Paris Peace Accords 23 Oct. 1991

Wednesday, June 25, 2014

រដ្ឋសភា​ [NatAss] នឹង​ប្រជុំ​ លើក​ទី​២៣៤​ នីតិកាល ​ទី​១២៣៤៥​ នៅ​ថ្ងៃ​ ទី​២៦​ មិថុនា

ដ្ឋសភា​ [NatAss] នឹង​ប្រជុំ​ លើក​ទី​២៣៤​ នីតិកាល ​ទី​១២៣៤៥​ នៅ​ថ្ងៃ​ ទី​២៦​ មិថុនា

RFA | ២៥ មិថុនា ២០១៤
ប្រជុំ​សភា ៦១០
កិច្ច​ប្រជុំ​ សភា​ អនុម័ត ​សេចក្តី​ ព្រាង​ច្បាប់ ​ចំនួន​៣ ពាក់ព័ន្ធ​ នឹង​ប្រព័ន្ធ​ តុលាការ កាល​ពី​ថ្ងៃ ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៤។  RFA/Yeang Socheametta

ដ្ឋសភា​ ប្រទេស​កម្ពុជា ត្រៀម​លើក​យក ​របៀបវារៈ ​ចំនួន​៤ មក​ពិភាក្សា និង​អនុម័ត​ នៅ​ក្នុង​សម័យ ​ប្រជុំ​លើក​ ទី​២៣៤៥ នីតិកាល ​ទី​១២៣៤៥ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៤។


សេចក្តី​ជូន​ដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ចុះ​ថ្ងៃ​ទី​២៤ ខែ​មិថុនា បង្ហាញ​ថា របៀបវារៈ​ចំនួន​៤ ដែល​រដ្ឋសភា​ត្រៀម​ពិភាក្សា និង​អនុម័ត​មាន ពិភាក្សា និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់ ស្ដីពី​ការ​អនុម័ត​យល់​ព្រម​លើ​កិច្ច​ព្រមព្រៀង ស្ដីពី​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​យុត្តិធម៌ ក្នុង​វិស័យ​រដ្ឋប្បវេណី​រវាង​កម្ពុជា និង​វៀតណាម។ ពិភាក្សា និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់ ស្ដីពី​ការ​អនុម័ត​យល់​ព្រម​លើ​សន្ធិសញ្ញា ស្ដីពី​បត្យាប័ន​រវាង​កម្ពុជា និង​វៀតណាម។ ពិភាក្សា និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់ ស្ដីពី​ការ​អនុម័ត​យល់​ព្រម​លើ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៤-២០១៨ និង​ពិភាក្សា និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់ ស្ដីពី​ការ​ធានា​រ៉ាប់រង។ កិច្ច​ប្រជុំ​សភា​នេះ ដឹក​នាំ​ដោយ លោក ហេង សំរិន ប្រធាន​រដ្ឋសភា។

សម្រាប់​មន្ត្រី​គណបក្ស​ប្រឆាំង គឺ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចាប់​អារម្មណ៍​កិច្ច​ប្រជុំ ឬ​អនុម័ត​ច្បាប់​ផ្សេងៗ ផ្ដើម​ដោយ​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា ពេល​នេះ​ទេ។ មន្ត្រី​បក្ស​ប្រឆាំង ចាត់​ទុក​ថា ច្បាប់​ទាំង​ឡាយ​ដែល​បាន​អនុម័ត​ដោយ​រដ្ឋសភា​ឯក​បក្ស​កន្លង​មក មិន​បម្រើ​ដល់​ប្រយោជន៍​ប្រជាពលរដ្ឋ និង​សង្គម​ជាតិ​ទេ៕


No comments:

Post a Comment