កុមារី ដែលម្ដាយ ចាក់ច្រវាក់ បង្ខាំងទុក នៅផ្ទះ ត្រូវ មន្ទីរសង្គមកិច្ច យកទៅចិញ្ចឹម
RFA | ៤ កក្កដា ២០១៤

តំណាង មន្ទីរសង្គមកិច្ច
និងអាជ្ញាធរ កំពុងចាក់សោរ ចេញពីកជើង ក្មេងស្រី ដែលម្ដាយ បង្ខាំងទុក ក្នុងផ្ទះ កាលពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០១៤។ Photo Provided
អាជ្ញាធរ ក្នុងខេត្ត កោះកុង និងអង្គការ មិនមែន រដ្ឋាភិបាល ផ្នែកសិទ្ធិមនុស្ស រួមគ្នា ជួយសង្រ្គោះ កុមារីម្នាក់ ដែលត្រូវ ម្តាយ ចិញ្ចឹម ចាក់ច្រវ៉ាក់ជើង មិនឲ្យចេញ ពីផ្ទះ។
ក្មេងស្រីវ័យ ៥ឆ្នាំ ត្រូវ មន្ទីរសង្គមកិច្ច និងកិច្ចការនារី ខេត្ត រួមជាមួយ ការិយាល័យ ប្រឆាំង ការជួញដូរ មនុស្ស នាំទៅបីបាច់ រក្សា នៅមន្ទីរ សង្គមកិច្ច ជំនួស ឲ្យម្តាយចិញ្ចឹម ដែលតែង ដាក់ច្រវ៉ាក់ ជើងនាង នៅពេល ម្តាយរូបនោះ ចេញទៅស៊ីឈ្នួល នៅចម្ការ កៅស៊ូ។
[Day care in Hun Xen's Kingdoom!]
លោក នាង បូរ៉ាទីណូ មន្ត្រីសម្របសម្រួលសមាគមអាដហុកខេត្តកោះកុង ដែលតាមដានរឿងនោះចាត់ទុកថាទង្វើនេះការរំលោភសិទ្ធិសំខាន់ៗរបស់ កុមារកុមារ ដូចជា សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលអាហារគ្រប់គ្រាន់ និងរំលោភសន្ធិសញ្ញាស្ដីពីសិទ្ធិកុមា។
ការជួយសង្រ្គោះកុមារីរូបនេះកើតឡើងបន្ទាប់ពីប្រជាពលរដ្ឋនៅ ភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានផ្ដល់ព័ត៌មានជូនមន្ត្រីសិទ្ធិមនុស្ស អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធជួយអន្តរាគមន៍នៅថ្ងៃទី ៤ កក្កដា។
អ្នកជិតខាងបានឲ្យមន្ត្រីសិទ្ធិមនុស្សដឹងថា ស្ត្រីជាម្ដាយឈ្មោះ ពៅ ស៊ីផាត់ អាយុ ៤៣ឆ្នាំ បានសុំកូន មកចិញ្ចឹមជាង ២ឆ្នាំមកហើយ ដោយស្ត្រីជាម្ដាយតែងចាក់សោរកជើងក្មេងស្រីនោះ រាល់ពេលគាត់ទៅស៊ីឈ្នួលធ្វើចម្ការកៅស៊ូចន្លោះពីម៉ោង ៧ព្រឹក ដល់ម៉ោង ១១ថ្ងៃត្រង់ និងពេលរសៀល ចន្លោះម៉ោង ១ដល់ម៉ោង ៥ល្ងាច ហើយដោះលែងក្មេងស្រី ពេលគាត់ត្រឡប់មកផ្ទះវិញ ដោយសារក្មេងស្រីរពឹសពេក។
បន្ទាប់ពីមានអន្តរាគមន៍របស់អាជ្ញាធរ ស្រ្តីជាម្ដាយត្រូវធ្វើកិច្ចសន្យាឈប់ធ្វើទង្វើបង្ខាំងមនុស្ស តទៅទៀត។ អាជ្ញាធរបានអនុញ្ញាតឲ្យស្រ្តីជាម្តាយអាចសួរសុខទុក្ខកូនស្រី របស់ខ្លួននៅពេលត្រូវការ៕
No comments:
Post a Comment