Paris Peace Accords 23 Oct. 1991

Sunday, June 8, 2014

គណបក្ស​ ជាប់​ឆ្នោត​ ទាំង​ពីរ​ មិន​ទាន់​ កំណត់​ថ្ងៃ​ ចរចា​ នយោបាយ ​ផ្លូវ​ការ​ ជា​ថ្មី

គណបក្ស​ ជាប់​ឆ្នោត​ ទាំង​ពីរ​ មិន​ទាន់​ កំណត់​ថ្ងៃ​ ចរចា​ នយោបាយ ​ផ្លូវ​ការ​ ជា​ថ្មី

ដោយ វណ្ណ វិចារ / RFA | ៧មិថុនា ២០១៤
បក្ស​ប្រជាជន សង្គ្រោះ​ជាតិ ចរចា ៦១០
សមាសភាព​ គណៈកម្មាធិការ​ ចម្រុះ​ មក​ពី​គណបក្ស​ ប្រជាជន​កម្ពុជា (ជួរ​ឆ្វេង) ជួប​ពិភាក្សា​ ជាមួយ​ មន្ត្រី​ គណបក្ស​ សង្គ្រោះ​ជាតិ នា​វិមាន​ ព្រឹទ្ធ​សភា នៅ​ព្រឹក​ថ្ងៃ​ ១០ មីនា ឆ្នាំ​២០១៤។  RFA/Vohar Cheath


គណបក្ស​ ប្រជាជន​ កម្ពុជា និង​គណបក្ស​ សង្គ្រោះ​ជាតិ នៅ​មិន​ទាន់​ កំណត់​ថ្ងៃ​ ចរចា​ ជា​ផ្លូវ​ការ​ ជា​ថ្មី​ ទៀត​នៅ​ឡើយ។   ការ​បញ្ជាក់​នេះ ធ្វើ​ឡើង​ បន្ទាប់​ ពី​មាន​ព័ត៌មាន​ ថា,  មន្ត្រី​ ជាន់​ខ្ពស់​ គណបក្ស​ សង្គ្រោះ​ជាតិ និង​គណបក្ស​ ប្រជាជន​កម្ពុជា ជួប​ពិភាក្សា​គ្នា​ ក្រៅ​ផ្លូវ​ការ​ នៅ​ចុង​សប្ដាហ៍​នេះ ដើម្បី​ កំណត់​ថ្ងៃ​ បើក​កិច្ច​ចរចា​ រវាង ​ក្រុម​ការងារ​ បច្ចេកទេស ​របស់​ បក្ស​ទាំង​ពីរ​ ជា​ថ្មី​នោះ។

មន្ត្រី​ជាន់​ខ្ពស់​ គណបក្ស​ សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា តំណាង​ក្រុម​ចរចា ​របស់ ​គណបក្ស​ទាំង​ពីរ បាន​ជួប​ ពិភាក្សា​គ្នា​ ក្រៅ​ផ្លូវ​ការ​ ចំនួន​ បី​លើក ក្នុង​រយៈពេល​ បី​ថ្ងៃ​ ក្នុង​សប្ដាហ៍​នេះ,  ប៉ុន្តែ​ មិន​ទាន់​មាន​ លទ្ធផល​ ជា​ដុំ​កំភួន​ នៅ​ឡើយ។


មន្ត្រី​ អ្នក​នាំ​ពាក្យ​ គណបក្ស​ សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា មាន​ប្រសាសន៍​ថា តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន និង​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រុំ សុខា ជួប​ពិភាក្សា​គ្នា​ក្រៅ​ផ្លូវ​ការ​បី​លើក ហើយ​ចំណុច​ដែល​ភាគី​ទាំង​ពីរ​នៅ​ខ្វែង​គំនិត​គ្នា​នោះ នៅ​ត្រង់​ថា បក្ស​សង្គ្រោះ​ជាតិ ចង់​ស្នើ​ដាក់​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ជា​ស្ថាប័ន​ ធម្មនុញ្ញ។ លោក​បញ្ជាក់​ថា ភាគី​ទាំង​ពីរ​មិន​ទាន់​អាច​កំណត់​ថ្ងៃ​ចរចា​រវាង​ក្រុម​ការងារ​បច្ចេកទេស​ បាន​នៅ​សប្ដាហ៍​ខាង​មុខ​នេះ​ទេ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រុំ សុខា ដើម្បី​បំភ្លឺ​ពី​បញ្ហា​នេះ​បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៤។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ការ​ព្យាយាម​បិទ​បាំង​ព័ត៌មាន​ចរចា​រវាង​គណបក្ស​ទាំង​ពីរ ជា​សញ្ញា​វិជ្ជមាន​មួយ​នៃ​យុទ្ធនាការ​ចរចា​នេះ។ លោក​បញ្ជាក់​ថា គណបក្ស​ទាំង​ពីរ​នឹង​ទម្លាយ​ព័ត៌មាន​ជា​សាធារណៈ​ប្រាប់​ពលរដ្ឋ​ទូទៅ បើ​សិន​ជា​ពួក​គេ​យល់​ថា ព័ត៌មាន​ទាំង​នោះ​នឹង​ចំណេញ​ដល់​បក្ស។ លោក​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ ប្រាកដ​ជា​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ជំហរ​របស់​ខ្លួន នៅ​ពេល​ដែល​ម្ចាស់​ឆ្នោត​កំពុង​តែ​តាម​ឃ្លាំ​មើល​ដំណើរ​ការ​ចរចា​នោះ បក្ស​នេះ​មិន​អាច​ធ្វេសប្រហែស​ចំពោះ​ល្បិច​របស់​ដៃគូ​ចរចា​ឡើយ។

ក្រុម​ការងារ​បច្ចេកទេស​របស់​បក្ស​ទាំង​ពីរ បាន​ជួប​ចរចា​គ្នា​ចំនួន ៤​លើក ហើយ​ចំណុច​ដែល​ទាស់​គ្នា​ខ្លាំង​ជាង​គេ គឺ​សមាសភាព​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។ គណបក្ស​សង្គ្រោះ​ជាតិ ចង់​ដាក់ គ.ជ.ប ជា​ស្ថាប័ន​ធម្មនុញ្ញ បាន​ន័យ​ថា ស្ថាប័ន​នេះ​ត្រូវ​បង្កើត​ឡើង​តាម​រយៈ​ការ​គាំទ្រ​ពី​សមាជិក​សភា​ចំនួន ២​ភាគ​៣ នៃ​សមាជិក​សរុប។ ហើយ​បើ​សិន​ភាគី​ទាំង​ពីរ​ព្រមព្រៀង​គ្នា​មែន​នោះ គណបក្ស​ប្រឆាំង​ទំនង​ជា​ចូល​ទៅ​ក្នុង​សភា ដើម្បី​អនុម័ត​ច្បាប់​ថ្មី​នេះ។ ប៉ុន្តែ បក្ស​កាន់​អំណាច​យល់​ថា គំនិត​នេះ​ជា​គំនិត​ដែល​អាច​ធ្វើ​ឲ្យ​ស្ថាប័ន​ជាតិ​ទាំង​មូល​ជាប់​គាំង។ ទោះ​យ៉ាង​ណា​ក្តី មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ទាំង​ពីរ ធ្លាប់​បញ្ជាក់​ថា ដំណោះស្រាយ​ចុង​ក្រោយ​នៃ​វិបត្តិ​នេះ​ជា​ការ​សម្រេច​របស់ លោក ហ៊ុន សែន និង​លោក សម រង្ស៉ី៕


No comments:

Post a Comment