Paris Peace Accords 23 Oct. 1991

Thursday, June 12, 2014

សេចក្តីព្រាង​ច្បាប់ ស្តី​ពី​ ប្រព័ន្ធ​តុលាការ ទៅ​ដល់​ដៃ​ ព្រឹទ្ធសភា​ ហើយ​

ព្រឹទ្ធសភា​កម្ពុជា
ព្រឹទ្ធសភា​ កម្ពុជា

សេចក្តីព្រាង​ច្បាប់ ស្តី​ពី​ ប្រព័ន្ធ​តុលាការ ទៅ​ដល់​ដៃ​ ព្រឹទ្ធសភា​ ហើយ​

ដោយ ស៊ុន មេសា / RFI | ១១ មិថុនា ២០១៤
ព្រឹទ្ធសភា​ កម្ពុជា ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​១២ មិថុនា​ ស្អែក​នេះ នឹង​បើក​កិច្ចប្រជុំ ​ពិនិត្យ និង​ផ្តល់​យោបល់​​ លើ​សេចក្តី​ព្រាងច្បាប់​ ចំនួន ៣​ ស្តី​ពី ​ប្រព័ន្ធ​តុលាការ។ ប៉ុន្តែ ​គណបក្ស ​សម រង្ស៊ី បាន​បាន​​ប្រកាស ​ធ្វើ​ពិហិការ មិន​ចូលរួម​ ប្រជុំសភា​ នោះ​ឡើយ។ ទន្ទឹម​នឹង​នេះ​ដែរ គណៈកម្មការ ​អ្នក​ច្បាប់ ​​អន្តរជាតិ បាន​ស្នើ​ឱ្យ ​ព្រឹទ្ធសភា ​ពន្យា​ពេល​ នៃ​ការ​ប្រជុំ​នេះ​ផង​ដែរ។

សេចក្តីរាយការណ៍ដោយ ស៊ុន មេសា
 
11/06/2014

សេចក្តី​ព្រាង​ច្បាប់ ស្តីពី​ការរៀបចំ​អង្គការ​តុលាការ ច្បាប់​ស្តីពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជ​អាជ្ញា​ រួមទាំង​ច្បាប់ ស្តីពី​ការរៀបចំ និង​ប្រព្រឹត្តិ​ទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​អង្គចៅក្រម នឹង​ត្រូវ​ព្រឹទ្ធសភា​​កម្ពុជា​យកមក​ពិនិត្យ និង​ផ្តល់យោបល់។ ប៉ុន្តែ​សមាជិក​ព្រទ្ធសភា​គណបក្ស​សម រង្ស៊ី បានប្រកាស​ធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ​ពិនិត្យ និង​ផ្តល់​យោបល់​លើ​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​​ទាំងបី​នេះ​ទេ។
ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី លោក គង់ គាំ បាន​អះអាង​ថា​បក្ស​ប្រឆាំង​នឹង​មិន​ចូលរួម​ប្រជុំ​ពិនិត្យ​នោះទេ ព្រោះថា​ច្បាប់​ដ៏​សំខាន់​ទាំងបី​នេះ មិន​បាន​ឆ្លងកាត់​ការផ្តល់​យោបល់​ពី​គណបក្ស​នយោបាយ​ផ្សេងទៀត ក្រៅពី​គណបក្ស​ប្រជាជន​កម្ពុជា និង​សង្គម​ស៊ីវិល​​នោះ​ទេ។ ម្ល៉ោះ​ហើយ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី ប្រព័ន្ធតុលាការ​នេះ គឺ​នឹង​ស្ថិត​ក្រោម​អង្គ​និតិ​ប្រតិបត្តិ ឬ​រដ្ឋាភិបាល។ សម្រាប់ លោក គង់​គាំ ច្បាប់​នីមួយ​ៗ គួរ​ត្រូវ​តែ​បើក​ឱ្យ​មាន​ការ​ពិភាក្សា​ទូលំទូលាយ និង​ទទួល​យោបល់​ពី​មតិសាធារណៈ និង​គួរ​មាន​សេចក្តីសម្រេច​ពី​គណបក្ស​​ដែលមាន​អាសនៈ​នៅក្នុង​សភា​ផងដែរ។

សូមបញ្ជាក់ថា ច្បាប់​ស្តីពី​ប្រព័ន្ធតុលាការ​នេះ បាន​ស្ថិតក្នុង​សភាព​ដ៏​ចម្រូងចម្រាស់​តាំងពី​នៅ​ក្នុង​​រដ្ឋសភា​មក​ម្លេះ។ ចម្រូងចម្រាស់​ព្រោះ​សង្គម​ស៊ីវិល​បាន​ចោទ​រដ្ឋាភិបាល​ថា មិនបាន​បើក​ឱ្យមាន​ការពិភាក្សា​ឱ្យ​ទូលំទូលាយ។ ហើយ​ប្រព័ន្ធតុលាការ​តាមរយៈ​ច្បាប់​នេះ នឹង​បាត់​បង់​​ឯករាជ្យភាព​ដោយ​ត្រូវ​ស្ថិតនៅក្រោម​អំណាច​នៃ​ក្រសួងយុត្តិធម៌​ដែលជា​សេនាធិការ​របស់​រដ្ឋាភិបាល។

ទាកទង​នឹង​ការប្រជុំ​ពិនិត្យ​និង​ផ្តល់​យោ​ប​លើ​ច្បាប់​ស្តីពី​ប្រព័ន្ធតុលាការ​ទាំងបី​នេះដែរ។ គណៈកម្មការ​​អ្នកច្បាប់​អន្តរជាតិ (ICJ) កាល​ពី​ថ្ងៃ​ទី​១០ មិថុនា បាន​អំពាវនាវ​ឱ្យ​ព្រឹទ្ធសភា​កម្ពុជា​ពន្យា​ពេល​ត្រួតពិនិត្យ​ច្បាប់​ទាំងនេះ។ អង្គការ ដែល​មាន​មូលដ្ឋាន នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​មួយ​នេះ បាន​អះអាង​ច្បាប់​ទាំងនេះ​ត្រូវ​ការ​ប្រឹក្សា​យោបល់ ដើម្បី​ធានាបាន​នូវ​ច្បាប់​មួយ​ដែល​កម្រិតស្តង់ដា​អន្តរជាតិ។

បើ​ទោះ​បី​ជា​គណបក្ស​សម រង្ស៊ី ធ្វើ​ពហិការ​ក៏​ដោយ ព្រឹទ្ធសភា ដែល​គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​គោលដៅ​រហូត​ដល់​៤៦ នឹង​នៅ​តែ​បន្ត​ដំណើរ​ការប្រជុំ​រប​ស់​ខ្លួន​តាម​កាល​កំណត់​ដដែល។ នេះ​បើតាម​សេចក្តី​ប្រកាស​របស់​ព្រឹទ្ធសភា៕



No comments:

Post a Comment