ថៃ រៀបចំ ចុះបញ្ជី ពលករខ្មែរ ខុសច្បាប់ ឲ្យស្របច្បាប់វិញ
វិទ្យុ អាស៊ី សេរី | ១៧ មិថុនា ២០១៤
មន្ត្រី ក្រសួង ការបទេសថៃ នៅថ្ងៃអង្គារ ទី១៧ មិថុនា នេះ បានកោះហៅ ឯកអគ្គរាជទូត ខ្មែរ ប្រចាំបាងកក ដើម្បី សង្ខេបព័ត៌មាន ប្រាប់អំពី គោលនយោបាយ ផ្ដល់ការងារ ឲ្យពលករ ខ្មែរ។
ការកោះហៅនេះ គឺ ដើម្បី បដិសេធ ជាផ្លូវការ ទៅកាន់ភាគី កម្ពុជា ដែរថា, ថៃ មិនបាន បណ្ដេញពលករ ខ្មែរ ចេញ ទាំងបង្ខំ ដូចពាក្យ ចចាមអារ៉ាម និងការចុះផ្សាយ របស់ សារព័ត៌មាន កន្លងមក នោះទេ។
កាសែតថៃ បាងកក ប៉ុស្តិ៍ ចុះផ្សាយ នៅថ្ងៃ ទី១៦ មិថុនា បានស្រង់ប្រភព អគ្គលេខាអចិន្ត្រៃយ៍ នៃក្រសួង ការបរទេស ថៃ គឺ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ថា ក្រុមប្រឹក្សា ជាតិ ដើម្បី សន្តិភាព និងបទបញ្ជា បានពិភាក្សា ជាមួយ ក្រសួង ពាក់ព័ន្ធ ចំនួន៧ របស់ថៃ ដើម្បី ផ្លាស់ប្ដូរ វិធានការ គ្រប់គ្រង ពលករ បរទេស ដែលចូល ធ្វើការ នៅថៃ មិនមាន ឯកសារ ស្របច្បាប់ ឲ្យចុះបញ្ជី ការងារ ស្របច្បាប់ ដើម្បី ជៀសវាង ការកេងប្រវ័ញ្ច កម្លាំងពលកម្ម ពីម្ចាស់ក្រុមហ៊ុន និងថៅកែនានា ឬដើម្បី ចាកផុត ពីការជួញដូរ មនុស្ស ជាដើម, ហើយ ពលករ ទាំងនោះ នឹងអាច មានសិទ្ធិ ទួលផលប្រយោជន៍ បាន ពីច្បាប់ថៃ ដោយយុត្តិធម៌ គ្រប់ៗគ្នា។
ការកោះហៅ ឯកអគ្គរាជទូត ខ្មែរនេះ ធ្វើឡើង ស្របពេល ដែលពលករខ្មែរ ជាង១៦ ម៉ឺននាក់ ត្រូវ បានអាជ្ញាធរ ថៃ ចាប់បញ្ជូន មកស្រុកវិញ យ៉ាងតក់ក្រហល់ នៅអំឡុងខែ មិថុនានេះ។ ក្នុងនោះ មានពលករខ្មែរ យ៉ាងហោចណាស់ ៨នាក់ បានស្លាប់ និងខ្លះទៀត រងរបួស ដោយគ្រោះថ្នាក់ ចរាចរណ៍ ក្នុងពេលថៃ ដឹកជញ្ជូន មកកម្ពុជាវិញ។
វិទ្យុ អាស៊ី សេរី មិនអាច ទាក់ទងមន្ត្រី ក្រសួង ការបរទេស កម្ពុជា បានភ្លាមៗ នៅថ្ងៃ ទី១៧ មិថុនា ដើម្បី
សូម បញ្ជាក់បន្ថែម៕
No comments:
Post a Comment