនទសវត្សរ៍ មកហើយ។
ការកោះហៅឲ្យប្រទេសកម្ពុជាដោះស្រាយបំណុលនេះធ្វើឡើងក្នុងជំនួបរវាងឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសរុស្ស៊ីលោក ឌីម៊ីទ្រី ឆ្វេតកូវ (Dmitry Tsvetkov) ជាមួយលោកហោ ណាំហុង នៅថ្ងៃច័ន្ទនេះ។
លោក កុយ គួង អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់អ្នកកាសែតក្រោយពីជំនួបនោះថាប្រទេសរុស្ស៊ីបានអញ្ជើញលោកអូន ព័ន្ធមុន្នីរត្ន័ និងលោកហោ ណាំហុង ឲ្យធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី ដើម្បីដោះស្រាយគ្នាអំពីបញ្ហាបំណុលនេះ។ ដំណើរទស្សនកិច្ចដែលមិនទាន់ត្រូវកំណត់ពេលវេលាជាក់លាក់នៅឡើយ។
«ឯកឧត្តមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុក៏ត្រូវបានប្រទេសរុស្ស៊ី អញ្ជើញឲ្យបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសរុស្ស៊ីដែរដើម្បីពិភាក្សាអំពីបញ្ហានេះ។ គឺធ្វើយ៉ាងណាដោះស្រាយក្នុងស្មារតីមិត្តភាពនិងជាប្រយោជន៍នៃប្រទេសយើងទាំងពីរ»។
ប្រទេសកម្ពុជាជំពាក់បំណុលអតីតសហភាពសូវៀតប្រមាណជា១.៥០០លានដុល្លារ អាមេរិកចាប់ពីទសវត្សរ៍១៩៨០រហូតដល់ទសវត្សរ៍១៩៩០។ បំណុលទាំងនោះគឺជាជំនួយផ្នែកសម្ភារៈនានាដូចជាសម្ភារៈកសិកម្ម គ្រឿងយន្ត និងគ្រឿងសព្វាវុធ ជា ដើម។
រដ្ឋសភាកម្ពុជានិងលោកប្រមុខការទូតខ្មែរហោ ណាំហុង ធ្លាប់បានចរចាឲ្យប្រទេសរុស្ស៊ីលុបចោលបំណុលទាំងនេះ។ ក៏ប៉ុន្តែមិនបានសម្រេចនោះទេ។
លោកជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិងសវនកម្មរបស់រដ្ឋសភាឲ្យដឹងថាប្រធានសភារុស្ស៊ី ធ្លាប់បានសន្យាថាប្រទេសរុស្ស៊ីនឹងអនុវត្តន៍តាមគោលការណ៍ Club de Paris។ គោលការណ៍នេះដែលនឹងអនុញ្ញាតឲ្យប្រទេស រុស្ស៊ីកាត់បន្ថយលុយបំណុលដល់ប្រទេសនានារហូតដល់៧០ភាគរយនៃបំណុលសរុប។
«ឥឡូវនេះគេប្រាប់ថាប្រហែលជារដ្ឋាភិបាលប្រទេសរុស្ស៊ីទំនងជានឹងទាក់ទងផ្ទាល់ជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីពិនិត្យសារឡើងវិញនូវអ្វីដែលយើងត្រូវអនុម័តយកសងគេប្រហែលជាចំនួន៣០ភាគរយនោះ។»
បើផ្អែកតាមការអះអាងរបស់លោកជាម យៀប សំណងនោះទំនងជាមិនមែនជាសាច់ប្រាក់នោះទេ។ប៉ុន្តែគឺជាថ្នូរជាមួយនឹងផលិតផលកសិកម្ម ឬឧស្សាហកម្មសម្រាប់នាំទៅកាន់ប្រទេសរុស្ស៊ី។
តាមរបាយការណ៍ថ្មីៗរបស់ស្ថាប័នហិរញ្ញវត្ថុធំៗដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) កម្ពុជាជំពាក់បំណុលបរទេសរហូតមកដល់ឆ្នាំ២០១៣មានចំនួនសរុបពី៣,៨ទៅ៤,៨ពាន់លានដុល្លារអាមេរិក។
សូមបញ្ជាក់ថាប្រទេសចិនធ្លាប់បានលុបចោលបំណុលចំនួន៣០០លានដុល្លារអាមេរិកក្នុងចំណោមបំណុលសរុបចំនួន៥ពាន់លានដុល្លារដែលកម្ពុជាជំពាក់ប្រទេសចិន។ ហើយមូលនិធិរូបិយវត្ថុអន្តរជាតិក៏ធ្លាប់បានលុបបំណុលដែលកម្ពុជាជំពាក់ចំនួន៨២លានដុល្លារអាមេរិកផងដែរ៕

No comments:
Post a Comment