ប៉ូលិស បាញ់គ្រាប់បែកផ្សែង បំបែកបាតុករ នៅក្បាលស្ពាន នាគ ផ្នែកខាងជើង
បេក្ខជន តំណាងរាស្ត្រ បក្សប្រឆាំង ៣រូប ត្រូវ បានបញ្ជូន ទៅស្នងការក្រុង
RFA | ១៥ កក្កដា ២០១៤
ប្រភព ពីមន្ត្រី អង្គការ សិទ្ធិមនុស្ស លីកាដូ បានឲ្យដឹងថា, បេក្ខជន តំណាងរាស្ត្រ ៣រូប ត្រូវ បានគេ បញ្ជូនទៅកាន់ ស្នងការន គរបាល ក្រុងភ្នំពេញហើយ។ ចំណែក ឯបេក្ខជន តំណាងរាស្ត្រ លោក ហូរ វ៉ាន់ ដែលបាន តាមដាន ការចាប់ខ្លួននោះ ក៏ត្រូវ បានគេ អញ្ជើញឲ្យចូលខ្លួន ក្នុងស្នងការ នោះដែរ។
អ្នកគាំទ្រ បក្សសង្គ្រោះជាតិ ប្រមាណ ១ពាន់នាក់ ប្រមូលផ្ដុំគ្នា នៅខាងមុខ ស្នងការក្រុង, ហើយ ត្រូវ បានប៉ូលិស ដេញពួកគេ ទាំងនោះ ចេញពីមុខ ស្នងការដ្ឋាន នគរបាល រាជធានី នៅរសៀលថ្ងៃ ទី១៥ កក្កដា នេះ។
នៅព្រឹកថ្ងៃ ទី១៥ កក្កដា វេលាម៉ោងជាង ៩ អាជ្ញាធរក្រុងភ្នំពេញ បានចាប់ខ្លួនបេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ៣រូប ក្នុងនោះមានអ្នកស្រី មូរ សុខហួរ លោក ម៉ែន សុថាវរិន្ទ្រ និងលោក កែវ ភិរម្យ យកចូលទៅក្នុងទីលានប្រជាធិបតេយ្យ ដែលមានកងកម្លាំងអាជ្ញាធរកាន់កាប់នៅទីនោះ។
ការចាប់ខ្លួននេះកើតមានឡើងក្រោយពីអ្នកស្រី មូរ សុខហួរ អំពាវនាវសុំឲ្យមានការបើកទីលានប្រជាធិបតេយ្យឲ្យប្រជាពលរដ្ឋជួប ប្រជុំដើម្បីសម្ដែងមតិឡើងវិញ។
ភ្លាមៗក្រោយការឃាត់ខ្លួនតំណាងរាស្ត្រទាំង ៣រូប គណបក្សសង្គ្រោះជាតិ ក៏បានចេញសេចក្ដីថ្លែងការណ៍មួយ ទាមទារឲ្យដោះលែងបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតទាំង ៣រូបផងដែរ។
លីកាដូ៖ អ្នករបួស មានជាង ៣០នាក់
មន្ត្រីអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានឲ្យដឹងថា គិតមកដល់ម៉ោងប្រមាណ ១២នេះ មានអ្នករបួស ៣១នាក់ ក្នុងនោះខាងសន្តិសុខមានចំនួន ១៧នាក់ និងខាងសកម្មជនបក្សសង្គ្រោះជាតិ ១៤នាក់។
មនុស្សទាំង ៣១នាក់ រងរបួសក្នុងការប៉ះទង្គិចគ្នានៅទីលានប្រជាធិបតេយ្យខាងជើងស្ពាន នាគ រវាងប្រជាពលរដ្ឋអ្នកតស៊ូមតិ និងសកម្មជនគណបក្សសង្គ្រោះជាតិ ជាច្រើនរយនាក់ ជាមួយអាជ្ញាធររាជធានីភ្នំពេញ កាលពីព្រឹកមិញនេះ។
ប្រជាពលរដ្ឋអ្នកតស៊ូមតិ និងសកម្មជនគណបក្សសង្គ្រោះជាតិ ជាច្រើនរយនាក់ បាននាំយកបដាពណ៌ស្បង់លោកដោយសរសេរសុំឲ្យដោះលែងទីលាន ប្រជាធិបតេយ្យ (Free Freedom Park) ហើយកងកម្លាំងរបស់ រាជធានីភ្នំពេញ ប្រដាប់ដោយដំបងជ័រ ដំបងឈើរុំកាសែត មកវាយបំបែកក្រុមអ្នកតវ៉ា និងបង្កឲ្យមានអ្នករបួសបែកក្បាលទាំងសងខាង។
ប្រជាពលរដ្ឋបានរឹបអូសដំបងកំណាត់ឈើជាច្រើនពីកងសន្តិសុខ និងបានដុតបំផ្លាញមួកសុវត្ថិភាព។
No comments:
Post a Comment