Paris Peace Accords 23 Oct. 1991

Thursday, June 12, 2014

ក្រុម​ការងារ​ បច្ចេក​ទេស​ ​នៃ​គណបក្ស ​ទាំងពីរ ជួបចរចា​គ្នា​ នៅ​វិមាន​ព្រឹទ្ធសភា នា​ព្រឹក​នេះ​​

​ក្រុម​ការងារ​ចម្រុះ​នៃ​គណបក្ស​ទាំងពីរ កំពុងជួបប្រជុំគ្នា ស្តីពីការកែទម្រង់ការបោះឆ្នោត (រូបថត៖ ឡាយ សាមាន)

ក្រុម​ការងារ​ បច្ចេក​ទេស​ ​នៃ​គណបក្ស ​ទាំងពីរ ជួបចរចា​គ្នា​ នៅ​វិមាន​ព្រឹទ្ធសភា នា​ព្រឹក​នេះ​​


ដោយ៖​ ឡាយ សាមាន​ / វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី12 មិថុនា 2014

ក្រុម​ការងារ​ បច្ចេកទេស​ចម្រុះ ​នៃ​គណបក្ស ​ទាំង​ពីរ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ជួបចរចា​គ្ នា​ជាថ្មី ស្តីពី ​ការកែទម្រង់​ ការបោះឆ្នោត នៅ​វិមាន​ព្រឹទ្ធសភា ដើម្បី​ដោះស្រាយ​ ភាពទាល់ច្រក ​ផ្នែក​នយោបាយ​។​
ជំនួប​ចរចា​នេះ ចាប់ផ្តើម​ធ្វើឡើង​នៅ​ម៉ោង​៩​ព្រឹក ដោយ​មាន​សមាសភាព ៦​រូប ក្នុងនោះ សមាភាព​មកពី​គណបក្ស​ប្រជាជន​កម្ពុជា មាន​លោក ព្រំ សុខា លោក សក់ សេដ្ឋា និង​លោក កើត រិទ្ធ ចំណែក​សមាភាព​មកពី​គណបក្ស​សង្គ្រោះ​ជាតិ មាន​លោក អេង ឆៃ​អ៊ាង លោក គួ​យ ប៊ុន​រឿន និង​យ៉ែម បុញ្ញ​ឬ​ទ្ធិ​។​
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ មានប្រសាសន៍ប្រាប់​VOD​ថា ជំនួប​ចរចា​រវាង​គណបក្ស​ទាំងពីរ នឹង​ពិនិត្យ​លំអិត​លើ​ឯកសារ​មួយចំនួន ពាក់ព័ន្ធ​ការធ្វើកំណែទម្រង់​ការបោះ​ឆ្នោត ហើយ​បើ​នៅ​មាន​ពេល​គណបក្ស​លោក​នឹង​លើក​ពី​បញ្ហា​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ លោក​បន្តថា ​«យើង​នឹង​ពិនិត្យ​ទៅលើ​ឯកសារ​មួយចំនួន ដែល​បាន​ប្តូរ​គ្នា​ពាក់ព័ន្ធ​ទៅ​លើ​ការកែទម្រង់​នៃ​ការបោះឆ្នោត​។ នៅក្នុង​នោះ​មាន​ពី​ស្ថាប័ន​ជាតិ​នៃ​កាបោះឆ្នោត ដែល​ត្រូវ​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ សមាភាព​និង​ភារៈកិច្ច​នៃ​ស្ថាប័ន​ជាតិ​រៀបចំ​ការបោះឆ្នោត ហើយ​រឿង​ដែល​សំខាន់​មួយទៀត​ដែល​ត្រូវ​ពិនិត្យ​ជជែក​នោះ គឺ​ការចុះឈ្មោះ​និង​បញ្ជី​ឈ្មោះ​នៃ​ការចុះឈ្មោះ​បោះឆ្នោត ហើយ​ចំណុច​ទី​៤​ដែល​សំខាន់​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ដែរ គឺ​ស្ថាប័ន​ដោះស្រាយ​វិវាទ​នៃ​ការបោះឆ្នោត​​»។
​កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​យល់ព្រម​ដាក់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ជា​ស្ថាប័ន​ធម្មនុញ្ញ តាម​ការស្នើ​របស់​បក្ស​ប្រឆាំង និង​យល់ព្រម​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ទូរទស្សន៍ តែ​ត្រូវ​សុំ​អាជ្ញាប័ណ្ណ​តាមរយៈ​ក្រុមហ៊ុន​ឯកជន​។ ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី បាន​ច្រានចោល​ការស្នើ​ឲ្យមាន​ការបោះឆ្នោ​ត​ឡើង​វិញ​មុន​អាណត្តិ ដោយ​អះអាង​ថា ការបោះឆ្នោត​ដែល​កំណត់​កន្លង​មក ជា​ពេលវេលា​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​៕



No comments:

Post a Comment