លោកស្រី មូរ សុខហួរ ត្រូវសន្តិសុខ ចាប់អូស ចេញពី បរិវេណ ក្បែរទីលានប្រជាធិបតេយ្យ
ដោយ៖ កាន់ វិច្ឆិកា / វីអូឌី | ថ្ងៃពុធ ទី11 មិថុនា 2014
ក្រុមសន្តិសុខ សាលាខណ្ឌ ដូនពេញ ជាង១០នាក់ ចាប់អូស បេក្ខភាព ជាប់ឆ្នោត តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ ជាស្ត្រី ចេញពី បរិវេណ ក្បែរទីលានប្រជាធិបតេយ្យ ខណៈ លោកស្រី និងក្រុមស្ត្រី មួយចំនួន ឈរកាន់បដា ទាមទារ ឲ្យបើក ទីលានប្រជាធិបតេយ្យ ឡើងវិញ។
សេចក្តីរាយការណ៍ ឲ្យដឹងថា នៅម៉ោងប្រមាណ៨និង៣០នាទីព្រឹកថ្ងៃពុធនេះ លោកស្រី មូរ សុខហួរ បេក្ខភាពជាប់ ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងក្រុមចលនាស្ត្រីគាំទ្រគណបក្សនេះប្រមាណ២០នាក់ បាននាំគ្នាប្រមូលផ្តុំលើកបដានៅស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឲ្យអាជ្ញាធរបើកទីលានប្រជាធិបតេយ្យ សម្រាប់ឲ្យសាធារណជនអាចសម្តែងមតិបានឡើងវិញ។
តែទោះយ៉ាងណា លោកស្រីមូរ សុខហួរ និងក្រុមស្ត្រីទាំងនោះ បាននាំគ្នាយកបូរពណ៌ទឹកក្រូច និងផ្កាឈូកពណ៌ស ទៅចង និងដោតលើបន្លាលួស ដែលអាជ្ញាធរព័ទ្ធបិទទីលានប្រជាធិបតេយ្យនោះ។
បន្ទាប់ពីទៅកាន់ទីលានប្រជាធិបតេយ្យហើយ នៅម៉ោង១០ព្រឹកនេះ លោកស្រី មូរ សុខហួរ ក៏នឹងធ្វើសន្និសីទសារព័ត៌មានមួយ ទាក់ទងនឹងការផ្តល់មូលនិធិដល់អ្នកទាំង២៥នាក់ និងមូលនិធិលោក ជា វិជ្ជា នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ នៅសង្កាត់ចក្រអង្រែលើ រាជធានីភ្នំពេញ៕
No comments:
Post a Comment