Paris Peace Accords 23 Oct. 1991

Wednesday, June 25, 2014

សង្គម​ស៊ីវិល ​ស្នើ​ឱ្យ​ធ្វើ ​វិសោធនកម្ម ​ច្បាប់​ ដើម្បី​ កែទម្រង់​ ការបោះឆ្នោត

សង្គម​ស៊ីវិល ​ស្នើ​ឱ្យ​ធ្វើ ​វិសោធនកម្ម ​ច្បាប់​ ដើម្បី​ កែទម្រង់​ ការបោះឆ្នោត

រហូត​មក​ទល់​ពេល​នេះជិត​មួយ​ឆ្នាំ​ហើយ​វិបត្តិ​នយោបាយ​ក្រោយ​ពី​ការបោះឆ្នោត​នៅ​តែ​រក​ច្រក​ចេញ​មិន​រួច។រហូត​ មក​ទល់ ​ពេល​នេះ ជិត​មួយ​ឆ្នាំ​ហើយ, ​វិបត្តិ​នយោបាយ ​ក្រោយ​ ពី​ការបោះឆ្នោត ​នៅ​តែ ​រក​ច្រក​ចេញ​ មិន​រួច។

— សម្ព័ន្ធ​ កំណែ​ទម្រង់​ ការបោះ​ឆ្នោត ដែល​មាន ​អង្គការ​ ជាសមាជិក ចំនួន​ ២០​ បាន​ជំរុញ​ ដល់​គណបក្ស ​ជាប់​ឆ្នោត​ ទាំងពីរ, ​គឺ ​គណបក្ស ​ប្រជាជន ​កម្ពុជា ​និង​គណបក្ស ​សង្គ្រោះ​ជាតិ​, ឱ្យ​ធ្វើ​ វិសោធនកម្ម ច្បាប់​ សំខាន់ៗ​ មួយ​ចំនួន​ ដើម្បី​ អនុញ្ញាត ​ឲ្យធ្វើ​ការ កែ​ទម្រង់​ ការ​បោះឆ្នោត ​ដោយ​ប្រសិទ្ធភាព។

នៅ​ក្នុង​សិក្ខាសាលា មួយ ពេញ​មួយ​ថ្ងៃ, ​អង្គារ​នេះ ​ដែលចូល​រួម​ ដោយ​តំណាង​ ប្រទេស​ម្ចាស់ ជំនួយ, អង្គការ ​ក្រៅ​រដ្ឋា​ភិបាល​, និង​គណបក្ស​ ជំទាស់,​ ដោយ​មិនមាន ​គណបក្ស​ កាន់​អំណាច,​ សម្ព័ន្ធ​កំណែ​ទម្រង់​ ការបោះ​ឆ្នោត, ​បាន​ស្នើ​ ឲ្យបង្កើត​ សុក្រិត​ភាព ​ក្នុង​ ស្ថាប័ន ​គ្រប់គ្រង​ ការ​បោះឆ្នោត​, ការ​ចុះ​ឈ្មោះ ​បោះ​ឆ្នោត ​និង​បញ្ជី​ឈ្មោះ​ បោះឆ្នោត,​ យន្តការ ​ដោះស្រាយ ​វិវាទ​បោះឆ្នោត​រួម,​ ទាំងដោះ​ស្រាយ​ ចំណោទ ​នៃ​ប្រព័ន្ធ​ ផ្សព្វ​ផ្សាយ ​ក្នុងអំឡុង​ពេល​ បោះឆ្នោត។


នៅ​ក្នុង​សំណើ​វិសោធនកម្ម​នោះ​រួម​មាន​វិសោធន​កម្ម​ជំពូក​មួយ​ចំនួន​នៃ​ ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​និង​ច្បាប់​ស្តី​ពី ​វិសោធន​កម្ម​ច្បាប់​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ វិសោធន​កម្មច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការរៀប​ចំ​និង​ ការប្រព្រឹត្តិ​ទៅ​នៃ​ក្រុម​ប្រឹក្សាធម្មនុញ្ញ​និង​សំណើ​វិសោធនកម្ម​នៃ​រដ្ឋ ​ធម្មនុញ្ញ។

លោកធន់ សារ៉ាយ ​ប្រធាន​គណៈកម្មការ​នាយក​របស់​អង្គការ​ខុមហ្វ្រែល​ដែលជា​អង្គការ​ឃ្លាំ​មើល​ ការ​បោះឆ្នោត​មួយ​នៅ​កម្ពុជា​មាន​ប្រសាសន៍​ថា​ការ​បោះឆ្នោត​មួយ​សេរី​និង​ យុត្តិ​ធម៌​គឺជា​កត្តា​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​លទ្ធិ​ប្រជាធិបតេយ្យ​ ហើយនៅ​ពេល​នោះអ្នក​ដឹក​នាំ​នឹង​គិតពី​ប្រយោជន៍​របស់​ប្រទេស​ពិតប្រាកដ។

«ប្រសិន​បើ ការបោះឆ្នោត ​មួយ​ ដែល​មិន​សេរី​ និង​យុត្តិ​ធម៌​ ដែល​អាច​មាន​ ការបន្លំ​ និង​ការទិញ​ សន្លឹក​ឆ្នោត​ បាននោះ, ​អ្នក​ដឹក​នាំ​ នយោបាយ​ និង​អ្នក​នយោបាយ​ នឹង​មិន​នាំ​គ្នា​ ខំ​ប្រឹង​ប្រែង​ បម្រើ​ប្រទេស​ជាតិ​ ឲ្យ​អស់​ពី​ចិត្ត​ ពី​ថ្លើម​ទេ​  គេ ​នឹង​នាំ​គ្នា​ បង្វែ​ការ ​យក​ចិត្ត​ទុក​ដាក់​ របស់​គេ​ មក​គិត​ ពី​ការបន្លំ, ​ការ​ទិញ​ សន្លឹក​ឆ្នោត។   នោះ​ ជាការណ៍​មួយ ​ធ្វើ​ឲ្យ​អន្តរាយ​ ដល់​ដំណើរការ​ លទ្ធិ​ប្រជា​ធិបតេយ្យ​ ក៏​ដូច ជា​អន្តរាយ ​ដល់​ការ​អភិវឌ្ឍ ​របស់​ ប្រទេស»

​ដោយ​ឡែក​លោកសុរិយា ប្រាសាទ ស៊ូបេឌី ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ នៅ​កម្ពុជា​ថ្លែង​ថា​ទាំង​រូប​លោក​ដែល​តំណាង​អង្គការ​សហប្រជាជាតិ​និង​ អង្គការ​ជាតិ​និង​អន្តរជាតិ ​រួមទាំង​គណៈ​កម្មការ​អឺរ៉ុបនិង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​(UNDP)​ ផងដែរ​ធ្លាប់​បាន​ជំរុញ​ឲ្យ​ការបោះឆ្នោត​នៅ​ប្រ​ទេស​កម្ពុជា​ប្រព្រឹត្ត​ទៅ​ ដោយ​សេរី​យុត្តិធម៌​និង​ដោយ​សន្តិភាព។

«ប្រទេសកម្ពុជា​ ត្រូវ​តែ​ មាន​នយោបាយ​ ស្តី​ពី ​ការ​បោះឆ្នោត​ មួយដែល​ មាន​សុវត្ថិភាព, ​​គណៈកម្មា​ធិការ​,បោះឆ្នោត,​ឬ​គណៈកម្មការ ​បោះឆ្នោត ​ឯករាជ្យ​ ពិត​ប្រាកដ,​ និង​សេវាកម្ម ​ស៊ីវិល​ ឯករាជ្យ ពិត​ប្រាកដ,​ ស្ថាប័នន គរបាល​ និង​យោធា ​ត្រូវ​តែ​ ឯករាជ្យ​ ពិត​ប្រាកដ​ និងការ​ទទួល ​បាន​ព័ត៌មាន​ ប្រកប​ ដោយ​សមធម៌»

​ប្រទេស​កម្ពុជា​បាន​ធ្វើ​ការ​បោះឆ្នោតជ្រើសតាំង​តំណាង​រាស្ដ្រចាប់​តាំង​ពី ​ឆ្នាំ​១៩៩៣​មក​ម្ល៉េះ​ហើយ​ការ​បោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​រាល់​ប្រាំ​ ឆ្នាំ​ម្តង។ ​ប៉ុន្តែ​រាល់​ការ​បោះឆ្នោត​ម្តងៗ​តែង​តែ​មាន​ទំនាស់​នយោ​បាយ​ជានិច្ច។

ការបោះឆ្នោត​ចុង​ក្រោយ​កាល​ពី​ខែកក្កដា​ឆ្នាំ​២០១៣​បាន​នាំ​ឲ្យ​គណបក្ស​ ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ក្លាយ​ជា​គណបក្ស​តែ​ពីរ​គត់​ដែល​ ទទួល​បាន​សំឡេង​គាំទ្រ​ពី​អ្នក​បោះ​ឆ្នោត។

​ប៉ុន្តែ​គណបក្ស​ជំទាស់​បាន​ច្រានចោល​លទ្ធ​ផល​បោះឆ្នោត​ដោយ​សំអាង​ថា​មាន​ ការ​គៃ​បន្លំ​សន្លឹក​ឆ្នោត​ជាច្រើន​ដែល​ខ្លួន​មិន​គួរ​ចាញ់​គណបក្ស​កាន់​ អំណាច​នោះ​ឡើយ។

​រហូត​មក​ទល់​ពេល​នេះជិត​មួយ​ឆ្នាំ​ហើយ​វិបត្តិ​នយោបាយ​ក្រោយ​ពី​ការបោះឆ្នោត​នៅ​តែ​រក​ច្រក​ចេញ​មិន​រួច។

លោក​យ៉ែម បុញ្ញឫទ្ធិ ​តំណាងរាស្ដ្រ​ជាប់​ឆ្នោត​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ ដឹង​ថា​គណបក្ស​របស់​លោក​ត្រៀម​ធ្វើ​សំណើ​អំពី​គម្រោង​កែទម្រង់​ គណៈកម្មាធិការជាតិ​រៀប​ចំ​ការបោះឆ្នោត។

«ក្នុង​កំណែ​ទម្រង់​ ហ្នឹង, ​យើង នឹង​រៀប​ចំ​ សរសេរ​ ពី​ការ​រៀប​ចំ​ ស្ថាប័ន​ គ.ជ.ប.»

​លោកជាម យៀប ​តំណាងរាស្ដ្រ​និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជាបានលើក​ឡើង ​ថា​គណបក្ស​របស់​លោក​គាំទ្រ​ការ​កែទម្រង់​ការ​បោះឆ្នោត​ដោយ​លោក​ចាត់ទុកថា​ ការ​កែទម្រង់​ដែល​អាច​បញ្ចប់​បញ្ហា​ជម្លោះ​នោះ​គឺជា​ការផ្សះផ្សារ​ជាតិ។

«គណ​បក្ស​ប្រជាជន​កម្ពុជា​ អត់​ដែល​មាន​ ពេល​ណា​ ដែល​ប្រឆាំង ​នឹង​ការ​បង្រួប​ បង្រួម​ជាតិ, ផ្សះ​ផ្សារ​ជាតិ​ទេ»

ទោះយ៉ាងណា​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ខ្វែង​ កំនិត​គ្នា​លើ​វិធាន​ការ​កែទម្រង់​ការ​បោះឆ្នោត​ដែល​នាំ​ឲ្យជាប់​គាំង​ក្នុង ​ការចរចា​នៅ​ក្នុង​ពេលនេះ។

លោក​សូរិយា​ ប្រាសាទ​ ស៊ូបេឌី ​មាន​ប្រសាសន៍​ថា​លោករីករាយ​នៅ​ពេល​ដែល​ឃើញ​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ​យល់​ ស្រប​គ្នា​ដើម្បី​កែទម្រង់​ការ​បោះឆ្នោត​នោះ៕


No comments:

Post a Comment