សកម្មភាពរារាំងរបស់ក្រុមប្រជាពលរដ្ឋមកលើមន្ត្រីនិងយុវជនគណបក្សសង្គ្រោះជាតិ (រូបថត៖ នាង សុឃុន)
មន្ត្រីនិងយុវជនគណបក្សសង្គ្រោះជាតិចុះពិនិត្យព្រំដែនកម្ពុជា-វៀតណាម នៅស្រុករមាសហែក (រូបថត៖ នាង សុឃុន)
ទស្សនកិច្ច ពិនិត្យព្រំដែន របស់ មន្ត្រី និងយុវជន គណបក្ស សង្គ្រោះជាតិ មានការរារាំង ៥ កន្លែង
ដោយ៖ ជន ស្រីណុច / វីអូឌី | ថ្ងៃអាទិត្យ ទី29 មិថុនា 2014
ប្រធាន ចលនាយុវជន គណបក្ស សង្គ្រោះជាតិ (CNRP) ឲ្យដឹង ថា ដំណើរទស្សនកិច្ច ពិនិត្យព្រំដែន កម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង របស់ មន្ត្រី និងយុវជន គណបក្សនេះ មានប្រជាពលរដ្ឋ ចេញមុខ រារាំង កន្លែងផ្សេងៗគ្នា។
នៅថ្ងៃអាទិត្យនេះ បេក្ខជន តំណាងរាស្ត្រ ជាប់ឆ្នោត និងចលនាយុវជន គណបក្ស សង្គ្រោះជាតិ (CNRP) ជិត១០០នាក់ ទៅទស្សនកិច្ចសិក្សា តំបន់ព្រំដែន កម្ពុជា-វៀតណាម ក្នុងខេត្តស្វាយរៀង ដើម្បីពិនិត្យមើល បង្គោលព្រំដែន និងការរំលោភបំពាន ទឹកដីខ្មែរ ពីសំណាក់ប្រទេសជិតខាង។
លោកហ៊ីង សុខសាន្ត ឲ្យដឹងទៀតថា ប្រជាពលរដ្ឋផ្សេងពីនោះប្រាប់ថា ក្រុមមនុស្សដែលចេញមករារាំងនោះ ត្រូវបានគេជួលម្នាក់៥ម៉ឺនរៀល ឲ្យរំខានដំណើររបស់គណបក្សសង្គ្រោះជាតិ តែថាទោះជាយ៉ាងណា ក្រុមរបស់លោកបានទៅដល់គោលដៅតាមការគ្រោងទុកហើយ នៅស្រុករមាសហែកខេត្តស្វាយរៀង ជាកន្លែងដែលចោទថា វៀតណាមហាមកសិករខ្មែរធ្វើស្រែលើដីខ្មែរ។
VODមិនអាចទាក់ទងស្នងការខេត្តស្វាយរៀងបានទេ ចំណែកមន្ត្រីប្រចាំការអធិការដ្ឋាននគរបាលស្រុករំដួល មិនឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានទេ ដោយបិទទូរស័ព្ទទៅវិញ៕
No comments:
Post a Comment