Paris Peace Accords 23 Oct. 1991

Friday, May 2, 2014

អង្គភាព​ ប្រឆាំង​ អំពើ​ពុក​រលួយ ​ប្រកាស​ចាប់​បាន​ ក្រុម​ Hacker​ ពីរ​នាក់​ ផ្សេង​ទៀត

ក្រុមអនាមិកកម្ពុជា។
ក្រុមអនាមិកកម្ពុជា /​ @Google

អង្គភាព​ ប្រឆាំង​ អំពើ​ពុក​រលួយ ​ប្រកាស​ចាប់​បាន​ ក្រុម​ Hacker​ ពីរ​នាក់​ ផ្សេង​ទៀត

ដោយ វណ្ណ សុគន្ធា
អង្គភាព​ ប្រឆាំង ​អំពើពុករលួយ ​នៅ​ថ្ងៃ​សុក្រ​ទី ០២ ឧសភា​ នេះ បានប្រកាស ថា ខ្លួន​បាន​ឃាត់ខ្លួន ​ក្រុម​វាយប្រហារ​ អ៊ិន​ធើ​ណិត ឫ Hacker ពីរ​នាក់ ​ផ្សេងទៀត ​ក្រោយពី​ បាន​វាយប្រហារ​គេហទំព័រ ​អង្គភាព ​ប្រឆាំង​អំពើពុករលួយ​ កាលពី​ថ្ងៃទី ២៩ មេសា កន្លងទៅ។  អង្គភាព ​ប្រឆាំង​អំពើពុករលួយ​ មិនទាន់បាន​បញ្ជាក់ ​ពី​អត្តសញ្ញាណ​ របស់​ ជន​ទាំងពីរ ​នោះ​នៅឡើយ​ទេ ដោយ​គ្រាន់តែ ​អះអាង ថា ជា​សមាជិក​ នៃ​ក្រុម​អនាមិក​ កម្ពុជា ( Anonymous Cambodia)។  ជន​ទាំងពីរ​នាក់នេះ​ កំពុង​ត្រូវបាន ​អង្គភាព ​ប្រឆាំង​អំពើពុករលួយ ​ធ្វើការ​សាកសួរ និង​ត្រៀម​បញ្ជូន​ទៅកាន់​ តុលាការ។

សមាជិក​ក្រុម​អនាមិក​កម្ពុជា​ពីរ​នាក់​ផ្សេងទៀត​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​ពីរ​ថ្ងៃ​បន្ទាប់ពី​បាន​វាយប្រហារ​គេហទំព័រ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កាលពី​ថ្ងៃទី២៩ មេសា កន្លងទៅ។នេះ​បើតាម​ការប្រកាស​ឲ្យ​ដឹង​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅ​ថ្ងៃ​សុក្រ​ទី ០២ ឧសភា​នេះ។

លោក ឱម យិនទៀង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ឲ្យ​ដឹង ថា ជនអនាមិក​ទាំងពីរ​នាក់​នោះ​ត្រូវបាន​បញ្ជូនមក​ដល់​អ​ង្គ​ភាព​ប្រឆាំង​អំពើពុករលួយ​កាល​វេលា ម៉ោង ២យប់មិញ។យ៉ាងណាក៏ដោយ លោក​ឱម យិនទៀង មិនទាន់បាន​បង្ហាញ​ពី​អត្តសញ្ញាណ​នៃ​ជន​ទាំងពីរ​នេះ​នៅឡើយ​នោះទេ ដោយ​គ្រាន់តែ​បញ្ជាក់ថា ជា​សមាជិក​នៃ​ក្រុម​អនាមិក​កម្ពុជា​ដែល​បានប្រកាសថា​នឹង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា។ លោក រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ដែរ​ថា ពេលនេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កំពុងធ្វើការ​សាកសួរ​ជន​ទាំងពីរ​នាក់​នោះ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ។

ភ្លាមៗក្រោយពី​មាន​ដំណឹង​នៃ​ការចាប់ខ្លួន​នេះ នៅលើ​ទំព័រ​បណ្តាញ​ទំនាក់ទំនង​សង្គម​Facebookរបស់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ក្រុម​អនាមិក​កម្ពុជា​បាន​សរសេរ​បែប​ចំអក​យ៉ាងខ្លី​ក្នុងន័យ​ថា អ្នក​ដែល​បាន​ចូល​វាយប្រហារ​គេហទំព័រ​អង្គភាព​ប្រឆាំង​អំពើ​រលួយ​នោះ​មិន​ត្រូវបាន​ចាប់ខ្លួន​នោះទេ។

ដោយឡែកកាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ម្សិលមិញ​ក្រុម​អនាមិក​កម្ពុជា ឫ Anonymous Cambodia បាន​បន្ត​វាយប្រហារ​គេហទំព័រ​មួយចំនួនទៀត​របស់​ស្ថាប័នរដ្ឋ និង​ឯកជន​រួមមាន​ដូចជា គេហទំព័រ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ធនាគារ​កាណាឌីយ៉ា និង បុរី​ភ្នំពេញ​ថ្មី​ជាដើម។ប៉ុន្តែ​គេហទំព័រ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ដំណើរ​ការធម្មតា​ឡើងវិញ​ហើយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី ០២ ឧសភា​នេះ។នៅ​ព្រឹក​ដដែល​នេះ ក្រុម​អនាមិក​កម្ពុជា​បានប្រកាសថា ខ្លួន​បាន​ចូល​លួច​និង​លុបចោល​ទិន្នន័យសំខាន់ៗនៅក្នុង​គេហទំព័រ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌។

សូមបញ្ជាក់ថា នេះ​ជាការ​ចាប់ខ្លួន​លើក​ទី​ពីរ​ហើយពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​លើ​ក្រុម​អនាមិក​វាយប្រហារ​អ៊ិន​ធើ​ណិ​ត។កាលពី​ចុងខែ​មេសា​កន្លងទៅ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ សហការ​ជាមួយ​ស្ថាប័ន​FBIប្រចាំ​នៅ​កម្ពុជា​បាន​ឃាត់ខ្លួន​ក្រុម​អនាមិក​កម្ពុជា​ចំនួន​ពីរ​នាក់​ដែល​បាន​វាយប្រហារ​គេហទំព័រ​ស្ថាប័នរដ្ឋ​ជាច្រើន​នា​កន្លងមក៕


No comments:

Post a Comment