សេដ្ឋកិច្ច
កោះពេជ្រ ពង្រីក កាន់តែ ធំ ធ្វើឱ្យ អ្នកបរិស្ថាន ព្រួយបារម្ភ
VOA | ១៧ មិថុនា ២០១៤
ភ្នំពេញ —
តំបន់ កោះពេជ្រ ដែលដើមឡើយ គ្រាន់តែ ជាលំនៅដ្ឋាន និងកន្លែងដាំបន្លែ របស់ គ្រួសារក្រីក្រ ប៉ុន្មានរយនាក់នោះ ឥឡូវនេះ បានប្រែក្លាយ មុខមាត់ ទាំងស្រុង ទៅជាមជ្ឈមណ្ឌល ពាណិជ្ជកម្ម និងសំណង់ ដ៏លេចធ្លោ មួយ របស់
កម្ពុជា។
កោះទំហំ ១០០ហិកតា ដែលនៅប្រសព្វ នឹងទន្លេ បួនមុខនេះ ត្រូវ បានអភិវឌ្ឍ នៅឆ្នាំ២០០៦ ដោយក្រុមហ៊ុន វិនិយោគទុន អាណិកជន កម្ពុជា (Overseas Cambodian Investment Corporation) របស់ ធនាគារកា ណាឌីយ៉ា បន្ទាប់ ពីក្រុមហ៊ុន ដ៏មានឥទ្ធិពល មួយនេះ បានបង្ខំ ឱ្យប្រជាពលរដ្ឋ ប្រមាណ ៣០០គ្រួសារ នៅទីនោះ លក់ដី ទៅឱ្យក្រុមហ៊ុន ក្នុងតម្លៃ ដ៏ទាបមួយ។
ក្រុមហ៊ុនកម្ពុជា ដ៏ធំមួយនេះ បានលក់ដី មួយចំនួន បន្ត ឬវិនិយោគ រួមគ្នា ជាមួយ ក្រុមហ៊ុន ឯកជន មួយចំនួនទៀត ដើម្បី សាងសង់សំណង់ ទំនើបៗ ដែលមាន តម្លៃសរុប ជាច្រើនពាន់ លានដុល្លារ។ គម្រោង ធំៗ ទាំងនោះ មានដូចជា៖ គម្រោង Riviera ដែលមានតម្លៃ ៧០០លានដុល្លារ ដែលមាន ខុនដូ ៣៣ជាន់ ចំនួន ៣អគារ, ខុនដូ ២៩ជាន់ ចំនួន២អគារ, អាងហែលទឹក, ផ្សារ, ទំនើប, មន្ទីរពេទ្យ, និងសាលារៀន លំដាប់អន្តរជាតិ និងដែល គ្រោង នឹងបញ្ចប់ នៅឆ្នាំ២០១៧; គម្រោង ខុនដូ Casa Meridian; គម្រោង ផ្សារទំនើប La Siene; គម្រោង បុរីវរជន ជាដើម; និងគម្រោង សំណង់អគារ ពេជ្រ ដែលមានកម្ពស់ រហូត ដល់៥៥៥ម៉ែត្រ ជាដើម។
លោកស្រី អ៊ុំ ប៊ុនអាន អ្នកគ្រប់គ្រងផ្នែកលក់របស់អគារខុនដូ Casa Meridian ដែលទើបតែបើកការដ្ឋានសាងសង់នៅផ្នែកខាងលិចកោះនេះ ថ្លែងថាសំណង់ ខុនដូភ្លោះកម្ពស់៣៣ជាន់នេះ ជាការវិនិយោគរបស់ក្រុមហ៊ុនហុងកុងមួយ ក្នុងទឹកប្រាក់៧៥លានដុល្លារ លើទំហំដី៥.០០០ម៉ែត្រការ៉េ ហើយគ្រោង នឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០១៧។
លោកស្រី អ៊ុំ ប៊ុនអាន បន្ថែមថាក្រុមហ៊ុននេះបានលក់អគារអស់ប្រមាណ៧៥ភាគរយ ហើយ ក្នុងតម្លៃចាប់ពី៨ម៉ឺនទៅដល់៥៥ម៉ឺនដុល្លារក្នុងមួយល្វែង ក្រោយពីបានបើកលក់តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលខ្ពស់ជាងការរំពឹងទុក ឆ្ងាយ។ អ្នកទិញទំាងនោះ៧០ភាគរយជាជនជាតិខ្មែរ និងផ្សេងទៀតជាជន បរទេសដូចជាជនជាតិចិន ជប៉ុន និងជនជាតិអូស្ត្រាលីជាដើម។
«ចំពោះ អតិថិជន មានលក្ខណៈ ចម្រុះ។ ខ្មែរយើង ក៏មាន ភាគច្រើន។ គាត់ ទិញ សម្រាប់ ជួល ឬឱ្យកូន សម្រាប់រស់នៅ។ ឯចំណែក បរទេសវិញ, គាត់ មិនអាចទិញ ផ្ទះល្វែង ឬផ្ទះវីឡាអ្វី បានទេ។ អញ្ចឹងនេះ ជាជម្រើស ទីមួយ របស់ គាត់ហើយ។ ហើយ ដីនេះ ពេលគាត់ ទិញហើយ, គាត់ មានសិទ្ធិ ធ្វើប្លង់រឹង បាន ហើយ។»
ស្របពេលដែលសំណង់ធំៗទាំងកំពុងសាងសង់ សំណង់មិនមែនជាលំនៅដ្ឋានជា ច្រើនបានដាក់ឱ្យដំណើរការហើយ ក្នុងនោះមានដូចជាសាលរៀប មង្គលការ កន្លែងវាយកូនហ្គោល ស្ថានីយ៍ពន្លត់អគ្គិភ័យ និងសាលតាំង ពិពណ៌កោះពេជ្រ និងភោជនីយដ្ឋានជាប់មាត់ទន្លេជាដើម ដែលបានទាក់ទាញ យុវជននិងប្រជាពលរដ្ឋជាច្រើនក្នុងក្រុងភ្នំពេញសម្រាប់ជិះកម្សាន្ត និងសម្រាកលំហែកាយនៅទីនេះ។
កំពុងអង្គុយលើបង់មួយជាមួយមិត្តភក្តិ កញ្ញា អ៊ាន សុគន្ធារី អាយុ១៨ ឆ្នាំ ជាសិស្សក្នុងវិទ្យាល័យមួយក្នុងក្រុងភ្នំពេញ ថ្លែងថា គេបានមកលំហែនៅទីនេះពីរទៅបីដងក្នុងមួយខែ។
«យូរៗ មកម្តង។ ពេលខ្លះ ចេញពីរៀន, ចេះតែ ជិះលេង ជុំវិញ, ហ្នឹងហើយ ទៅ វិញ។ មកលក្ខណៈ លំហែកាយ ជាមួយ មិត្តភក្តិ, ហើយ ជាមួយ គ្រួសារ ពេលខ្លះ។»
លោក លីវ អាន ជាម្ចាស់ភោជនីយដ្ឋានតូចមួយនៅទីនោះ។
«ល្ងាចឡើង ត្រជាក់។ គេ ជិះមក លំហែកាយ ឬក៏មក មើលអ្វីទៅ។ ហើយ អ្នកខ្លះ, គេ ចូលហូបអ្វី បន្តិចបន្តួច ក៏ត្រឡប់ ទៅវិញទៅ។»
លោក ទូច សំណាង នាយកប្រតិបត្តិរងនៃក្រុមហ៊ុនវិនិយោគទុនអណិកជន កម្ពុជាមិនអាចទំនាក់ទំនងសូមអត្ថាធិប្បាយជុំវិញគម្រោងអភិវឌ្ឍន៍និង ទឹកប្រាក់វិនិយោគលម្អិតបានទេជាច្រើនថ្ងៃមកនេះ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលាក្រុងភ្នំពេញអះអាងថា លោកមិនបានដឹងពីលក្ខខណ្ឌចរចានៅតំបន់កោះពេជ្រនោះទេ។
«ខ្ញុំ មិនអាច ជម្រាបជូន បានទេ។ ខ្ញុំ អត់ដឹង រហូត ដល់រឿង ចំនួន ទឹកប្រាក់អ្វី នោះទេ។»
លោក បេង សុជាតិខេមរ៉ូ អ្នកនាំពាក្យនៃក្រសួងនគរូបនីយកម្មនិង សំណង់ ថ្លែងថាតំបន់កោះពេជ្រកំពុងដើរតួជាតំបន់សេវាពាណិជ្ជកម្មដ៏ សំខាន់មួយរបស់កម្ពុជា។
«កោះពេជ្រ ជាមជ្ឈមណ្ឌល ពាណិជ្ជកម្ម ចម្រុះ ដូចជា ការតាំងពិព័រណ៍ និងពិធីផ្សេងៗ ដូចជា ពិធី ការអញ្ចឹង នៅកោះពេជ្រនេះ ប្រមូលផ្តុំ។ វា នឹងក្លាយ ជាតំបន់ សេវា ពាណិជក្មមួយ ទៅថ្ងៃ អនាគត ប្រសិនបើ គម្រោង ទាំងអស់នេះ បានទទួល ជោគជ័យ។»
វិស័យសំណង់ជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា បន្ទាប់ ពីវិស័យកាត់ដេរនិងទេសចរណ៍។ ហើយការសាងសង់សំណង់ខ្ពស់ៗក្នុងទីក្រុង ភ្នំពេញជាពិសេសសំណង់នៅតំបន់កោះពេជ្រមានកំណើនខ្ពស់នាប៉ុន្មាន ឆ្នាំចុងក្រោយនេះ។ តាមរបាយការណ៍របស់ក្រសួងនគរូបនីយកម្មនិង សំណង់ ត្រឹម៤ខែដើមឆ្នាំ២០១៤ ការវិនិយោគលើវិស័យអចលនទ្រព្យនៅ កម្ពុជាមានតម្លៃ១,៤ពាន់លានដុល្លារ ដែលកើនឡើងប្រមាណ៣០០ភាគរយបើ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៣។
លោក នួន ឬទ្ធី នាយក ប្រតិបត្តិ ក្រុមហ៊ុន អចលនទ្រព្យ ប៊ុនណា គ្រុប ឱ្យដឹងថាដីនៅតំបន់កោះពេជ្រមានតម្លៃថ្លៃជាងគេនៅប្រទេស កម្ពុជា ដែលមានតម្លៃចន្លោះពី២.៥០០ដុល្លារទៅ៣.៥០០ដុល្លារក្នុងមួយ ម៉ែត្រការ៉េ ដោយសារទីតាំងភូមិសាស្ត្រល្អនិងមានតម្រូវការខ្ពស់ ដែល ធ្វើឱ្យកោះពេជ្រក្លាយជាតំបន់សេដ្ឋកិច្ចដ៏ឈានមុខមួយរបស់ក្រុង ភ្នំពេញ។
«វា កំពុងក្លាយ ជាតំបន់ ឈានមុខគេ ក្នុងកណ្តាល ទីក្រុង, ជាបេះដូងហើយ, បើ យើង ធៀបទៅថ្ងៃ អនាគត។ បើ ប្រៀបធៀប ប្រទេសជិតខាង, យើង នៅគ្រាន់បើ ជាងគេច្រើន បើ និយាយ ពីតម្លៃ។ ហើយ ក្នុងតំបន់ អាស៊ាន យើង មានទីតាំង ចំកណ្តាល បេះដូង នៃអាស៊ាន, បើ និយាយ ពីការហោះហើរ ពីកម្ពុជា ទៅប្រទេស ក្នុងតំបន់អាស៊ាន មិនលើស ពី២ម៉ោងទេ។ ហើយ បើ និយាយ ពីអាកាសធាតុ, យើង ក្តៅល្មម, ហើយ មិនមានគ្រោះ ធម្មជាតិ ធ្ងន់ធ្ងរ។»
កាលពីឆ្នាំ២០១០ កម្ពុជាបានអនុម័តច្បាប់មួយដែលអនុញ្ញាតឱ្យជនជាតិ បរទេសទិញផ្ទះចាប់ពីជាន់ទីមួយឡើងទៅ ដែលនាំឱ្យការសាងសង់ខុនដូ និងសំណង់ខ្ពស់ៗជាបន្តបន្ទាប់។ មកដល់ឆ្នាំ២០១៤ មានខុនដូជាង២០ អគារហើយដែលបានសាងសង់រួចនិងកំពុងសាងសង់នៅក្រុងភ្នំពេញ ហើយយ៉ាង ហោចណាស់មានខុនដូចំនួន៥អគារទៀតគ្រោងនឹងបើកការដ្ឋានសាងសង់រួម ទាំងខុនដូនៅតំបន់កោះពេជ្រផងដែរ។
យ៉ាងណាក៏ដោយ ការអភិវឌ្ឍតំបន់កោះពេជ្រក៏កំពុងតែស្ថិតក្រោមការ រិះគន់ពីអ្នកបរិស្ថាននិងគណបក្សប្រឆាំងផងដែរ បន្ទាប់ពីមានការ ចាក់ដីខ្សាច់ដើម្បីពង្រីកកោះដ៏មានតម្លៃមួយនេះទៅផ្នែកខាង ជើងប្រវែង៥០០ម៉ែត្រ។
លោក Ian Baird សាស្ត្រាចារ្យជំនួយផ្នែកភូមិសាស្ត្រនៅសកលវិទ្យាល័យ Wisconsin-Madison នៃសហរដ្ឋអាមេរិក និងជាអ្នកឯកទេសផ្នែកបរិស្ថានក្នុងតំបន់ទន្លេ មេគង្គអះអាងតាមសារអេឡិចត្រូនិកមកកាន់វីអូអេ សំឡេងសហរដ្ឋអាមេរិកថា កោះពេជ្រជាតំបន់ត្រីបម្លាស់ទីដ៏សំខាន់រវាងបឹងទន្លេសាបនិង ទន្លេមេគង្គ ហើយត្រីផ្លាស់ទីក្នុងចំនួនយ៉ាងច្រើនពីបឹងទន្លេសាប នៅចុងរដូវវស្សានិងត្រឡប់ទៅបឹងទន្លេសាបវិញនៅដើមរដូវ វស្សា។ ដូច្នេះលោកទទូចឱ្យរដ្ឋាភិបាលកម្ពុជាមានការប្រុងប្រយ័ត្ន ខ្ពស់ដើម្បីធានាឱ្យបានថាការពង្រីកដីនៅទីនោះមិនប៉ះពាល់ដល់ ធនធានត្រីនិងការបម្លាស់ទីរបស់ត្រី។
កាលពីដើមឆ្នាំ២០១៣ គណបក្សប្រឆាំងក៏បានសរសេរលិខិតសូមការឆ្លើយ បំភ្លឺអំពីការចាក់ដីពង្រីកកោះពេជ្រទៅកាន់ទីស្ដីការ គណៈរដ្ឋមន្ត្រីនិងក្រសួងរដ្ឋាភិបាលពាក់ព័ន្ធផងដែរ ប៉ុន្តែមិនទទួល បានការឆ្លើយតប។
លោក សុន ឆ័យ តំណាងរាស្ត្រ ជាប់ឆ្នោត នៃគណបក្ស សង្គ្រោះជាតិ អះអាងថា, ការពង្រីកដី នៅទីនោះ កំពុងប៉ះពាល់ ដល់បរិស្ថាន ដែលនៅ ជុំវិញនោះ។
«ការពង្រីក បន្ថែមនេះ ប៉ះពាល់ លើបរិស្ថាន ពីរយ៉ាង។ ទីមួយ គឺ ចរន្តទឹក ទន្លេ មេគង្គ ដែលធ្លាក់មក, ហើយ ត្រូវ ស្ទះ ដោយសារ ការពង្រីក កោះនេះ ធ្វើឱ្យ ច្រកចុះ ទៅក្រោម, គឺ ចង្អៀត, អាចនាំឱ្យបាក់ ដីនៅត្រើយម្ខាង ដែលមាន ពលរដ្ឋ រស់នៅ ជាច្រើន។ ទីពីរ វា ធ្វើឱ្យ ចរន្តទឹកហូរ មានការប្រែប្រួល ដែលធ្វើ ឱ្យប៉ះពាល់ ដល់ធនធានត្រី។»
យ៉ាងណា ក៏ដោយ លោក បេង ហុងសុជាតិខេមរ៉ូ អ្នកនាំពាក្យ នៃក្រសួង នគរូបនីយកម្ម និងសំណង់ អះអាង ថា, ការអភិវឌ្ឍតំបន់កោះពេជ្រមានការសិក្សាយ៉ាងល្អិតល្អន់ពីផល ប៉ះពាល់ផ្នែកសង្គមនិងបរិស្ថានមុននឹងដាក់ឱ្យធ្វើការអភិវឌ្ឍនិង ពង្រីកដីនៅទីនោះ៕

No comments:
Post a Comment