Paris Peace Accords 23 Oct. 1991

Wednesday, June 25, 2014

អ.ស.ប. ​សូម​ ឱ្យ​កម្ពុជា​, ថៃ​ ស៊ើបអង្កេត​ ពលករ​ ចំណាកស្រុក​ខ្មែរ

អ.ស.ប. ​សូម​ ឱ្យ​កម្ពុជា​, ថៃ​ ស៊ើបអង្កេត​ ពលករ​ ចំណាកស្រុក​ខ្មែរ

ពលករ​ចំណាក​ស្រុក​កម្ពុជា ជិះ​ក្នុង​រថយន្ត​ទ្រុង នៅ​ពេល​​ដែល​ពួកគេ​ត្រូវ​ដឹក​ចេញ​ពី​ប្រទេស​ថៃ មក​ប្រទេស​​កម្ពុជា​វិញ​នៅ​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៤។
ពលករ ​ចំណាក​ស្រុក​កម្ពុជា ជិះ​ក្នុង​រថយន្ត​ទ្រុង នៅ​ពេល​​ដែល​ពួកគេ​ត្រូវ​ដឹក​ចេញ​ពី​ប្រទេស​ថៃ មក​ប្រទេស​​កម្ពុជា​វិញ​នៅ​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៤។

— អង្គការ​ សហប្រជាជាតិ​ អំពាវនាវ ​ឱ្យ​កម្ពុជា​ និង​ថៃ​ ស៊ើប​អង្កេត​ ករណី​ស្លាប់​ ពលករ​ ចំណាកស្រុក​ កម្ពុជា​ យ៉ាង​ហោច​ណាស់​ ចំនួន ​១១​នាក់​ ក្នុង​ពេល​ចាក​ចេញ ​ពីប្រទេស​ថៃ​ ដោយ​គំហុក​ កាលពី​ដើម​ខែ​នេះ។
 ​
លោក​ សុរិយា ប្រាសាទ​ ស៊ូប៊ែឌី​ អ្នក​រាយការណ៍ ​ពិសេស អង្គការ​ សហ​ប្រជាជាតិ ​ទទួល​បន្ទុក ​សិទ្ធិមនុស្ស​ ប្រចាំ​ប្រទេស​ កម្ពុជា​ បាន​ប្រាប់​ ក្រុម​អ្នកកាសែត នៅ​ពេល​ ដែល​លោក​ បញ្ចប់​ដំណើរ​  ទស្សនកិច្ច ​លើក​ទី​១១​ របស់​លោក ​ស្តីពី ​ស្ថានភាព​ សិទ្ធិ​មនុស្ស​ នៅ​កម្ពុជា​ ថា, លោក​ នឹង​ដាក់​របាយការណ៍ ​ជូន​ក្រុម​ប្រឹក្សា​ សិទ្ធិ​មនុស្ស​ អង្គការ​សហ​ប្រជាជាតិ​ នៅ​ក្នុង​ខែកញ្ញា​ ខាង​មុខ​នេះ។​

 
លោក ​មាន​ប្រសាសន៍ ​ថា, ​ការ​វិល​ត្រឡប់ ​របស់ ​ពលករ​ ចំណាកស្រុក​ កម្ពុជា​ និង​គ្រួសារ​ របស់​គេ ​ជាង​២២​៥.០០០​នាក់​ មក​ពី​ប្រទេស​ថៃ, ​ក្នុង​នោះ ​រួម​មាន​ ស្ត្រី ​ជាង​៧៤.០០០​នាក់ ​និង​កុមារ​ ជាង​១៥.០០០​នាក់​ នៅ​ក្នុង​អំឡុង​ពេល​ មិន​ដល់​២​សប្តាហ៍​, ហើយ​ មាន​របាយការណ៍ ​ពី​ការ​ស្លាប់ ​ជាច្រើន ​នៅ​ក្នុង​ដំណើរ​ការ​ បញ្ជូន​ចេញ​, ហើយ នេះ ​ជាបញ្ហា​កង្វល់​ ផ្នែក​សិទ្ធិ​មនុស្ស។



លោក ​បាន​បញ្ជាក់​ ថា, ​លោក បាន​ពិភាក្សា ​បញ្ហា​នេះ ​ជាច្រើន​ដង ​ក្នុង​អំឡុង​ពេល​ បេសកកម្ម​ នៅ​ក្នុង​កិច្ច​ប្រជុំ​ ជាមួយ​ រដ្ឋាភិបាល ​កម្ពុជា​ និង​អ្នក​ផ្សេង​ទៀត ​ដែល​លោក​ បាន​កោត​សរសើរ ​ចំពោះ​ ការ​ខិត​ខំ ​ប្រឹង​ប្រែង ​របស់​ រដ្ឋាភិបាល​កម្ពុជា ​ដែល​បាន ​ដឹក​ជញ្ជូន​ ពល​ករ​ ពី​ព្រំ​ដែន​ មក​សហគមន៍ ​របស់​ ពួក​គេ​ រស់​នៅ។​

លោក​ និយាយ​ថា៖​ «ខ្ញុំ ​អំពាវ​នាវ​ ឱ្យបើក​ ការ​ស៊ើប​អង្កេត ​ទៅ​លើ​ការ​ស្លាប់​ បាត់​បង់​ជីវិត ​របស់ ​ពលករ​ខ្មែរ។​  តើ ពួកគេ​ ស្លាប់​យ៉ាង​ដូច​ម្តេច​ និង​នៅ​ពេល ណា?»

 
បើ​ តាម​អង្គការ​ អន្តរជាតិ​ ទេសន្តរប្រវេសន៍​ (IOM)​ បាន​ប៉ាន់ប្រមាណ​ ថា,​ យ៉ាងតិច មាន​ពលករ​ខ្មែរ​ ជាង​២​សែន​នាក់​ បាន​ត្រូវ​ បញ្ជូន​ត្រឡប់ មក​ស្រុក​ កំណើត​វិញ។​


ប្រទេស​ថៃ បច្ចុប្បន្ន​នេះ ដែល​គ្រប់​គ្រង ​ដោយ​របប​ យោធា​  បន្ទាប់ពី​ធ្វើ ​រដ្ឋ​ប្រហារ ​ទម្លាក់​លោកស្រី ​នាយក​រដ្ឋមន្ត្រី​ យីងឡាក់​ ស៊ីណាវ៉ាត្រ​កាល​ ពី​ខែ​មុន បាន​ចាប់​ផ្តើម​ ចាប់​បញ្ជូន​ កម្មករ​ខុស​ច្បាប់​ មក​ពី​កម្ពុជា, ​ឡាវ​ និង​ភូមា​ ជាច្រើនសែន​នាក់​ មកកាន់ប្រទេស ​របស់​ខ្លួន រៀងៗ​ខ្លួន។​


លោក​ ណៃ វ៉ង់ដា​ អនុ​ប្រធាន​ផ្នែក​អង្កេត​សិទ្ធិមនុស្ស​ និង​ ជំនួយ​ការ​ផ្នែក​ច្បាប់​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​មាន​ប្រសាសន៍​ថា​ គណៈកម្មការ​ស៊ើប​អង្កេត​ដោយ​ឯក​រាជ្យ​គួរ​តែ​ត្រូវ​រក​ឱ្យ​ឃើញ​ថា​ការ​ ស្លាប់​ពលករ​ខ្មែរ​នោះ​ដោយ​សារ​មូល​ហេតុ​អ្វី​ពិត​ប្រាកដ។​


លោក​ បាន​បន្ថែម​ ថា៖​ «ខ្ញុំ​គិត​ថា​គណៈកម្មការ​នេះ​គួរ​តែ​មាន​អង្គការ​សង្គម ​ស៊ីវិល​ក្នុង​ប្រទេស​ថៃ​ទាក់​ទង​នឹង​សិទ្ធិ​មនុស្ស​ សិទ្ធិ​ពលករ​ចំណាក​ស្រុក​ក៏​ដូច​ជា​ខាង​អង្គការ​សហ​ប្រជាជាតិ​ដែល​មាន​ស្តង់ ​ដា​ក្នុង​ការ​ស៊ើប​អង្កេតក៏មាន​ការ​ចូលរួម​ពី​រដ្ឋាភិបាល​យើង​ផង​ដែរ
»
 
លោក​ គោ ស៊ុំសារឿត​ អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​មាន​ប្រសាសន៍​ថា​អគ្គ​កុង​ស៊ុល​កម្ពុជា​ប្រចាំ ​ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​ជុំវិញ​ ករណី​ស្លាប់​របស់​ពលរដ្ឋ​ខ្មែរ។​លោក​បាន​បញ្ជាក់​ថា​បើ​តាម​របាយការណ៍​បាន​ ឱ្យដឹង​ថា​ មាន​ពលរដ្ឋ​ខ្មែរ​ចំនួន​១១​នាក់​បាន​ស្លាប់។​ក្នុង​នោះ​មាន​២​នាក់​បាន​ ស្លាប់​ដោយ​សារ​គាំង​បេះដូង​ ៧​នាក់​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ និង២​នាក់​ទៀត​បាន​ស្លាប់​នៅ​ដោយ​សារ​ការ​បង្ក្រាប​ជួញ​ដូរ​ថ្នាំ​ញៀន​ហើយ​ ត្រូវ​បាន​សមត្ថកិច្ច​បាញ់​បំបែក​កង់​រថយន្ត ​បណ្តាល​ឱ្យរថយន្ត​ក្រឡាប់​ស្លាប់​ពលករ​ខ្មែរ។​


លោក​ បាន​និយាយ ​ថា៖ «កិច្ចការ​នេះ​គឺ​ខាង​កុង​ស៊ុល​ជាមួយ​នឹង​ស្ថានទូត​យើងដូច ​ក្តាប់​បាន​ ​កំពុង​ធ្វើ​ការ​ជាមួយ​ភាគី​ថៃ​ហើយ​បាន​ន័យ​ថា​គេ​សហ​ការ​គ្នា​ដើម្បី​ធ្វើ​ ការ​ស៊ើប​អង្កេត​បន្ថែម
»​

មាន​ពលករ​កម្ពុជា​ទាំង​ខុស​ច្បាប់​ និង​ស្រប​ច្បាប់​មាន​ចំនួន​ប្រមាណ​ជាង​៤០​ម៉ឺន​នាក់​បាន​រស់​នៅនិង​ធ្វើ​ការ ​ជា ​ជាង​សំណង់​ កម្មករ​រោង​ចក្រ ​និង​ បុគ្គលិក​ជំនួយ​ការ​លក់​ដូរ​ក្នុងប្រទេស​ថៃ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​សុក្រសប្តាហ៍​មុន​ របស់​អង្គការ ​Human Rights Watch​ បាន​ឱ្យដឹងថា ពលករ​ចំណាក​ស្រុក​ក្នុង​ប្រទេស​ថៃ​ត្រូវ​បាន​រំលោភ​បំពាន​ជា​លក្ខណៈ​ ប្រព័ន្ធ​ ហើយ​អ្នក​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ជា​និច្ចកាល​ បាន​ទទួល​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ និង​ការ​ប្រើ​អំពើ​ហិង្សា​ភ្លាមៗ​ពី​សំណាក់​ប៉ូលិស ​អាជ្ញាធរ​និង​និយោជក​របស់​ខ្លួន។ ​ដោយ​ឡែក​ការ​បង្កើត​សហជីព​ និង​សមាគម​របស់​កម្មករ​ចំណាកស្រុក​និង​សិទ្ធិ​បញ្ចេញ​មតិ​របស់​កម្មករ​ ត្រូវ​បាន​រឹត​ត្បិត​យ៉ាង​តឹង​តែង​បំផុត៕ 


No comments:

Post a Comment