Paris Peace Accords 23 Oct. 1991

Monday, June 2, 2014

មនុស្ស​ ៧​នាក់ ​ស្លាប់ ​ក្នុង​អណ្ដូង​ទឹក ​នៅ​សៀមរាប

មនុស្ស​ ៧​នាក់ ​ស្លាប់ ​ក្នុង​អណ្ដូង​ទឹក ​នៅ​សៀមរាប

ដោយ ហង្ស សាវយុត / RFA | ១ មិថុនា ២០១៤

កុមារ​​ និង​មនុស្ស ​ពេញ​វ័យ​ ប្រុស​ស្រី ​ចំនួន ៧​នាក់ នៅ​ភូមិ ​សាលា​ក្រវ៉ាន់ ឃុំ ​រំចេក ស្រុក​ បន្ទាយស្រី ខេត្ត ​សៀមរាប បាន​ស្លាប់ ​នៅ​ក្នុង​ អណ្ដូងទឹក​ មួយ​កន្លែង កាល​ពី​ល្ងាច ​ថ្ងៃ​សៅរ៍ ទី​៣១ ខែ​ឧសភា កន្លង​ទៅ។

អធិការ​ ស្ដីទី ​របស់ ​ប៉ូលិស ​ស្រុក​បន្ទាយស្រី គឺ លោក មុយ ណន។  លោក​ មាន​ប្រសាសន៍ ​កាល​ពី​រសៀល ​ថ្ងៃ​អាទិត្យ ទី​១ ខែ​មិថុនា ថា, ហេតុការណ៍​នោះ ​បាន​កើត​ឡើង ​កាល​ពី​វេលា ​ម៉ោង​ប្រមាណ​ ជា៧​ល្ងាច ថ្ងៃ​សៅរ៍។

លោក​ អធិការ​ ស្ដីទី ​បញ្ជាក់​ថា នៅ​ថ្ងៃ​នោះ​ មាន​បុរស​ម្នាក់ ​ឈ្មោះ ទុយ ចិន ជា​ម្ចាស់ផ្ទះ បាន​ទៅ​ដង​ទឹក ​អណ្ដូង ​ដើម្បី​ យក​ទៅ​ពន្លត់​ ឡធ្យូង, ហើយ ​បាន​ជ្រុះ ​ដែក​កេះ និង​លុយ ចំនួន ៣​ពាន់​រៀល ទៅ​ក្នុង ​អណ្ដូង​ ជម្រៅ ៥​ម៉ែត្រ។  គាត់​ បាន​យក​បង្អោង ​ឫស្សី ១​ដើម ដាក់​ទៅ​ក្នុង ​អណ្ដូង, ហើយ ចុះ​រាវ​ រក​ឃើញ ​តែ ​ដែកកេះ មិន​ឃើញ​ លុយ​ទេ។  ក្រោយ​មក ​គាត់​ បាន​ចេញ​ ពី​អណ្ដូងទឹក​ ដោយ​មិន​បាន​ ដក​បង្អោង​ ចេញ​វិញ​ទេ ធ្វើ​ឱ្យ​កូន​ តូចៗ ​របស់​គាត់ និង​អ្នក​ជិត​ខាង​​ ចុះ​ទៅ​រាវ ​រក​លុយ និង​ជួយ​ក្មេង, ហើយ ​ក៏​ដាច់​ខ្យល់​ស្លាប់​ ជា​បន្តបន្ទាប់។


លោក មុយ ណន«អា​មួយ​នោះ​ ប្រុស អាយុ ១១​ឆ្នាំ វា​រត់​ទៅ​ចុះ​ស្រវា​រក​លុយ។ ពេល​វា​ចុះ​ទៅ​ក៏​សន្លប់ ដូច​ថា​ដក​ខ្យល់​អត់​រួច ដល់​ពេល​កុមារី​មួយ​ទៀត អាយុ ១៣​ឆ្នាំ ចុះ​ទៅ​ជួយ​ប្អូន ស្លាប់​ទៀត​ទៅ ហើយ​ក្មេង​ស្រី​អាយុ ១៥​ឆ្នាំ​ចុះ​ទៅ​ទៀត។ ក្មេងៗ អ្នក​ជិត​ខាង​គាត់​មក​ជួយ​ចុះ​ទៅ​ទៀត ស្លាប់​អស់ ៧ ប្រុស ៥ ស្រី ២។ ដល់​ទី​៨​នោះ រស់ គេ​ជួយ​សង្គ្រោះ​ទាន់។»

កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​មិថុនា ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​សៀមរាប លោក ក្រុស សារ៉ាត់ បាន​ចុះ​ទៅ​ពិនិត្យ​អណ្ដូង​ទឹក​នោះ ហើយ​សន្និដ្ឋាន​ថា មូលហេតុ​ដែល​កុមារ ៧​នាក់​ស្លាប់ គឺ​បណ្ដាល​មក​ពី​ក្នុង​អណ្ដូង​នោះ​ខ្វះ​ខ្យល់​អុកស៊ីហ្សែន៕

No comments:

Post a Comment