មន្ត្រី រដ្ឋាភិបាល និងអ្នកជំនាញ បរទេស ចូលរួម កិច្ចប្រជុំ អាយស៊ីស៊ី នៅសៀមរាប [Not ICC that stands for International Criminal Court]
ដោយ ហង្ស សាវយុត / RFA | ៤ មិថុនា ២០១៤
កិច្ចប្រជុំនេះ នឹងពិនិត្យ ទៅលើ របាយការណ៍ ការងារ របស់ អាយស៊ីស៊ី ឆ្នាំ២០១៣ កន្លងទៅ និងពិនិត្យ ទៅលើ របាយការណ៍របស់ស្ថាប័នអន្តរជាតិចំនួន ១១គម្រោង ដែលបានចូលរួមការពារថែរក្សា និងជួសជុលប្រាសាទបុរាណកាលពីឆ្នាំ២០១៣ ជាដើម។
មន្ត្រីនាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរអប្សរា គឺលោក អ៊ឹម សុករិទ្ធី។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃពុធ ទី៤ ខែមិថុនា ថា នៅថ្ងៃដំបូងនៃកិច្ចប្រជុំ អាយ.ស៊ី.ស៊ី លើកទី២៣ លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ប្រធានអាជ្ញាធរអប្សរា និងលោក រ៉ូម៉ាំង ឡូវិក (Romain Louvet) ទីប្រឹក្សាផ្នែកវប្បធម៌អមស្ថានទូតបារាំង និងលោក យូស៊ីហ៊ីរ៉ូ ហ៊ីគុចិ (Yoshihiro Higuchi) ដែលជាសហប្រធាននៃកិច្ចប្រជុំ និងស្មិងស្មាធិ៍គោរពដល់វិញ្ញាណក្ខន្ធស្ថាបត្យករបារាំង១រូប ស្ថាបត្យករជប៉ុន ២រូប ដែលធ្លាប់ចូលរួមជួសជុលប្រាសាទបុរាណខ្មែរជាច្រើនឆ្នាំ ហើយទើបតែចែកឋានទៅ។
លោក អ៊ឹម សុករិទ្ធី៖ «ឥឡូវនេះ យើង កំពុងតែ ប្រជុំគណៈកម្មការ បច្ចេកទេស វាដំណើរការ បាន១ព្រឹក, ហើយ ស្អែក១ថ្ងៃទៀត។ យើង មានសមាជិក របស់ គម្រោង នីមួយៗ ដែលកំពុងធ្វើ ចំនួន ១៩ ប្រទេស, អង្គការ ក្រៅរដ្ឋាភិបាល ប្រហែលជា ៥០ស្ថាប័ន។ សូម បន្ថែមថា មានក្រសួង ឯទៀត, មានក្រសួង វប្បធម៌, ក្រសួង មហាផ្ទៃ, មានក្រសួង បរិស្ថាន, មានអាជ្ញាធរ ដែនដី, ហើយ យើង មានខាងសាសនា ចូលរួម, សរុបទៅ ប្រហែល ជាជាង ៣០០នាក់។»
នៅថ្ងៃដំបូងនៃកិច្ចប្រជុំ អាយ.ស៊ី.ស៊ី លើកទី២៣ នេះ រដ្ឋាភិបាលនូវែលហ្សេឡង់ បានចុះហត្ថលេខាជាមួយអាជ្ញាធរអប្សរា ដោយផ្ដល់ជំនួយជាទឹកប្រាក់ ៣.៧លាន ដុល្លារ សហរដ្ឋអាមេរិក ទៅលើគម្រោងលើកស្ទួយសហគមន៍ប្រជាពលរដ្ឋនៅក្នុងតំបន់បេតិកភណ្ឌឱ្យ មានសេដ្ឋកិច្ច និងជីវភាពធូរមួយកម្រិតទៀត៕
No comments:
Post a Comment