Paris Peace Accords 23 Oct. 1991

Tuesday, June 24, 2014

ពលរដ្ឋ​ ១៩​ភូមិ ​នៅ​រតនគិរី ​ធ្វើ​ញត្តិ​ ទាមទារ ​បញ្ឈប់​អាជ្ញាប័ណ្ណ​ ក្រុមហ៊ុន ​បូម​ខ្សាច់

 បូម​ខ្សាច់ ជ្រោយចង្វារ ៧៥

ពលរដ្ឋ​ ១៩​ភូមិ ​នៅ​រតនគិរី ​ធ្វើ​ញត្តិ​ ទាមទារ ​បញ្ឈប់​អាជ្ញាប័ណ្ណ​ ក្រុមហ៊ុន ​បូម​ខ្សាច់

RFA | ២៣ មិថុនា ២០១៤ 
 
តំណាង ​ប្រជាពលរដ្ឋ​ ជន​ជាតិ​ដើម​ ភាគតិច ​ចំនួន ១៩​ភូមិ ក្នុង​ស្រុក​ តាវែង ខេត្ត ​រតនគិរី បាន​ជួប​ប្រជុំ ​ជាមួយ​ មន្ត្រី​ភូមិ, ឃុំ ធ្វើ​ញត្តិ​ ទាមទារ ​សូម ​ឲ្យ​បញ្ឈប់ ​អាជ្ញាប័ណ្ណ ​ធ្វើ​អាជីវកម្ម ​បូម​ខ្សាច់​ ក្នុង​ទន្លេ​ សេសាន​ ពី​​ក្រុមហ៊ុន​ចិន ឈ្មោះ ហីង ឆាង។  អ្នក​ភូមិ​ ចោទ​ថា, ក្រុមហ៊ុន​នេះ ​មិន​បាន​ បូម​ខ្សាច់​ ដូច​ការ​សន្យា​ នោះ​​​ទេ, គឺ ​ក្រុមហ៊ុន ​ទំនង​បូម ​រក​រ៉ែ​, មាស​ ក្នុង​ទន្លេ។

ការ​ជួប​ប្រជុំ​គ្នា ​ធ្វើ​ញត្តិ​នេះ ធ្វើ​ឡើង​ នៅ​ទីស្នាក់ការ ​អង្គការ​ទន្លេ​ បី​ ប្រចាំ​ស្រុក ​តាវែង នៅ​ព្រឹក​ថ្ងៃ​ ទី​២៣ ខែ​មិថុនា ដោយ​មាន​ ប្រជាពលរដ្ឋ​ ជិត៧​ពាន់​នាក់​ ជា​អ្នក​គាំទ្រ។

​ប្រជាពលរដ្ឋ ​រស់​នៅ​ភូមិ​ តាវែង ក្រោមលោក ត្រាំ ថាំង រៀប​រាប់​ ថា, អ្នក​ភូមិ​ បាន​ឯកភាព​គ្នា ​រួច​ហើយ ​ថា នឹង​ដាក់​ញត្តិ​ តវ៉ា​ នេះ​ ជូន​អាជ្ញាធរ​ឃុំ,​ ចុះ​ហត្ថលេខា, និង​បញ្ជូន​ញត្តិ​ ទៅ​អភិបាល​ស្រុក ​នៅ​ថ្ងៃ​ពុធ ទី​២៤ ខែ​មិថុនា។  លោក​ បន្ត​ថា ក្រុមហ៊ុន​ មិន​បាន​ ធ្វើ​តាម​ កិច្ចសន្យា​ ដែល​បាន​ផ្សព្វផ្សាយ ​ជាមួយ ​ពលរដ្ឋ ​និង​អាជ្ញាធរ​ ពី​អាជីវកម្ម​ បូម​ខ្សាច់, ក៏ប៉ុន្តែ​ អ្នក​ភូមិ​ ឃើញ​គ្រឿងចក្រ​ ក្រុមហ៊ុន​ ធ្វើ​សកម្មភាព​ ក្នុង​ទន្លេ​ រាល់​​​ថ្ងៃ ដែល​ធ្វើ​ ឲ្យ​អ្នកភូមិ​ ដាក់​ការ​សង្ស័យ ​ថា, គ្រឿងចក្រ​ ក្រុមហ៊ុន​ បាន​បូម​ រក​រ៉ែ​ មាស។

លោក ត្រាំ ថាំង«គេ ​ឃើញ​បូម​ ទៅ​មកៗ​ រហូត, ប៉ុន្តែ​ កន្លែង​ដេប៉ូ​ មាន​ខ្សាច់ ​តែ​ បន្តិច​ទេ, ហើ យ​ក្នុង​ស្រុក​ អត់​មាន​ ចែកចាយ ​​លក់​ទេ។  ប៉ុន្តែ​ នៅ​ខេត្ត​ អត់​មាន​ឡាន​ ចេញ​ចូល​ ដឹក​ទៅ​លក់​ នៅ​ខេត្ត​ទេ។  សហគមន៍ ១៩​ភូមិ ឃុំ​តាវែង លើ, ឃុំ​ តាវែង ក្រោម, គាត់​ សង្ស័យ​ ក្រុមហ៊ុន​ អត់​បាន ​បូម​ខ្សាច់​ លក់​ទេ, គឺ​ បូម​មាស​ តែម្ដង។»


មន្ត្រី​អាជ្ញាធរ​ស្រុក​តាវែង ឲ្យ​ដឹង​ថា ក្រុមហ៊ុន ហ៊ីង ឆាង កាល​ពី​ឆ្នាំ​២០១៣ ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​​​ក្រសួង​ពាក់ព័ន្ធ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក និង​សម្រាប់​​ផ្គត់ផ្គង់​គម្រោង​សាង​សាង​ទំនប់​វារីអគ្គិសនី​ព្រែកលាង​១ និង​ព្រែកលាង​២ នៅ​ខេត្ត​រតនគិរី។ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​អះអាង​ថា ចាប់​ពី​ក្រុមហ៊ុន​នេះ​ដាក់​គ្រឿងចក្រ​ធ្វើ​សកម្មភាព​ក្នុង​ទន្លេ ប្រជាពលរដ្ឋ​​មិន​ឃើញ​មាន​គំនរ​ខ្សាច់ ឬ​ការ​ដឹក​ជញ្ជូន​ខ្សាច់​ចេញ​ពី​ការដ្ឋាន​ក្រុមហ៊ុន​នេះ​ទេ។

​សមាជិក​ក្រុមប្រឹក្សា​ឃុំ​តា​វែង លោក ហេ ប៊ុនស៊ូ ដែល​បាន​ចូល​រួម​កិច្ច​ប្រជុំ​ជាមួយ​ពលរដ្ឋ​ទទួល​​​ស្គាល់​ថា អ្នក​ភូមិ​ពិត​ជា​ព្រមព្រៀង​គ្នា​នឹង​ដាក់​ញត្តិ​តវ៉ា​នេះ​តាម​រយៈ​អាជ្ញាធរ ​មូលដ្ឋាន។ លោក​បន្ត​ថា ក្រុមប្រឹក្សា​ឃុំ​នឹង​ប្រជុំ​ពិនិត្យ​ករណី​នេះ ប្រសិន​ញត្តិ​បាន​ដាក់​ជូន​អាជ្ញាធរ​ឃុំ៖ «ឯកភាព​ទៅ​លើ​ញត្តិ​តវ៉ា​ផល​ ប៉ះពាល់​ក្រុមហ៊ុន​ដែល​គេ​រុករក​រ៉ែ​ហ្នឹង យុត្តិធម៌ ឬ​មិន​ទាន់​យុត្តិធម៌​​ចាំ​មើល​មតិ​យោបល់​ប្រជាពលរដ្ឋ​តាម​ភូមិ​នីមួយៗ​សិន ក្រុម​អាជ្ញាធរ​យើង​នឹង​សម្រេច​តាម​ក្រោយ។»

​វិទ្យុ​អាស៊ីសេរី​មិន​អាច​ស្វែង​រក​អាសយដ្ឋាន​និង​លេខ​ទូរស័ព្ទ​សុំ​ការ ​អធិប្បាយ​ពី​តំណាង​ក្រុមហ៊ុន​បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា។

​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​រដ្ឋ​ខេត្ត​រតនគិរី លោក ហ៊ុន ប៊ុនថាន មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ធ្វើ​ញត្តិ​តវ៉ា ក៏ប៉ុន្តែ​កន្លង​ទៅ​ក្រសួង​ជំនាញ​ពាក់ព័ន្ធ​បាន​សិក្សា​ផល​ប៉ះពាល់ និង​​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​រួច​ហើយ ទើប​ក្រសួង​ឧស្សាហកម្ម​ផ្តល់​​​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ បូម​ខ្សាច់។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​អាច​ចូល​រួម​ពិនិត្យ​មើល​​​សកម្មភាព​ធ្វើ​អាជីវកម្ម​របស់​ ក្រុមហ៊ុន​បាន ប្រសិន​ប្រជាពលរដ្ឋ​សង្ស័យ​ថា ក្រុមហ៊ុន​នេះ​ធ្វើ​អាជីវកម្ម​រ៉ែ​លោហៈ​ណា​មួយ​ផ្ទុយ​ទៅ​នឹង​អាជ្ញាប័ណ្ណ។

​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​តាវែងលើ និង​តាវែង​ក្រោម បាន​ធ្វើ​ការ​តវ៉ា​បី​ដង​ហើយ បន្ទាប់ពី​ការ​ផ្តល់​​​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​ដល់​ក្រុមហ៊ុន​ធ្វើ​ អាជីវកម្ម​នៅ​តំបន់​ប្រជាពលរដ្ឋ​រស់​នៅ​ដោយ​មិន​បាន​ពិគ្រោះ​​​យោបល់​ពី​ផល​ ប៉ះពាល់​​ប្រជាពលរដ្ឋ​មូលដ្ឋាន។

​មន្ត្រី​សម្របសម្រួល​អង្គការ​ទន្លេ​បី លោក មៀច មាន អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ត្រួត​ពិនិត្យ​ការ​តវ៉ា​​​របស់​ ប្រជាពលរដ្ឋ។ លោក​កត់​សំគាល់​ថា កន្លង​ទៅ​នេះ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ទទួល​បាន​​​អាជ្ញាធរ​ប័ណ្ណ​បូម​ ខ្សាច់ ប៉ុន្តែ​​ក្រុមហ៊ុន​នាំ​ចូល​គ្រឿងចក្រ​បូម​រក​រ៉ែ​មាស​ក្នុង​ទន្លេ​បង្ក​ផល​ ប៉ះពាល់​​​ធនធាន​ធម្មជាតិ​ក្នុង​ទន្លេ និង​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​អ្នក​ប្រើប្រាស់​ទឹក​ទន្លេ។

លោក មៀច មាន៖ «មិន​មែន​ជា​រឿង​ត្រូវ​បិទ​បាំង​ទេ ព្រោះ​សកម្មភាព​នៅ​កៀក​ជាប់​នឹង​ទី​រួម​ស្រុក។នេះ​គឺ​ជា​បញ្ហា​មួយ អាជ្ញាធរ​ដែនដី​ជួយ​ត្រួត​ពិនិត្យ​មើល​ផង ព្រោះ​កាលណា​ធ្វើ​រ៉ែ​វា​ពាក់ព័ន្ធ​ការ​ប្រើប្រាស់​សារធាតុ​​គីមី​មួយ​ ចំនួន។ ធ្លាប់​មាន​បទពិសោធន៍​ខ្លះៗ​ពី​ខាង​ឡាវ បូម​យក​រ៉ែ​អ៊ីចឹង វា​ធ្វើ​ឲ្យ​ពំនូក​ថ្ម​គរ​ឡើង​ពេញ​​ទន្លេ អ៊ីចឹង​កន្លែង​ខ្លះ​មិន​អាច​ធ្វើ​ចរាចរណ៍​បាន ការ​ប្រើប្រាស់​ទឹក​អ្នក​ខាង​ក្រោម​ក៏​មាន​ផល​ប៉ះពាល់​​ផង​ដែរ។»

​កាល​ពី​ដើម​ឆ្នាំ​២០១៤ ក្រុមហ៊ុន​ចិន ឈ្មោះ Discovery Investment ទទួល​បាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​លើ​ទីតាំង​ទំហំ​ជាង ៥៩​ហិកតារ នៅ​តំបន់​ព្រំប្រទល់​ឃុំ​​តាវែង និង​ឃុំ​កោះប៉ង់ ក៏ប៉ុន្តែ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​បាន​សម្រេច​លប់​ចោល​អាជ្ញាប័ណ្ណ​នោះ​ វិញ បន្ទាប់​ពី​ប្រជាពលរដ្ឋ​តវ៉ា​និង​មន្ត្រី​ជំនាញ​រក​ឃើញ​ថា ក្រុមហ៊ុន​បាន​ប្រើ​ឧបករណ៍​រក​រ៉ែ​លោហៈ​ធ្ងន់​ក្នុង​ទន្លេ​ខុស​ទៅ​នឹង​ អាជ្ញាប័ណ្ណ​កំណត់៕



No comments:

Post a Comment