០៧ មិថុនា ២០១៦ / 07 June 2016 - Differences between Libya and Cambodia
ការផ្ទេរអំណាច តាមបែបបទ ប្រជាធិបតេយ្យ ដោយសន្តិវិធី អាចធ្វើ ទៅបាន នៅកម្ពុជា | A democratic and peaceful transition is possible in Cambodia
ករណី ប្រទេស លីប៊ី (Libye) និងប្រទេស កម្ពុជា មិនអាច ប្រៀបធៀបគ្នា បានទេ។
នៅប្រទេស លីប៊ី ក្រោមការដឹកនាំ រយៈពេល ៤២ ឆ្នាំ របស់លោក មហាម៉ាត់ ហ្គាដាហ្វី (Muammar Khadafi) មិនដែលមាន គណបក្សប្រឆាំង ដែលមានលក្ខណៈ ប្រជាធិបតេយ្, ហើយ ដែលមាន ធនធាន មនុស្ស គ្រប់គ្រាន់ និងរចនាសម្ព័ន្ធ រឹងមាំ អាចដឹកនាំ ប្រទេស បានទេ ។ ឯប្រទេស សីុរី (Syrie) ក្រោមការ ដឹកនាំ របស់ ក្រុមគ្រួសារ អែល អាសាដ (el-Assad) រយៈពេល ៤៦ ឆ្នាំ ក៏ដូច ប្រទេស លីប៊ី អញ្ចឹងដែរ។ អញ្ចឹងហើយ បានជាប្រទេស ទាំងពីរនេះ មានភាព ចលាចល រហូត ដល់កើត សង្រ្គាម សីុវិល ក្រោយពីរបប ផ្តាច់ការ បានដួលរលំ ឬជិតដួលរលំ ពីព្រោះ គ្មាន កម្លាំង នយោបាយ ណាមួយ មានសមត្ថភាព ដឹកនាំ ប្រទេស ដោយរក្សា ឯកភាព ជាតិ បានឡើយ។
តែ ផ្ទុយ ពីប្រទេស លីប៊ី និងសីុរី, ប្រទេស កម្ពុជា មានចលនា ប្រជាធិបតេយ្យ មួយ ដ៏ខ្លាំងក្លា គឺ គណបក្ស សង្គ្រោះជាតិ ដែលបានប្រមូល ធនធាន មនុស្ស យ៉ាងច្រើន, ហើយ មានរចនាសម្ព័ន្ធ ដ៏រឹងមាំ គ្របដណ្តប់ ទូទាំងប្រទេស កម្ពុជា មានន័យ ថា, គណបក្ស សង្គ្រោះជាតិ អាចដឹកនាំ ប្រទេស ដោយរក្សា ឯកភាព ជាតិ និងធានា សន្តិភាព ដូចនៅប្រទេស ក្នុង ទ្វីបអឺរ៉ុប កណ្តាល និងអឺរ៉ុប ខាងកើត មួយចំនួន ដែលបាន រើបម្រះ ដោយសន្តិវិធី ពីអំណាច កុម្មុយនីស្ត ផ្តាច់ការ ចាប់ពីឆ្នាំ ១៩៨៩ ទៅ។
គម្រូ ដ៏ល្អមួយ នៃការផ្ទេរ អំណាច តាមបែបបទ ប្រជាធិបតេយ្យ ដោយសន្តិវិធី គឺ ប្រទេស ឆេកូស្លូវ៉ាគី (Tchécoslovaquie) ពេលនោះ ដឹកនាំ ដោយលោក វ៉ាក្លាវ ហាវែល (Vaclav Havel) បន្ទាប់ ពីការដួលរលំ នៃរបប កុម្មុយនិស្ត។
នៅក្នុងទ្វីប អាសុី ជិតប្រទេស កម្ពុជាយើង មានប្រទេសពីរ ដែលបាន រើបម្រះ ពីរបប ផ្តាច់ការ ដោយសន្តិវិធីដែរ គឺ ហ្វីលីពីន កាលពីឆ្នាំ ១៩៨៦ (មេដឹក នាំផ្តាច់ការ ពេលនោះ ឈ្មោះ ម៉ាកូស) និងឥណ្ឌូនេសីុ កាលពីឆ្នាំ ១៩៩៨ (មេដឹកនាំ ផ្តាច់ការ ពេលនោះ ឈ្មោះ ស៊ូហារតូ) ។
Libya cannot be compared to Cambodia
Libya under the 42-year rule of Muammar Khadafi had never seen the development of any democratic opposition party with adequate human resources and an effective machinery capable of governing the country. It’s also the case of Syria under the 46-year rule of the el-Assad family. This explains why these two countries are in trouble now, facing a civil war following the collapse or the near-collapse of an authoritarian regime because there is not a single political force capable of leading the country while preserving national unity.
But contrary to Libya and Syria, Cambodia has a strong democratic movement represented by the CNRP which has gathered numerous human resources and built a powerful network covering the whole country, meaning the well-organized CNRP, with the strong popular support it enjoys, can govern Cambodia by ensuring national unity and peace. The situation will be similar to the one prevailing in Central and Eastern Europe after the collapse of communist regimes in the late 1980s. A good example of that peaceful democratic transition is provided by then Czechoslovakia under the leadership of Vaclav Havel.
In Asia, there are two countries nearby Cambodia which also got rid of authoritarian regimes in a peaceful way: The Philippines in 1986 (fall of Ferdinand Marcos) and Indonesia in 1998 (fall of Suharto).