Paris Peace Accords 23 Oct. 1991

Saturday, May 3, 2014

លោក សម រង្ស៊ី និង​លោក កឹម សុខា ជួប​ជាមួយ​អ្នក​គាំទ្រ​ នៅ​ព្រៃវែង

សម រង្ស៊ី កឹម សុខា ព្រៃវែង ៦១០
លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ហែ​ក្បួន​រក​សំឡេង​ឆ្នោត​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង នា​ព្រឹក​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៤។

ប៉ូលិស ព្រៃវែង ៦១០
កម្លាំង​អាជ្ញាធរ​ត្រូវ​បាន​ដាក់​ពង្រាយ​មិន​ឲ្យ​ក្បួន​ដង្ហែ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ទៅ​ក្នុង​ក្រុង​ព្រៃវែង នា​ខេត្ត​ព្រៃវែង នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៤។ RFA/Hum Chamroeun

លោក សម រង្ស៊ី និង​លោក កឹម សុខា ជួប​ជាមួយ​អ្នក​គាំទ្រ​ នៅ​ព្រៃវែង

ដោយ ហ៊ុំ ចំរើន / អាស៊ីសេរី | ០៣ ឧសភា ២០១៤

មេ​ដឹក​នាំ​ គណបក្ស ​សង្គ្រោះ​ជាតិ បាន​ដឹក​នាំ​ អ្នក​គាំទ្រ ​រាប់​ពាន់​នាក់ ហែ​ក្បួន​ធំ​មួយ ​ឃោសនា​បោះ​ឆ្នោត ​នៅ​ក្រុង​ព្រៃវែង នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​ឧសភា។
ស្រប​គ្នា​នេះ កម្លាំង​អាជ្ញាធរ​ ប៉ូលិស និង​ទាហាន​ ប្រមាណ ៥០០​នាក់ ប្រដាប់ ​ដោយ​ ដំបង និង​ខែល ព្រម​ទាំង​មាន ​អាវុធ​ ខ្លះ​ផង ត្រូវ​បាន​ដាក់​ពង្រាយ ​ការពារ​តាម​ដង​ផ្លូវ ​យ៉ាង​តឹងរ៉ឹង និង​បាន​រារាំង​ ក្បួន​ដង្ហែ​ ជា​បន្តបន្ទាប់។


No comments:

Post a Comment