Paris Peace Accords 23 Oct. 1991

Wednesday, June 11, 2014

បក្ស​ កាន់​អំណាច​ យល់​ព្រម ដាក់​​ គ.ជ.ប.​​ ក្នុង​រដ្ឋធម្មនុ​ញ្ញ​ តែរក្សា​ជំហរ ​បោះឆ្នោត​សភា ​ឆ្នាំ ២០១៨

លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិក្នុងកិច្ចប្រជុំកំពូលនៅរដ្ឋសភា ថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣
លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិក្នុងកិច្ចប្រជុំកំពូលនៅរដ្ឋសភា ថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣
RFI/Siv Channa

បក្ស​ កាន់​អំណាច​ យល់​ព្រម ដាក់​​ គ.ជ.ប.​​ ក្នុង​រដ្ឋធម្មនុ​ញ្ញ​ តែ រក្សា​ជំហរ ​បោះឆ្នោត​សភា ​ឆ្នាំ ២០១៨

ដោយ ប៉ែន បូណា / RFI | 10 June 2014
វត្តមាន​ របស់ លោក​នាយ​ក ​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ខេត្តកំពត ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ មិន​ត្រឹមតែ​ បាន​លុបបំបាត់​ ពាក្យ​ច​ចាម​អារាម ​ដែលថា​ លោក​ មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​ជា​ឱកាស​ដែល​ប្រមុខ​រដ្ឋាភិបាល ​ប្រកាស​សារ​នយោបាយ​ ជាច្រើន​ផងដែរ។ លោក​នាយក​ រដ្ឋមន្ត្រី​ បានប្រកាសថា​ យល់ព្រម​ដាក់​ស្ថាប័ន គ.ជ.ប. ទៅក្នុង​រដ្ឋធម្មនុញ្ញ និង​យល់ព្រម​​ឲ្យ​បក្សប្រឆាំង​បង្កើត​ទូរទស្សន៍​ទៅតាម​ការទាមទារ​ទៀតផង។ប៉ុន្តែ លោក ហ៊ុន សែន បាន​ព្រមាន​ថា គណបក្ស​ប្រជាជន​មិន​យល់ព្រម​បោះឆ្នោត​ឡើងវិញ​ទេ​ ដោយ​នៅតែ​រក្សា​ជំហរ​ថា ការបោះឆ្នោត​សភា​លើក​ក្រោយ​ ត្រូវធ្វើ​នៅ​ខែកុម្ភៈ​ឆ្នាំ ២០១៨ ដូចដែល​បាន​លើកឡើង​​ក្នុង​កិច្ចចរចា​តាម​ទូរស័ព្ទ​ជាមួយ​លោក សម រង្ស៊ី ដដែល។ សូម​ស្តាប់​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី៖

ប្រសាសន៍លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន
ចំនែក ​លោក សម រង្ស៊ី ប្រធានគណបក្ស​សង្គ្រោះជាតិ​ បាន​ប្រកាស​ស្វាគមន៍​សម្បទាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ សូម​ អញ្ជើញ​​ស្តាប់​​ប្រសាសន៍​​របស់​​លោក​ សម​​ រង្ស៊ី​ ៖

ប្រសាសន៍ របស់ លោក សម រង្ស៊ី
Sound Sam Rainsy



No comments:

Post a Comment