លោក សម រង្ស៊ី ប្រកាសថា បានជួបជជែក នឹងលោក ស ខេង រឿងចរចា នយោបាយ ឡើងវិញ
ដោយ យន់ សាមៀន / RFA | 20 May 2014
ក្រុមការងារ គណបក្ស ប្រជាជនកម្ពុជា និងបក្សសង្គ្រោះជាតិ
ធ្វើសន្និសីទកាសែត ក្រោយកិច្ចប្រជុំនៅវិមានព្រឹទ្ធសភា
កាលពីព្រឹកថ្ងៃ ទី៣ មីនា ឆ្នាំ២០១៤។ RFA/Van Vichar
លោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ នៅរសៀល ថ្ងៃអង្គារ ទី២០ នេះ ប្រកាសថា, លោក បានជជែក នឹងលោក ស ខេង រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ ដោយសន្យា នឹងឲ្យមន្ត្រី ជាន់ខ្ពស់ គណបក្ស ពីរនាក់ ទាក់ទង នឹងមន្ត្រី គណបក្ស ប្រជាជនកម្ពុជា នៅថ្ងៃពុធ ស្អែក កំណត់ថ្ងៃ ជួបចរចា នយោបាយ ឡើងវិញ ដើម្បី ទម្លាយភាព ទាល់ច្រក ផ្នែកនយោបាយ ចាប់តាំង ពីការបោះឆ្នោត ថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣។
លោក សម រង្ស៊ី សំដែងក្តីសង្ឃឹម ថា, មន្ត្រីជាន់ខ្ពស់ មកពីគណបក្ស នយោបាយ ទាំងពីរ នឹងអាច ឯកភាពគ្នា លើចំណុច សំខាន់ៗ មួយចំនួន។ លោក បន្តថា ប្រតិភូ គណបក្ស សង្គ្រោះជាតិ នឹងធ្វើសេចក្តី ព្រាងរួមមួយ បង្ហាញសំណើល ម្អិត មួយចំនួន ដែលមន្ត្រី គណបក្ស ទាំងពីរ ធ្លាប់បាន ឯកភាព ទទួលយក រួចមកហើយ៕
No comments:
Post a Comment