លោក ស៊ូប៊ែឌី ជួបសហគមន៍ មានជម្លោះដីធ្លី នៅកោះកុង និងព្រះសីហនុ
RFA | ២១ មិថុនា ២០១៤
លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នករាយការណ៍ ពិសេស របស់ អង្គការ សហប្រជាជាតិ ទទួលបន្ទុក ផ្នែកសិទ្ធិមនុស្ស នៅកម្ពុជា នៅថ្ងៃ ទី២១ មិថុនា ចុះ ជួបប្រជាពលរដ្ឋ មានជម្លោះដីធ្លី នៅឃុំ ជីខលើ ស្រុក ស្រែអំបិល ខេត្ត កោះកុង ដើម្បី ស្ដាប់ និងធ្វើរបាយការណ៍ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លី ជាមួយក្រុមហ៊ុនដាំអំពៅរបស់ ឧកញ៉ា លី យ៉ុងផាត់។
ប្រជាពលរដ្ឋ អះអាង ថា, ពួកគាត់ មានការលំបាក យ៉ាងខ្លាំង ដោយសារ ពួកគាត់ មិនអាច ប្រកបមុខរបរ ចិញ្ចឹមជីវិត។ ពួកគាត់ អំពាវនាវ ឲ្យលោក ស៊ូប៊ែឌី ជួយដោះស្រាយ ជម្លោះដីធ្លី ពួកគាត់ ជាមួយ ក្រុមហ៊ុន លី យ៉ុងផាត់ តាំងពីឆ្នាំ២០០៦ មក។ លោក ស៊ូប៊ែឌី បានទទួល យកសំណើ ប្រជាពលរដ្ឋ ដើម្បី ធ្វើរបាយការណ៍ ដាក់បង្ហាញ ទៅសហគមន៍ អន្តរជាតិ និងរ
បន្ទាប់ ពីជួបប្រជាពលរដ្ឋ បញ្ចប់នៅម៉ោង ជិត១ រសៀល, លោក ស៊ូប៊ែឌី នឹងបន្ត ទៅជួប ប្រជាពលរដ្ឋ មានជម្លោះដីធ្លី នៅសហគមន៍ ភ្លើងឆេះ ក្រុង ព្រះសីហនុ ខេត្ត ព្រះសីហនុ នៅរសៀល ថ្ងៃដដែលនេះ។
សូម ស្ដាប់ព័ត៌មាន ពិស្ដារ របស់លោក សេក បណ្ឌិត ពីខេត្ត ព្រះសីហនុ។
No comments:
Post a Comment