តំណាង គណបក្ស ជាប់ឆ្នោត ទាំងពីរ នឹងជួបលោក ស៊ូប៊ែឌី នៅថ្ងៃ ទី២០ មិថុនា
ទីន ហ្សាការីយ៉ា / RFA | ១៩ មិថុនា ២០១៤
តំណាង គណបក្ស ជាប់ឆ្នោត ទាំងពីរ គ្រោងនឹងជួប អ្នករាយការណ៍ ពិសេស អង្គការ សហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី នៅថ្ងៃទី២០ មិថុនា ដើម្បី ជជែក អំពី ការកែទម្រង់ បោះឆ្នោត និងពលករខ្មែរ ដែលថៃ បញ្ជូនមក កម្ពុជាវិញ។
តំណាង គណបក្ស ទាំងពីរ គ្រោងជួបគ្នានេះ បន្ទាប់ ពីការចរចា រកដំណោះស្រាយ នយោបាយរួម មិនទាន់ចេញ, ហើយ ក៏មិនទាន់ កំណត់ពេលវេលា ច្បាស់លាស់ ដើម្បី ជួបគ្នា ជាថ្មី នៅឡើយ។
មន្ត្រីជាន់ខ្ពស់ គណបក្ស ប្រជាជនកម្ពុជា និងមន្ត្រី ជាន់ខ្ពស់ គណបក្ស សង្គ្រោះជាតិ គ្រោងនឹងជួប លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នករាយការណ៍ ពិសេស អង្គការ សហប្រជាជាតិ ទទួលបន្ទុក សិទ្ធិមនុស្ស ក្នុងជំនួប ដាច់ដោយឡែក ពីគ្នា នៅថ្ងៃ ទី២០ មិថុនា។
មន្ត្រី នាំពាក្យ ក្រសួង មហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ ថា, នៅថ្ងៃសុក្រ ទី២០ មិថុនា លោកឧបនាយករ
ដោយឡែក អនុប្រធា នគណបក្ស សង្គ្រោះជាតិ វិញ លោក កឹម សុខា នឹងដឹកនាំគណៈប្រតិភូជួប លោក សុរិយា ស៊ូប៊ែឌី ដែរនៅថ្ងៃទី២០ មិថុនា វេលាម៉ោង ៥ល្ងាច។
មន្ត្រី នាំពាក្យ គណបក្ស សង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ឲ្យដឹងនៅថ្ងៃទី១៩ មិថុនា ថា ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស បានយល់ព្រមតាមការស្នើសុំរបស់គណបក្សសង្គ្រោះជាតិ ដើម្បីសុំជួប លោក សុរិយា ស៊ូប៊ែឌី នេះ។ លោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នឹងរាយការណ៍បីចំណុចសំខាន់ៗជូន លោក សុរិយា ស៊ូប៊ែឌី គឺ ទី១ បញ្ហាគោរពសិទ្ធិមនុស្សនៅកម្ពុជា មានបញ្ហាដីធ្លី និងករណីរដ្ឋាភិបាលយោធាថៃ បញ្ជូនពលករខ្មែរមកកម្ពុជា វិញ។ ទី២ រាយការណ៍អំពីការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា និយាយពីដំណើរការជាប់គាំងនៃការចរចានៃគណបក្សទាំងពីរ និងទី៣ គណបក្សសង្គ្រោះជាតិ នឹងរាយការណ៍អំពីការកែទម្រង់ប្រព័ន្ធយុត្តិធម៌។
ការគ្រោងជួបអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ របស់តំណាងគណបក្សសង្គ្រោះជាតិ នេះ នៅបន្ទាប់ពីដំណើរការចរចារវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានផ្អាកមិនទាន់កំណត់ពេលជួបគ្នាជាថ្មីទៀត។ គណបក្សទាំងពីរមិនឯកភាពគ្នាលើការជ្រើសរើសសមាសភាព គ.ជ.ប ដោយអនុម័តសំឡេង ២ភាគ៣ និងសំឡេងភាគច្រើនដាច់ខាត ឬ ៥០ភាគរយបូក១ នៃសំឡេងសភាទាំងមូល។
ប្រធានក្រុមបច្ចេកទេសចរចាគណបក្សប្រជាជនកម្ពុជា លោក ព្រុំ សុខា និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការគ្រោងជួបតំណាងគណបក្សសង្គ្រោះជាតិ និងលោក សុរិយា ស៊ូប៊ែឌី នេះ ជាសិទ្ធិរបស់គណបក្សនេះ។ លោក ព្រុំ សុខា បញ្ជាក់ថា ការទាមទារអនុម័តក្នុងសភាលើការជ្រើសតាំងសមាសភាព គ.ជ.ប ដោយសំឡេង ២ភាគ៣ នេះ ជាឧបសគ្គនៃការចរចាទៅវិញ។
មកទល់ពេលនេះ គណបក្សទាំងពីរមិនទាន់កំណត់កាលបរិច្ឆេទជួបគ្នាចរចាជាថ្មីនៅ ឡើយ។ លោក ព្រុំ សុខា អះអាងថា លោកចង់ឲ្យមានការដោះស្រាយបញ្ហានយោបាយនេះដោយសន្តិវិធី រវាងខ្មែរ និងខ្មែរ ក្នុងការចរចារកដំណោះស្រាយនយោបាយ តែលោកក៏គាំទ្រឲ្យមានការគាំទ្រពីសហគមន៍អន្តរជាតិដែរ។
នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា អោយដឹងថា ប្រសិនបើគណបក្សប្រជាជនកម្ពុជា ចង់ធ្វើកំណែទម្រង់ គ.ជ.ប ពិតប្រាកដមែន គួរតែអោយគណបក្សដទៃទៀតចូលរួមក្នុងដំណើរការកែលំអ គ.ជ.ប.។ លោកថា ធ្វើដូច្នេះគណបក្សប្រជាជនកម្ពុជា នឹងអាចគេចផុតពីការស្តីបន្ទោសនៅថ្ងៃមុខ។ ប៉ុន្តែ ប្រសិនបើគណបក្សកាន់អំណាចមួយនេះនៅរឹងរូសចង់ប្រើវិធីសាស្ត្របោះ ឆ្នោតតាមមតិភាគច្រើនដាច់ខាត ឬ ៥០ភាគរយបូក១ ដើម្បីកែរដ្ឋធម្មនុញ្ញ និងជ្រើសតាំងសមាជិក គ.ជ.ប នោះ គ.ជ.ប ដែលរងការរិះគន់យ៉ាងធ្ងន់ធ្ងរពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ថាលម្អៀងទៅគណបក្សប្រជាជនកម្ពុជា នេះ នឹងនៅតែដដែលគ្មានការផ្លាស់ប្ដូរ៕
No comments:
Post a Comment