Paris Peace Accords 23 Oct. 1991

Tuesday, June 24, 2014

គ្មាន​ ការ​ស៊ើប​អង្កេត ​ស្តី​អំពី ​ខ្មែរឥស្លាម​ ចូលរួម​ ក្រុម​សកម្មប្រយុទ្ធ​ នៅ​អ៊ីរ៉ាក់ | No investigation if Khmer Muslim joined ISIS in Iraq

គ្មាន​ ការ​ស៊ើប​អង្កេត ​ស្តី​អំពី ​ខ្មែរឥស្លាម​ ចូលរួម​ ក្រុម​សកម្មប្រយុទ្ធ​ នៅ​អ៊ីរ៉ាក់

បុរស​ខ្មែរ​ឥស្លាម​ម្នាក់ និយាយ​ក្នុង​ពេល​ធ្វើ​ទស្សនកិច្ច​ក្នុង​តុលាការ​ពិសេស ដែល​ត្រៀម​សម្រាប់​អតីត​មេដឹកនាំ​ខ្មែរក្រហម​នៅ​ក្នុង​ខេត្តកណ្តាល នៃ​ប្រទេស​កម្ពុជា។បុរស ​ខ្មែរ​ឥស្លាម​ម្នាក់ និយាយ​ ក្នុង​ពេល​ធ្វើ​ទស្សនកិច្ ច​ក្នុង​តុលាការ​ ពិសេស ដែល​ត្រៀម​ សម្រាប់​ អតីត​មេដឹកនាំ​ ខ្មែរក្រហម​ នៅ​ក្នុង​ខេត្ត កណ្តាល នៃ​ប្រទេស​ កម្ពុជា។
— មន្ត្រី​ជាន់​ខ្ពស់ ​រដ្ឋាភិបាល​ កម្ពុជា​ បាន​បង្ហើប​ នៅ​ថ្ងៃ​ចន្ទ​ នេះ​ថា, រដ្ឋាភិបាល​ គ្មាន ​ការ​ចាប់​អារម្មណ៍ ​និង​បើក​ ការ​ស៊ើប​អង្កេត ​អំពី ខ្សែវីដេអូ ​មួយ​ ដែល​បាន​អះអាង​ ថា មាន​ពលរដ្ឋ​ខ្មែរ​ ឥស្លាម ​បាន​ចូល​រួម​ ជាមួយ​ ពួក​សកម្ម​ប្រយុទ្ឋ ​ឥស្លាម ​នៅ​អ៊ីរ៉ាក់។

កាល​ពី​ចុង​សប្តាហ៍​ មុន​នេះ​ វីដេអូ ​ឃ្លីប​មួយ ​ដែល​ត្រូវ​ បាន​បង្ហោះ​ តាម​YouTube​ ដែល​មាន ​រយៈពេល ​១៣​នាទី​ និង​២៩​វិនាទី​ បាន​បង្ហាញ​ក្ រុម​សកម្ម​ ប្រយុទ្ធ​មួយ ​ដែល​និយាយ ​ភាសាអង់​គ្លេស​ បាន​យ៉ាង​ល្អ ​អង្គុយ​នៅ​ក្នុង​ តំបន់​ព្រៃ​មួយ​ ដែលមាន​ ទង់ជាតិ​ ព័ណខ្មៅ​ ដែល​ជា​សញ្ញា ​របស់ ​ក្រុម​រដ្ឋ​ ឥស្លាម​ អ៊ីរ៉ាក់ និង​ស៊ីរី​ ដែល​ហៅ​កាត់​ ថា «ISIS» ។

នៅ​ក្នុង​ខ្សែរ​វីដេអូ​ដែល​មាន​ចំណង​ជើង​ថា «គ្មាន​ជីវិត​ទេ​បើ​អត់​មាន​ជីហាដ(Jihad)»​ មាន​ក្រុម​សកម្ម​ប្រយុទ្ឋម្នាក់​បាន​នាំ​ខ្លួន​ឯង​ថា​ឈ្មោះ​ មុតថាណា អាល យេមេនី (Muthanna Al Yemeni) មក​ពី​ប្រទេស​អង់គ្លេស ដោយ​មានកន្សែង​ស​នៅ​លើ​ក្បាល​នៅ​ជាមួយ​ក្រុម​សកម្ម​ប្រយុទ្ឋ​មួយ​ចំនួន​ទៀត​ កាន់​អាវុធ​អាកា​៤៧​អង្គុយ​ក្នុង​ព្រៃ​មួយ​កន្លែង។

លោក យេមេនី បាន​អះអាង​ ជា​ភាសារ​ អង់គ្លេស​ និង​ត្រូវ​ បាន​បក​ប្រែ​ ក្រៅ​ផ្លូវ​ការ​ ថា, «យើង​ មាន​បង​ប្អូន​ មក​ពី​ប្រទេស ​អ៊ីរ៉ាក, បង់ក្លាដេស, កម្ពុជា, អូស្រ្តាលី, និងចក្រភព​ អង់​គ្លេស»


ក្រុម​សកម្មប្រយុទ្ឋ​ក្នុង​ខ្សែ​អាត់​វីដេអូ​នេះ ​បាន​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ឥស្លាម​ចូល​រួម​សង្គ្រាម ជីហាដ (Jihad) ឬក៏​ការ​តស៊ូ​ដ៏​ពិសិដ្ឋ​ដែល​ពួកគេ​នឹង​នាំ​ទៅ​កាន់​ប្រទេស​អ៊ីរ៉ាក់។​

លោក​ឧត្តម​សេនីយ៍ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​ និង​លោក​ កៀត ច័ន្ទថារិទ្ឋ​ អ្នក​នាំ​ពាក្យ​អគ្គស្នង​ការ​នគរ​បាល​ជាតិ​មិន​អាច​ទាក់​ទង​បាន​ទេ។ ក៏ប៉ុន្តែ​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ បាន​បញ្ជាក់​ថា រដ្ឋាភិបាល​មិន​បាន​ចាប់​អារម្មណ៍​នឹង​វិដេអូ​ឃ្លីប​នេះ​ទេ ហើយ​ក៏​មិន​បាន​បើក​ការ​ស៊ើប​អង្កេត​ដែរ។​

«យើង​ មិន​មាន​ សារះ​សំខាន់​ ណាមួយ ​ក្នុង​ការ​ធ្វើ​ការ​ ស៊ើប​អង្កេត​ តាម​អ្វី​, គ្រាន់​តែ​ ព័តមាន​មួយ​ ដែល​មិន​អាច ​ស្វែង​រក​ ប្រភព​ពិត​ហ្នឹង​ យក​មក​ធ្វើ​ ការរាប់​នោះទេ»

លោក អាម៉ាត់ យ៉ះ​យ៉ា ប្រធាន​សមាគម​អភិវឌ្ឃ​ឥស្លាម​កម្ពុជា​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ឃើញ​ខ្សែរ​អាត់​វីដេអូ​នេះ​នៅ​ឡើយ។ ក៏​ប៉ុន្តែ​លោក​គ្មាន​ជំនឿ​ថា ពលរដ្ឋ​ខ្មែរ​ឥស្លាម​ចូល​រួម​ជាមួយ​ពួក​សកម្ម​ប្រយុទ្ឋ​នៅ​អ៊ីរ៉ាក់ទេ។​

លោក​បាន​បញ្ជាក់​ថា នៅ​កម្ពុជា​បើមាន​សកម្មភាព​នេះ​មែន យើង​ប្រាកដ​ជាដឹង។ តែ​ពលរដ្ឋខ្មែរ​ឥស្លាម​កន្លងមក ធ្លាប់​ប្រទេស​ថៃ​ចោទ​ប្រកាន់​ម្តង​ដែរ​ថា បាន​ចូល​រួម​ជាមួយ​នឹង​ពួក​ឥស្លាម​នៅ​ភូមិ​ភាគ​ខាង​ត្បូង​ដើម្បី​ប្រឆាំង​ និង​ប្រទេស​ថៃ​។​

«រឿង ​ទាំង​អស់​ហ្នឹង ​ខ្ញុំ​ យល់​ឃើញ​ ថា, ជា​ការ​ឃោស​នា ជា propaganda របស់ ISIS តាម​ខ្ញុំ​ដឹង។​»

លោក ស្លេស ណាស៊ី​ អគ្គលេខាធិការ​នៃ​អង្កការ​ក្រុម​ប្រឹក្សា​ឥស្លាម​អភិវឌ្ឃ​កម្ពុជា​មាន​ ប្រសាសន៍​ថា​ពលរដ្ឋ​ឥស្លាម​នៅ​កម្ពុជា​ពុំ​មាន​ទំនាក់​ទំនង​ណា​មួយ​នឹង​ ក្រុម​ឥស្លាម​ជ្រុល​និយម​ឬ​ក៏​ក្រុម​សកម្ម​ប្រយុទ្ឋនៅ​អ៊ីរ៉ាក់​ទេ។

«បើ​ តាម​ខ្ញុំ​ដឹង​ គឺ​ ដូច​អត់​មាន​ ពាក់​ព័ន្ឋ​ទេ​។​  កន្លងមក ​ហេតុ​ការណ៏​ មួយចំនួន​ ដែល​កើត​ នៅ​ក្នុង​ ប្រទេស​កម្ពុជា ​ពាក់​ព័ន្ឋ​
នឹងភេវកម្ម​ភាគ​ ច្រើន​ជាបរទេស​ ដែល​គាត់​ មក​រស់​នៅ ​ក្នុង​ប្រទេស​ កម្ពុជា​, ហើយ ​មួយ​ចំនួន​តូច​ ដែល​ពាក់​ព័ន្ឋ ​ដែល​ពាក់​ព័ន្ឋ​ នឹង​បញ្ហា​ហ្នឹង ​ដូច​ជាអត់​មាន ​អ្វី​ ច្រើនទេ»

លោក ណាស៊ី បាន​បញ្ជាក់​ទៀត​ថា ជនជាតិ​ខ្មែរ​ឥស្លាម​មាន​ចរិក​ស្លូត​បូត​និង​ចំណេះ​ដឹង​នៅ​មាន​កម្រិត​ដែល​ មិន​អាច​ចូល​រួម​ជាមួយ​ពួក​សកម្ម​ប្រយុទ្ឋ​ណាមួយ​បាន​ទេ៕


No comments:

Post a Comment