ខុទ្ទកាល័យ នាយក រដ្ឋមន្ត្រី អំពាវនាវ ឲ្យសាធារណជន ប្រុងប្រយ័ត្ន ចំពោះ អំពើឆបោកប្រាក់
ដោយ កែវ និមល / អាស៊ីសេរី | ១១ មិថុនា ២០១៤
ខុទ្ទកាល័យ លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ សេចក្ដីជូនដំណឹង មួយ នៅថ្ងៃទី១១ មិថុនា អំពាវនាវ ចំពោះសាធារណជន កុំឲ្យចាញ់បោក ជនទុច្ចរិត ដែលបោកប្រាក់ ដោយកុហកថា ជាអ្នកធ្វើការ នៅខុទ្ទកាល័យ លោកនាយក រដ្ឋមន្ត្រី ដើម្បីរត់ការ ដំឡើង ឋានន្តរសក្ដិ ឬដំឡើងឋានៈ និងរត់កិច្ចការ ផ្សេងៗ ដើម្បីឆបោក ឲ្យជនរងគ្រោះ បញ្ជូនប្រាក់កាស ឲ្យខ្លួន តាមប្រព័ន្ធផ្ញើលុយ វីង (WING)។
ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ជម្រាបជូនមន្ត្រីរាជការ ខេត្ត ក្រុង កងកម្លាំងប្រដាប់អាវុធ ឲ្យប្រុងប្រយ័ត្នចំពោះអំពើអគតិឆបោកប្រាក់នេះ។
លិខិតជូនដំណឹងរបស់ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានត្រា និងហត្ថលេខា លោក ហូ សិទ្ធី នាយកខុទ្ទកាល័យបានប្រកាសថា ប្រសិនបើមានការទូរស័ព្ទហៅចូល ហើយអះអាងពីសំណាក់អ្នកហៅដើម្បីសុំឲ្យផ្ទេរប្រាក់ ដើម្បីកិច្ចការអ្វីមួយនោះ សូមមេត្តាសួរមកខុទ្ទកាល័យជាមុនសិន តាមលេខ ០១២ ៦០១ ១១១ ដើម្បីជៀសវាងចាញ់បោកអំពើកខ្វក់ឆបោករបស់ជនអគតិនោះ៕
No comments:
Post a Comment