លោក វន់ ពៅ ពេលបញ្ជូនទៅកាន់ពន្ធនាគារវិញ បន្ទាប់ពីតុលាការលើកពេលជំនុំជម្រះ កាលពីពេលកន្លងទៅ។
RFI/ Siv Channa
សវនាការ លើករណី វន ពៅ នឹងបន្ត នៅថ្ងៃស្អែក ខណៈដែលសហជីព គ្រោងធ្វើការតវ៉ា មុខតុលាការ
សាលាដំបូង រាជធានីភ្នំពេញ នឹងបន្ត បើកសវនាការ លើករណី លោក វន ពៅ នៅថ្ងៃអង្គារទី០៦ ឧសភា ស្អែកបន្តទៀត បន្ទាបពីបានផ្អាក កាលពីចុងខែមុន ដោយសារហេតុផល សុវត្ថិភាព ក្នុងការដឹកជញ្ជូន ជនជាប់ចោទ ទៅកាន់ ពន្ធនាគារ។ មេធាវីលោក វន ពៅ ឲ្យដឹង ថា កូនក្តី របស់ លោក នៅតែ មានសង្ឃឹម ថា នឹងបាន រួចទោស ដោយពិនិត្យមើលទៅលើ សាក្សី និងភស្តុតាង នានា ដែលបានបង្ហាញ កន្លងមក។
លោក វន ពៅ ប្រធានសមាគមន៍ឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងមនុស្ស២២នាក់ផ្សេងទៀត ដែលកំពុង ជាប់ឃុំ នៅពន្ធនាគារព្រៃស នឹងត្រូវឡើងសវនាការជាបន្តនៅសាលាដំបូងរាជធានី ភ្នំពេញ។ ការបើកសវនាការនេះ គឺធ្វើឡើងបន្ទាប់ពីមានការផ្អាកសវនាការលើកទីមួយ កាលពីថ្ងៃ ទី២៥ មេសា កន្លងទៅនេះ ដោយហេតុផលសន្តិសុខក្នុងការដឹកជញ្ជូនជនសង្ស័យទៅកាន់កន្លែង ឃុំឃាំង។
លោក គឹម សុជាតិ មេធាវីការពារក្តីឲ្យលោក វន ពៅ បានថ្លែងថា លោកនៅតែមានសុទិដ្ឋិនិយមថាកូនក្តី របស់លោក នឹងមិនមានទោសពៃរ៍ទេ បើពិនិត្យមើលទៅលើឯកសារនិងភស្តុតាង គឺគ្មានទំងន់ដាក់ទោសទៅលើ វន ពៅ ឡើយ។ ដោយសារការសួរដេញដោលទៅលើសាក្សី ដែលជាសមត្ថកិច្ចត្រូវបានគេធ្វើមិនទាន់ចប់ លោកមេធាវីនៅមិនទានហ៊ានសន្និដ្ឋានយ៉ាងណានៅឡើយទេ។
ដោយឡែក លោក គង់ អាទិត្យ អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា CCAWDU បានប្រកាសឲ្យដឹងថា សមាជិករបស់ខ្លួនជាអ្នកសហជីព កម្មករចំនួន ២០០នាក់ និងអ្នកឃ្លាំមើលសិទ្ធិមនុស្សនានារួមទាំងក្រុមគ្រួសារជនជាប់ចោទទាំង២៣នាក់នឹងបង្ហាញវត្តមាននៅមុខតុលាការក្រុងនៅថ្ងៃអង្គារស្អែកដែរ ដើម្បីតវ៉ាឲ្យមានការដោះលែងអ្នកមិត្តភ័ក្តិនិងសាច់ញាតិរបស់ពួកគេឲ្យមានសេរីភាព។
សូមរំលឹកថា កាលពីថ្ងៃទី២៥មេសា សវនាការលើករណីលោក វន ពៅ ត្រូវបានបិទជាបណ្តោះអាសន្នដោយតុលាការទើបតែសាកសួរបានមនុស្ស៤នាក់ប៉ុណ្ណោះក្នុងសំណុំរឿងរោងចក្រយាកជីង ដែលមានជនជាប់ចោទ១០នាក់។
សូមបញ្ជាក់ថាលោក វន ពៅ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទីទី២ខែមករា នៅរោងចក្រយ៉ាកជីងដោយកងទ័ពឆ័ត្រយោង ៩១១ នៅក្នុងការប៉ះទង្គិចគ្នាមួយ ដើម្បីទាមទារតម្លើងប្រាក់ឈ្នួល កម្មករ១៦០ក្នុងមួយខែ។សកម្មជនការពារសិទ្ធិកម្មករដែលមានជម្ងឺប្រចាំកាយរូបនេះត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តកំពង់ចាម ជាមួយនឹងមនុស្ស២២នាក់ផ្សេងទៀត ក៏ប៉ុន្តែក្រោយមក មនុស្សពីរនាក់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំវិញ៕

No comments:
Post a Comment