លោក ហ៊ុន សែន ជំរុញ ឲ្យមន្ត្រី ក្រោមឱវាទ ចូលរួម ការពារ សិទ្ធិកុមារ
ដោយ វណ្ណ វិចារ / RFA | ១ មិថុនា ២០១៤
កុមារសិស្ស សាលាបឋម សិក្សា វត្ត សំពៅមាស រាជធានីភ្នំពេញ អើតតាមទ្វារ របង សាលា ពេលម៉ោង ចេញលេង កាលពីថ្ងៃ២១ ឧសភា ឆ្នាំ២០១៤។ RFA/Tep Soravy
លោក
ខ្លឹមសារ សំខាន់ នៃសារលិខិត របស់ ប្រមុខរ
លោក ហ៊ុន សែន បានលើកអនុសាសន៍ ៥ចំណុច ដើម្បីការពារសិទ្ធិកុមារឲ្យមានប្រសិទ្ធភាព។ ចំណុចទី១ ត្រូវអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងត្រូវពង្រឹងប្រព័ន្ធការពារកុមារនៅគ្រប់កម្រិត។ ចំណុចទី២ ត្រូវថែទាំសុខុមាលភាពកុមារទូទៅ ជាពិសេសកុមារពិការ គថ្លង់ កុមារតាមចិញ្ចើមថ្នល់ កន្លែងចាក់សំរាម និងកុមារមានជីវភាពក្រីក្រ។ ទី៣ លើកកម្ពស់ការបង្កើតកម្មវិធីគាំពារសង្គមទៅដល់កុមារដែលងាយប្រឈម នឹងគ្រោះថ្នាក់នានា ដូចជាកុមារស្ថិតក្នុងទម្រង់ពលកម្មធ្ងន់ធ្ងរ កុមារមានផ្ទុកមេរោគអេដស៍ ចំណាកស្រុកជាដើម។ ទី៤ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិងឯកជន ត្រូវផលិតកម្មវិធីនានា សម្រាប់អប់រំកុមារ ទស្សនា និងស្ដាប់កម្សាន្ត ដើម្បីអភិវឌ្ឍន៍ប្រាជ្ញាស្មារតី និងចំណុចចុងក្រោយ គឺណែនាំឲ្យមន្ត្រីទាំងអស់បង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ដើម្បីសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៍សហស្សវត្ស លើកកម្ពស់សេវារបស់កុមារ និងបង្កើនការវិនិយោគលើកុមារ។
ទោះជាយ៉ាងណាក្តី កុមាររស់នៅតាមចិញ្ចើមថ្នល់បានប្រាប់វិទ្យុអាស៊ីសេរី ថា ពួកគេរស់នៅរាល់ថ្ងៃពឹងលើការដាក់ទានពីអ្នកដំណើរប៉ុណ្ណោះ៖ «សុំបានតែ ១០០ ២០០ (រៀល) អ្នកខ្លះអត់ឲ្យ...។»
ទាក់ទងនឹងបញ្ហានេះ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី មានប្រសាសន៍ថា រដ្ឋាភិបាលមានគោលនយោបាយល្អៗជាច្រើន ដើម្បីកិច្ចការពារ និងលើកកម្ពស់សិទ្ធិកុមារ។ ប៉ុន្តែគោលនយោបាយទាំងនេះ មិនត្រូវបានអនុវត្តឲ្យបានពេញលេញនោះឡើយ។ លោកបន្តថា ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលតែងចេញសេចក្ដីថ្លែងការណ៍អំពាវនាវឲ្យមន្ត្រីធ្វើនេះធ្វើ នោះ ដើម្បីឲ្យល្អមើលប៉ុណ្ណោះ ចំណែកឯប្រសិទ្ធភាពនៃកិច្ចគាំពារកុមារងាយរងគ្រោះ និងរងគ្រោះវិញ គឺមិនមានជាដុំកំភួនទេ។
លោក កែម ឡី៖ «ជួនកាលបុគ្គលិកសង្គមកិច្ចមួយស្រុកមិនមានផង មានតែបុគ្គលិកខេត្ត ហើយទៅថែទាំកុមារមួយខេត្តម៉េចបាន? អ៊ីចឹងត្រូវពង្រីកសក្ដានុពលឲ្យគាត់ហ្នឹង អាចធ្វើការឲ្យច្រើន។ អ៊ីចឹង
ត្រូវទម្លាក់ថវិកាឲ្យគណៈកម្មការកិច្ចការស្ត្រីនិងកុមារ ថ្នាក់ឃុំឲ្យពួកគាត់ធ្វើទៅបានហើយ បើគ្រាន់តែអំពាវនាវអ៊ីចឹងមិនបានផលអីទេ។»
តាមទិន្នន័យជំរឿនឆ្នាំ២០០៨ ដែលចេញដោយក្រសួងផែនការបង្ហាញថា កុមារកម្ពុជា មានប្រមាណ ៤២%ភាគរយ ឬប្រមាណជាង ៥លាននាក់។ បើតាមការសិក្សាស្រាវជ្រាវរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បង្ហាញថា កុមារងាយរងគ្រោះ និងរងគ្រោះនៅកម្ពុជា មានប្រមាណជាង ៧៥ម៉ឺននាក់។ កុមារងាយរងគ្រោះ និងរងគ្រោះ ជាក្រុមកុមារចំណាកស្រុក កុមារផ្ទុកមេរោគអេដស៍ កុមាររស់នៅគំនរសំរាម កុមាររស់តាមចិញ្ចើមថ្នល់។
រាជរដ្ឋាភិបាលបានរៀបចំមណ្ឌលថែរទាំកុមារមានចំនួន ២៦៩មណ្ឌល ដែលមានកុមារកំពុងរស់នៅក្នុងមណ្ឌលជាង ១០ម៉ឺននាក់។ ក្នុងនោះមណ្ឌលកុមារដែលគ្រប់គ្រងដោយរដ្ឋមាន ២១មណ្ឌល និងមណ្ឌលថែទាំកុមារគ្រប់គ្រងដោយអង្គការក្រៅរដ្ឋាភិបាលមានចំនួន ២៤៨មណ្ឌល។
សង្គមស៊ីវិលឲ្យដឹងថា កុមារកម្ពុជាភាគច្រើនបានទទួលការលើកទឹកចិត្ត និងការគាំទ្រផ្នែកស្មារតី ប៉ុន្តែការផ្តល់ជំនួយផ្នែកសេដ្ឋកិច្ចពីរដ្ឋាភិបាលនៅមានកម្រិតទាប នៅឡើយ។
កុមារក្រីក្រនៅទូទាំងប្រទេស នៅតំបន់មួយចំនួនត្រូវរស់នៅពឹងកម្លាំងខ្លួនឯងដើម្បីចិញ្ចឹម គ្រួសារ ហើយអ្នកខ្លះថែមទាំងរងនូវការរំលោភបំពានកម្លាំងពលកម្ម រំលោភបំពានផ្លូវភេទទៀតផង។ ម្ដងម្កាល អ្នកដែលរំលោភបំពានលើកុមារងាយរងគ្រោះ បានរួចខ្លួនពីសំណាញ់ច្បាប់ ព្រោះតែឥទ្ធិពលនៃអំពើពុករលួយ៕
No comments:
Post a Comment