ការបរបាញ់ និងជួញដូរ សត្វព្រៃ នៅតែ មានច្រើន នៅកម្ពុជា
VOA | ២១ មិថុនា ២០១៤
ការកាប់បំផ្លាញ ព្រៃឈើ ដែលជាដែន ជម្រកសត្វ, ការបរបាញ់
និងការជួញដូរ ខុសច្បាប់ និងតម្រូវការ ខ្ពស់ នូវផលិតផល សត្វព្រៃ
កំពុងតែ យារយី សត្វព្រៃ កម្ពុជា ឱ្យឈានទៅរក ការវិនាស បាត់បង់។
ភ្នំពេញ — ទោះបី ជាការបរបាញ់
និងការជួញដូរ សត្វព្រៃ ជាអំពើ ល្មើសច្បាប់
និងអាចនាំ ឱ្យជនល្មើស ជាប់ពន្ធនាគារ ជាច្រើនឆ្នាំ ក៏ដោយ
ក៏គេ ឃើញថា,
សកម្មភាព ខុសច្បាប់នេះ នៅតែ បន្តកើតមាន ក្នុងអត្រាខ្ពស់។
ចំណែក ឯភោជនីយដ្ឋាន ជាច្រើន នៅតែ បន្តលក់សាច់ព្រៃ ខុសច្បាប់ ទាំងនេះ។ យ៉ាងណា ក៏ដោយ មន្ត្រីជំនាញ អះអាងថា, ការជួញដូរ
និងសេវា លក់ម្ហូប សត្វព្រៃនេះ មានការថយចុះច្រើន
បើ ធៀប នឹងប៉ុន្មានឆ្នាំមុន។
ការកាប់បំផ្លាញព្រៃឈើ ដែលជាដែនជម្រកសត្វ ការបរបាញ់ និងការជួញដូរខុសច្បាប់ និងតម្រូវការខ្ពស់នូវផលិតផលសត្វព្រៃ កំពុងតែយារយីសត្វព្រៃកម្ពុជាឱ្យឈានទៅរកការវិនាសបាត់បង់។ នេះបើតាមការអះអាងរបស់អ្នកជំនាញ។
សត្វដែលធ្លាប់តែសម្បូរក្នុងព្រៃដ៏ធំល្វឹងល្វើយរបស់កម្ពុជាកាលពី មុន ដូចជាខ្លា តោ រមាស ដំរី ទន្សោង និងគោព្រៃជាដើម ឥឡូវនេះសឹងតែលែងឃើញមាន ឬខ្លះបានផុតពូជចេញពីផែនទីប្រទេសកម្ពុជាទៅហើយ។ ដោយឡែកសត្វព្រៃ ដែលនៅសេសសល់ ដូចជាជ្រូកព្រៃ ប្រើសឈ្លូសពង្រូល ទន្សាយ អណ្ដើក និងពស់ជាដើម កំពុងតែត្រូវបានធ្វើអាជីវកម្មយ៉ាងអានាធិបតេយ្យ ស្របពេលដែលអាជ្ញាធរមូលដ្ឋានក៏ហាក់ដូចជាធ្មេចភ្នែកចំពោះសកម្មភាព ខុសច្បាប់ទាំងនោះ។
សត្វព្រៃទាំងនោះអាចហៅបរិភោគបានយ៉ាងងាយស្រួលនៅតាមភោជនីយដ្ឋានជាច្រើននៅទូទាំងប្រទេសកម្ពុជា។
នៅពេលដែលអ្នកយកព័ត៌មានវីអូអេសំឡេងសហរដ្ឋអាមេរិកដើរចូលទៅ ភោជនីយដ្ឋានមួយកន្លែងនៅក្រុងភ្នំពេញ អ្នកបម្រើតុនៅទីនោះបានណែនាំពីសត្វព្រៃដែលពេញនិយមនៅហាងរបស់ ពួកគេ។ សត្វព្រៃនៅទីនោះមានដូចជាឈ្លូស ជ្រូកព្រៃ និងត្រកួតដែលមានតម្លៃចន្លោះពី២ម៉ឺន៥ពាន់ទៅ៣ម៉ឺន៥ពាន់រៀល ក្នុងមួយចាន។
VOA៖ មានសត្វអ្វីខ្លះ?
អ្នករត់តុ៖ មានឈ្លូស និងជ្រូកព្រៃ និងត្រកួត។
VOA៖ ភ្ញៀវគេមកគេនិយមហៅអ្វី?
អ្នករត់តុ៖ មុនដំបូងគេហៅគោដុត។ គោដុតហើយបានគេហៅសត្វព្រៃក្រោយ ហើយជ្រូកព្រៃឆាកែង ឆាក្តៅហ្នឹង លក់ដាច់ជាងគេ។
VOA៖ តើសត្វទាំងហ្នឹងយកមកពីណា?
អ្នករត់តុ៖ ខ្ញុំអត់ដឹងយកមកពីណាដែរ ព្រោះថៅកែហាងមានម៉ូយគេយកមកឱ្យដល់កន្លែង។
មិនមែនមានតែក្នុងភោជនីយដ្ឋានមួយនេះទេ ដែលលក់សាច់ព្រៃដោយបើកចំហបែបនេះ។ សេវាកម្មម្ហូបបែបនេះក៏ឃើញមាននៅតាមភោជនីយដ្ឋានជាច្រើនទៀត ជាពិសេសភោជនីយដ្ឋានដែលស្ថិតក្នុងខេត្តដែលមានព្រៃឈើច្រើន ដូចជាខេត្តមណ្ឌលគីរី និងរតនគីរីជាដើម។ ហើយពេលខ្លះនៅតាមផ្សារ និងនៅតាមផ្លូវ គេក៏ឃើញមានការព្យួរសត្វព្រៃលក់យ៉ាងរណូករណែលផងដែរ។
បុរសម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ ថ្លែងថា លោកធ្លាប់ហូបសាច់ឈ្លូសម្ដងកាលពីប៉ុន្មានឆ្នាំមុន នៅពេលលោកទៅលេងខេត្តកំពង់ស្ពឺ ព្រោះចង់សាកល្បងមើល។
«ហូបយូរហើយ ប្រហែល ជាបីបួនឆ្នាំមុន។ ហូបសាច់ឈ្លូស យើង ចង់សាក ថា រសជាតិវា យ៉ាងម៉េច។ មួយ គី ឡូក្រាមខ្ទង់ ៣ម៉ឺនរៀល។ រសជាតិវា ឆ្ញាញ់ជាង សាច់គោ, ផុយជាង សាច់គោ។ បើ ទិញបាន ហូបទៀត។»
លោកខឹម វុទ្ធីរ៉ាវង្ស ប្រធានគម្រោងនៃក្រុមជួយសង្គ្រោះសត្វព្រៃរហ័ស ដែលជាអង្គភាពមួយរបស់រដ្ឋាភិបាលកម្ពុជា ហើយដែលបានទទួលជំនួយបច្ចេកទេសពីអង្គការ Wildlife Alliance ថ្លែងថា ក្រៅពីត្រូវគេយកទៅធ្វើម្ហូប សត្វព្រៃត្រូវបានយកទៅធ្វើជាសត្វចិញ្ចឹមនិងធ្វើជាឱសថបុរាណ។
«ជាពិសេស អ្នកភ្នំពេញ នៅពេល ដែលគេ ធ្វើដំណើរ ទៅខេត្ត នៅភាគ ខាងជើង បំណង របស់គេ គឺ ចង់សាក ចង់ហូប សត្វព្រៃ តែម្តង។ ចង់សាក ឱ្យដឹងថា, វា ឆ្ញាញ់យ៉ាងម៉េច? ហើយ អ្នកទាំងអស់ហ្នឹង មកវិញ ទិញផ្ញើ ពួកម៉ាក ថា, ខ្លួន បានទៅដល់ ទីហ្នឹង, ហើយ បានសាក សត្វអស់ហ្នឹង។ ទីពីរ អ្នកមានលុយ មួយចំនួន គេ ផុតពីការ ហូបសាច់ ធម្មតាហ្នឹង។ គេ ហូប ដល់ពស់វែក ដោយសារ តែ មានជំនឿ ថា, ឈាមវា ជួយនេះ ជួយនោះ អញ្ចឹងទៅ។»
បង្កើតឡើងនៅឆ្នាំ២០០១ ក្រុមជួយសង្រ្គោះសត្វព្រៃរហ័សនេះមានសមាជិកមកពីកងរាជអាវុធហត្ថ លើផ្ទៃប្រទេសចំនួន៨នាក់ និងមន្ត្រីរដ្ឋបាលព្រៃឈើបួននាក់។ ក្រុមការងារចម្រុះនេះធ្វើការបង្ក្រាបលើបទល្មើសសត្វព្រៃខុស ច្បាប់នៅទូទាំង២៤ខេត្តក្រុង។ មកទល់ឆ្នាំ២០១៤អង្គភាពនេះបានសង្គ្រោះសត្វព្រៃបានចំនួនជាង ៦០០០០ក្បាលពីឈ្មួញបន្ទាប់ពីបានធ្វើការបង្ក្រាបទីតាំងលក់សាច់ ព្រៃនៅតាមទីសាធារណៈ តាមដងផ្លូវ និងតាមផ្សារ និងបង្ក្រាបនៅតាមផ្ទះ ឬទីតាំងសង្ស័យ។ សត្វសង្គ្រោះបានដែលមានសុខភាពល្អ ក្រុមការងារនេះលែងចូលក្នុងព្រៃវិញក្នុងតំបន់ព្រៃអភិរក្ស ដូចជានៅកែវសីមា និងព្រៃនៅខេត្តកោះកុងជាដើម។ដោយឡែកសត្វព្រៃដែលស៊ាំហ្នឹងមនុស្ស ឬរងរបួស ត្រូវបានយកទៅសង្គ្រោះនៅសួនសត្វភ្នំតាម៉ៅក្នុងខេត្តតាកែវ និងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះនៅក្បាលស្ពាននៅ ខេត្តសៀមរាប។
លោកឈុន ហៀង អ្នកសម្របសម្រួលផ្នែកផ្តល់សេវាកម្មអប់រំនៅមជ្ឈមណ្ឌលអង្គរសម្រាប់ ការអភិរក្សជីវចម្រុះ ថ្លែងថា មជ្ឈមណ្ឌលនេះកំពុងទទួលសត្វព្រៃប្រមាណ២០០ក្បាល ឬជាង៤០ប្រភេទពីអង្គការWildlife Alliance យកមកសង្គ្រោះដែលរួមទាំងសត្វព្រៃកម្រជិតផុតពូជដូចជាស្វាព្រាម ត្រដក់ធំ ត្រដក់តូច និងត្រយងយក្សជាដើម។
«កន្លងមក យើង បានទទួលសត្វ ជាច្រើន។ គ្រាន់តែ សត្វ មួយចំនួន យើង លែងចូល ព្រៃវិញ, ហើយ មួយចំនួនទៀត ដែលយើង លែងមិនបាន យើង ទុកនៅកន្លែងយើង។ សត្វ ដែលយើង លែងមិនបាន ភាគច្រើន ជាសត្វ ដែលស៊ាំ នឹងមនុស្ស ឬក៏ជាសត្វ ដែលពិការ ជាអចិន្ត្រៃយ៍។ អញ្ចឹង យើង ត្រូវ ទុកនៅកន្លែងយើងសិន។»
តាមច្បាប់ព្រៃឈើ សត្វព្រៃចែកចេញជាបីក្រុមគឺក្រុមជិតផុតពូជ ដូចជាខ្លានិងខ្លាឃ្មុំ ក្រុមមានដោយកម្រ ដូចជាពស់វែក និងពង្រូល និងក្រុមមានដោយមធ្យម ដូចជាជ្រូកព្រៃ និងស្វាជាដើម។
ជនល្មើសលើក្រុមសត្វមានដោយមធ្យម និងមានដោយកម្រត្រូវពិន័យជាប្រាក់គុណនឹងបីដងនៃទំហំសត្វព្រៃតាម តម្លៃទីផ្សារ។ ដោយឡែកជនល្មើសលើសត្វព្រៃក្នុងក្រុមជិតផុតពូជអាចជាប់ពន្ធនាគារ ពីមួយឆ្នាំដល់៥ឆ្នាំនិងពិន័យពី១០លានទៅ១០០លានរៀល។
ប៉ុន្តែតាមការអះអាងរបស់លោកខឹម វុទ្ធីរ៉ាវង្សឲ្យដឹងថា ការអនុវត្តច្បាប់នេះនៅតែមានសភាពធូររលុង ហើយសមត្ថកិច្ចមូលដ្ឋានហាក់ដូចជាមិនបានចាត់វិធានការតឹងតែងតាម ផ្លូវច្បាប់នោះឡើយ។
លោកខឹម វុទ្ធីរ៉ាវង្សបន្ថែមថា ទោះបីមានការបង្ក្រាបជាប្រចាំរបស់ក្រុមលោក ក៏ការបរបាញ់ និងការជួញដូរសត្វព្រៃនៅតែមានចំនួនច្រើន ដោយសារប្រជាពលរដ្ឋជាច្រើននាក់នៅតាមខេត្តដែលសម្បូរព្រៃនៅតែ ជ្រើសរើសយករបរដែលទទួលបានកម្រៃខ្ពស់មួយនេះ ចំណែកឯការជួញដូរកាន់តែមានភាពងាយស្រួល។
«សត្វព្រៃ ស្រុកខ្មែរយើង ឃើញមាន ការជួញដូរច្រើន។ ខ្ញុំ អាចនិយាយ បានថា, មានកត្តា ច្រើនយ៉ាង។ យើង មានព្រំដែន វែង ជាមួយប្ រទេសជិតខាង, ហើយ ជាព្រំដែន គោកទៀត, ដូច្នេះ មានការ ងាយស្រួល ក្នុងការជ្រៀតចេញ ជ្រៀតចូល។ ហើយ ការជួញដូរ ក្នុងស្រុក ខ្មែរយើង សឹងតែ មានលក្ខណៈ ជាប្រព័ន្ធ ទៅហើយ ព្រោះ ឈ្មួញ អត់បានធ្វើការ ជួញដូរ ដោយខ្លួនឯងទេ។ បើ ធៀប នឹង៤ ទៅ៥ ឆ្នាំមុន, ឈ្មួញ ធ្វើខ្លួនឯង ដឹងខ្លួនឯង។ ឥឡូវ គេ គ្រាន់តែ យកឥវ៉ាន់ ដាក់ហើយ, ហើយ ចាំឱ្យគ្នាគេ ចាំទទួល អញ្ចឹងទៅ។ អញ្ចឹង មានការលំបាក ក្នុងការទប់ស្កាត់ និងបង្ក្រាបដែរ។»
សត្វព្រៃជាទូទៅត្រូវបានផ្គត់ផ្គង់យកទៅលក់នៅទីផ្សារពីរប្រភេទ ខុសគ្នា។ សត្វស្លាប់ភាគច្រើនផ្គត់ផ្គត់សម្រាប់អ្នកប្រើប្រាស់ក្នុងស្រុក ចំណែកឯសត្វនៅរស់ត្រូវជួញដូរបន្តទៅប្រទេសជិតខាង ដូចជាថៃ និងវៀតណាម ដោយសារទីផ្សារក្រៅប្រទេសមានតម្លៃខ្ពស់ជាងជាច្រើនដង។
ដោយឡែកកម្ពុជាក៏បាននាំចូលសត្វព្រៃមួយចំនួនពីប្រទេសជិតខាង ឡាវនិងថៃមកផ្គត់ផ្គង់ទីផ្សារក្នុងស្រុកវិញដែរ ដូចជាសត្វកែស និងអណ្ដើកធំជាដើម។
ប៉ុន្តែដោយសារការចុះបង្ក្រាប និងការថយចុះចំនួនសត្វព្រៃធ្វើឱ្យភោជនីយដ្ឋានដែលធ្លាប់លក់សាច់ សត្វព្រៃប្រមាណ៩០ភាគរយបានឈប់លក់សត្វព្រៃទាំងស្រុង។ នេះបើតាមលោកខឹមវុទ្ធីរ៉ាវង្ស។
«ភោជនីយដ្ឋាន ភាគច្រើន ឃើញនៅមាន ការផ្ញើតាមឡាន និងកុម្ម៉ង់ មកផ្គត់ផ្គង់ទីផ្សារ នៅក្នុងស្រុក។ ប៉ុន្តែ តាមទិន្នន័យ របស់ ក្រុមការងារ, យើង ឃើញថា ថយចុះ។ ហាងភាគច្រើន ដូចនៅព្រែកលាប ជាដើម, យើង ឃើញពេលមុន គ្រាន់តែ យើងដើរចូលទៅ, គេ ប្រាប់ថា មានសាច់នេះ សាច់នោះ ទើបតែ មកថ្មីអញ្ចឹង។ ប៉ុន្តែ ឥឡូវ ដោយសារ មានវត្តមាន របស់ ក្រុមយើង ហាងឥឡូវ គេ ឈប់ លែងខ្វល់ ដោយសារ វា មិនស្របច្បាប់ និងមិនចំណេញ អ្វី ប៉ុន្មានផង។ ដូច្នេះ ខ្ញុំ អាចនិយាយ បានថា សឹងតែ ហាង ៩០ភាគរយ លែងលក់ សាច់ព្រៃ។»
ក្រៅពីជាទីផ្សារជួញដូរ និងនាំចេញ កម្ពុជាក៏ជាប្រទេសឆ្លងកាត់ដ៏សំខាន់មួយនៃជំនួញសត្វព្រៃខុស ច្បាប់ផងដែរ ជាពិសេសការជំនួញភ្លុកដំរីពីទ្វីបអាហ្វ្រិកទៅកាន់ប្រទេសវៀតណាម និងចិន។
កាលពីខែឧសភា មន្ត្រីគយនៅកំពង់ផែក្រុងព្រះសីហនុចាប់បានភ្លុកដំរីជាង៣ពាន់ គីឡូក្រាម ដែលផ្ទុកក្នុងកុងទីន័រចំនួនពីរពីប្រទេសម៉ាឡេស៊ី។ សព្វថ្ងៃភ្លុកដំរីមានតម្លៃជាង២០០០ដុល្លារក្នុងមួយគីឡូក្រាម៕

No comments:
Post a Comment