Paris Peace Accords 23 Oct. 1991

Monday, June 23, 2014

អ្នកភូមិ​ ឡ​ពាង ​តវ៉ា​ ជាថ្មី​ រឿង​ដីធ្លី ​ចំពេល​វត្តមាន​ តំណាង​ អង្គការ សហប្រជាជាតិ​ នៅ​កម្ពុជា | Villagers of L'Peang again raised claims relating to

អ្នកភូមិ​ ឡ​ពាង ​តវ៉ា​ ជាថ្មី​ រឿង​ដីធ្លី ​ចំពេល​វត្តមាន​ តំណាង​ អង្គការ សហប្រជាជាតិ​ នៅ​កម្ពុជា

ប្រជាពលរដ្ឋ​មក​ពី​ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់​ឆ្នាំ ដាក់​ញត្តិ​ទៅ​កាន់​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្ដ្រី និង​ក្រសួង​យុត្តិធម៌ ថ្ងៃ​ទី​២៣​មិថុនា ឆ្នាំ​២០១៣
ប្រជាពលរដ្ឋ ​មក​ពី​ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់​ឆ្នាំ ដាក់​ញត្តិ​ទៅ​កាន់​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្ដ្រី និង​ក្រសួង​យុត្តិធម៌ ថ្ងៃ​ទី​២៣​មិថុនា ឆ្នាំ​២០១៣
RFI/Siv Channa

RFI |  ២៣ មិថុនា ២០១៤

ប្រជាពលរដ្ឋ​ មកពី​ស្រុក​ កំពង់ ត្រឡាច ខេត្ត កំពង់ឆ្នាំង​ ប្រមាណ​ ជា៧០នាក់ បាន​ឡើងមក​ ទីក្រុង​ភ្នំពេញ​ ជាថ្មី​ម្តងទៀត ដើម្បី​ ដាក់​ញត្តិ​ ទៅកាន់​ ខុទ្ទកាល័យ​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រសួង​ យុត្តិម៌ ដើម្បី​ ស្នើសុំ​ ឲ្យ​ស្ថាប័ន​ ទាំង​ពីនេះ​ អន្តរាគមន៍​ ដល់​ពួកគាត់​ នៅក្នុង​ជម្លោះ ដីធ្លី​ ដ៏​រាំ​រៃ​ ជាមួយ​ ក្រុមហ៊ុន KBC ដែល​ពួកគាត់​ ចោទប្រកាន់ ថា ​បាន​រំលោភ​ យក​ដី​ប្រជាជន​ជាង១៤០ហិច​តា។បន្ទាប់​ ពីនេះ​ពួក​អ្នកភូមិ​ ក៏បាន​ត្រៀម ​ដាក់​ញត្តិ​ ទៅកាន់​លោក សូរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី ផងដែរ​ នៅ​រសៀល​នេះ។

ជាថ្មី​ម្តងទៀត​ ប្រជាពលរដ្ឋ​ រស់នៅ ក្នុង​ភូមិ​ ឡ​ពាង ស្រុក​ កំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង ​ចំនួន ៧៨គ្រួសារ​ ដែលមាន​ ទំនាស់​រឿង​ដីធ្លី ​ជាមួយ ​ក្រុមហ៊ុន ​KBC បាននាំគ្នា​ ដាក់​ញត្តិ​ តវ៉ា​ កាលពី​ព្រឹក​មិញ ​ទៅកាន់ ​ខុទ្ទកាល័យ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង ក្រសួង យុត្តិម៌។


ការដាក់​ញត្តិ​នេះ បាន​ធ្វើឡើង​ដំណាលគ្នា​ទៅនឹង​ការគ្រោង​ដាក់​ញត្តិ​ផងដែរ​ទៅកាន់​ អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​លោក សូរិយា ប្រសាទ ស៊ូ​ប៊ែ​ឌី នៅ​រសៀល​នេះ ខណៈ​លោក​កំពុងមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​នៅឡើយ។

លោក រាជ សីមា តំណាង​ប្រជាពលរដ្ឋ​មួយរូប បាន​ថ្លែងថា​ពួកគាត់​បានស្នើ​សុំ​អន្តរាគមន៍​ជាថ្មី​ពី​ប្រមុខ​រដ្ឋាភិបាល​ ខ្មែរ បន្ទាប់ពី​បណ្តឹង​ជាច្រើន​ជាង១០០បណ្តឹង​កន្លងមក ស្តីពី​ការ​រំលោក​យក​ដី​ពី​ក្រុមហ៊ុន KBC មិនត្រូវ​បាន​គេ​ដោះស្រាយ។

អ្នកភូមិ​ឡ​ពាង​លោក រាជ សីមា អះអាងថា ដី​របស់​ពួកគេ​ត្រូវ​អាជ្ញាធរ​ឃុបឃិត​លួច​ធ្វើ​ប្លង់​លក់​ចាប់​តាំង​ពី​ ឆ្នាំ ២០០៣មក ដោយ​បច្ចុប្បន្ននេះ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន៨៩គ្រួសារ ហើយ​សម្រាប់​លើក​នេះ គឺជា​ឱកាសល្អ​មួយ ដែល​ពួកគាត់​បាន​សុំ​អន្តរាគមន៍​ជាថ្មី​ពី​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ ស្របគ្នា​និង​វត្តមាន​របស់លោក ស៊ូ​ប៊ែ​ឌី​នៅក្នុង​ប្រទេស​កម្ពុជា។

តំណាង​អ្នកភូមិ​ម្នាក់ទៀត​គឺ អ្នកស្រី អ៊ំ សុ​ភី ដែល​បាន​យក​ញ្ញ​តិ​ទៅ​ដាក់​នៅ​ខុ​ទ្ទ​ការ​ល័យ លោក ហ៊ុន សែន ដោយផ្ទាល់​ថ្លែងថា តំណាង​ខុទ្ទកាល័យ និង​តំណាង​ក្រសួងយុត្តិធម៌ បាន​ទទួល​រួចហើយ។ មិនមាន​ការឆ្លើយតបភ្លាមៗពី​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី​នៅឡើយ ក៏ប៉ុន្តែ​លោក សម ប្រជា​មា​និត្យ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅថ្ងៃនេះ​ថា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​ពិនិត្យ​រឿងនេះ​ជាបន្ទាន់​ហើយ​បញ្ជូន​ ទៅកាន់​នាយកដ្ឋាន​រដ្ឋប្បវេណី​ដើម្បី​ដោះស្រាយ​បន្ត។

ទោះ​យ៉ាងនេះ​ក្តី​ក្រុមអ្នកតវ៉ា​នៅ​មិនទាន់មាន​ការជឿជាក់​មាំទាំ​នៅឡើយ​ថា​ ដំណោះស្រាយ​នឹង​អាច​កើតមានឡើង​ប្រសិនបើ​រដ្ឋាភិបាល​មិនមាន​ការតាំង​ចិត្ត​ ស្របទៅនឹង​កំណែទម្រង់​ដី​ធី្ល​របស់ខ្លួន​ដែល​បានប្រកាស​នៅក្នុង​អាណត្តិ​ ទៅ៥នេះ៕


No comments:

Post a Comment