Paris Peace Accords 23 Oct. 1991

Monday, June 16, 2014

លោក ហ៊ុន សែន ទៅ​បំពេញ​ ទស្សនកិច្ច ​ផ្លូវការ​ នៅ​ប្រទេស​ បង់​ក្លា​ដែស​​

 

លោក ហ៊ុន សែន ទៅ​បំពេញ​ ទស្សនកិច្ច ​ផ្លូវការ​ នៅ​ប្រទេស​ បង់​ក្លា​ដែស​​

ពេជ្រ សុធា​រី / VOD​​ | ១៦ មិថុនា ២០១៤

ប្រមុ ​រដ្ឋាភិបាល​ កម្ពុ​ជា ដឹកនាំ​ គណៈប្រតិភូ​ ទៅ​បំពេញ​ ទស្សនកិច្ច​ ផ្លូវការ​ នៅ​សាធារណរដ្ឋ​ ប្រជា​មា​និត្យ​ បង់​ក្លា​ដេស ចាប់ពី​ថ្ងៃ ទី​១៦ ខែ​មិថុនា​នេះ ដល់​ថ្ងៃ​ ទី​១៨ ខែមិថុនា ដើម្បី ​ពង្រឹង​ សហប្រតិបត្តិការ​ រវាង ប្រទេស​ ទាំង​ពីរ​នេះ​។​

បើ តាម​សេចក្តី ជូនដំណឹង ​របស់​ ក្រសួង ការបរទេស និង​សហការ​ ប្រតិបត្តិការ​ អន្តរជាតិ​ កម្ពុជា ចេញផ្សាយ ​នាពេល ​ថ្មីៗ​ នេះ ឲ្យដឹងថា, តាម​ការអញ្ជើញ ​របស់​ លោកស្រី ហ្សេ​ក ហា​ស៊ីណា នាយករដ្ឋមន្ត្រី​ នៃ​ប្រទេស​ បង់​ក្លា​ដេស លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​ដឹកនាំ​ គណៈប្រតិភូ, រួមមាន ​លោក ហោ ណាំហុងដ្ឋមន្ត្រី​ ក្រសួង​ ការបរទេស, លោក អ៊ុក រ៉ាប៊ុន ដ្ឋមន្ត្រី ​ក្រសួង​ កសិកម្ម, និង​លោកស្រី ភឿង សកុណាដ្ឋមន្ត្រី ក្រសួង ​វប្បធម៌, ព្រមទាំង​ សមាជិក ​ដទៃ​ នៃ​រាជរដ្ឋាភិបាល​ មួយចំនួនទៀត ទៅ​បំពេញ​ ទស្សនកិច្ច ផ្លូវការ​ នៅ​ប្រទេស​ បង់​ក្លា​ដែស រយៈពេល ​បី​ថ្ងៃ, គឺ​ ចាប់ពី​ថ្ងៃ​ ទី​១៦ ដល់​ថ្ងៃ​ទី​១៨ ខែមិថុនា នេះ​។


សេចក្តីជូនដំណឹង​ដដែល បន្តថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួបពិភាក្សា​ការងារ​ផ្លូវ​ជាមួយ​លោកស្រី ហ្សេ​ក ហា​ស៊ីណា នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​បង់​ក្លា​ដែស និង​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា លើ​ឯកសារ​ចំនួន​៤ រួមមាន ទី​១.​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​បង់​ក្លា​ដែស ស្តីពី ការ​បង្កើត​​គណៈកម្មកា​រ​ចម្រុះ​សម្រាប់​ជំរុញ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ ទ្វេភាគី ទី​២.​អនុស្សារណៈ​យោគយល់​ស្តីពពី​សហ​ប្រតិបតិ្តការ​វិទ្យាសាស្ត្រ និង​បច្ចេកទេស​ក្នុង​វិស័យ​កសិកម្ម​រវាង​កម្ពុជា​-​បង់​ក្លា​ដែស ទី​៣.​កិច្ចព្រមព្រៀង ស្តីពី​កិច្ច​សហប្រតិបត្តិការ​វប្បធម៌​រវាង​កម្ពុជា​-​បង់​ក្លា​ដែស និង​ទី​៤.​កិច្ចព្រមព្រាង ស្តីពី​ការជំរុញ និង​ការការពារ​វិនិយោគរ​វាង​កម្ពុជា​-​បង់​ក្លា​ដែស​៕



No comments:

Post a Comment