Paris Peace Accords 23 Oct. 1991

Monday, July 14, 2014

ACU​ នឹង​បិទ​បញ្ចប់​​ ការ​​ស្នើ​សុំ​ ចូល​រួម​សង្កេតការណ៍​ ប្រឡង​បាក់​ឌុប​ នៅ​ថ្ងៃទី​ ១៤ ​កក្កដា​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ
​អង្គភាព​ប្រឆាំង​អំពើពុករលួយ
© សុវណ្ណារ៉ា

ACU​ នឹង​បិទ​បញ្ចប់​​ ការ​​ស្នើ​សុំ​ ចូល​រួម​សង្កេតការណ៍​ ប្រឡង​បាក់​ឌុប​ នៅ​ថ្ងៃទី​ ១៤ ​កក្កដា​

ដោយ វណ្ណ សុគន្ធា / RFI | ១៣ កក្កដា ២០១៤
អង្គភាព​​ ប្រឆាំង​​ អំពើ​ ពុក​រលួយ​ (ACU)​​ ដែល​​បាន​​សហការ​​ជាមួយ ​​ក្រសួង ​​អប់រំ​ យុវជន ​និង ​កីឡា​ ​ក្នុង​ការ​​លុប​បំបាត់​ ​អំពើ​ ពុក​រលួយ​ ​ក្នុង​ពេល​​ ប្រឡង​​បាក់​​ឌុប ​​នោះ​ នឹង​​បិទ​​បញ្ចប់ ​​ការ​ទទួល​​ពាក្យ​​ស្នើ​សុំ​ ​ចូល​​រួម​​សង្កេតការណ៍​​ ទាំង​ស្រុង ​​នៅ​​ថ្ងៃ​ទី ​១៤ ​កក្កដា ​។  ​ការ​ពន្យារ​​ពេល​​ រហូត​មក​ដល់​​ថ្ងៃ ​ទី ​១៤ ​កក្កដា​​ ​ត្រូវ​បាន ​​អង្គភាព ​​ប្រឆាំង ​​អំពើ ​ពុក​រលួយ ​​ពន្យល់​ថា ​ដោយ​សារ ​​រង់​ចាំ​ទទួល​​របាយការ​ណ៍​​ នៃ​​ការ​ចុះ​ឈ្មោះ​​ ចូល​រួម​​សង្កេតការណ៍​​ ពី​​បណ្តា​​ខេត្ត​ ដើម្បី​​បូក​សរុប ​​ចំនួន​​អ្នក​ចូល​រួម​​សង្កេតការណ៍​​ នៅ​ក្នុង​ពេល​​ ប្រឡង​​បាក់​​ឌុប ​​ខាង​មុខ​នេះ​។​

សេចក្តីរាយការណ៍របស់ វណ្ណ សុគន្ធា
 
13/07/2014
នៅ​ថ្ងៃ​ទី ​១៤ ​កក្កដា​ ស្អែក​នេះ​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​នឹង​បិទ​បញ្ចប់​ការ​ទទួល​ពាក្យ​ស្នើសុំ​ ​ចូល​រួម​សង្កេតការណ៍​ប្រឡង​បាក់​ឌុប ក្រោយ​ពី​ជូន​ដំណឹង​អញ្ជើញ​ដល់​សាធារណជន​ចូល​រួម​សង្កេតការណ៍​កាល​ពី​ចុង​ខែ​មីនា ​កន្លង​ទៅ​។​

លោក​ស្រី ​ម៉ា សូ​យ៉ិ​ន​ដា ​ប្រធាន​នាយកដ្ឋាន​អប់រំ ​បង្ការ​ និង ​ទប់​ស្កាត់​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​បាន​​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ នៅ​ថ្ងៃ ​ទី ​១៣ ​កក្កដា​ ឆ្នាំ ​២០១៤​ ថា ​ការ​ពន្យារ​ពេល​​ឈប់​ទទួល​ពាក្យ​ស្នើ​សុំ​អ្នក​សង្កេតការណ៍​ មក​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​១៤ ​កក្កដា​ វិញ​ គឺ​ដោយ​សារ​រង់ចាំ​ប្រមូល​បញ្ជី​ឈ្មោះ​អ្នក​ចូលរួម​សង្កេត​ការណ៍​ស្ម័គ្រ​ចិត្ត​ នៅ​តាម​បណ្តា​ខេត្ត​ដែល​ក្រុម​ការងារ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ចុះទៅ​ផ្សព្វផ្សាយ​។

សូម​រម្លឹក​ថា ​តាម​គម្រោង ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​ឈប់​ទទួល​ពាក្យ​ស្នើ​សុំ​ចុះ​ឈ្មោះ​អ្នក​សង្កេតការណ៍​ស្ម័គ្រចិត្ត​ ពេល​ប្រឡង​បាក់​ឌុប នៅ​ថ្ងៃ​ទី ​០១ ​កក្កដា ​ឆ្នាំ ​២០១៤​។​ ក៏ប៉ុន្តែ​ដោយសារ​​អ្នក​មាន​បំណង​ចង់​ចូលរួម​ចេះតែ​កើន​ឡើង​នោះ​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​​ពន្យារ​ពេល​ឈប់​ទទួល​ពាក្យ​ សម្រាប់​អ្នក​នៅក្នុង​ទីក្រុង​ភ្នំពេញ ​នៅ​ថ្ងៃ​ទី ​០៥ ​កក្កដា ​និង ​អ្នក​នៅ​តាម​បណ្តា​ខេត្ត​នៅ​ថ្ងៃ​ទី ​១៤ ​កក្កដា ​។

យ៉ាងណាក៏ដោយ ​លោកស្រី ​ម៉ា សូ​យ៉ិ​ន​ដា ​មិន​ទាន់​បាន​បញ្ជាក់​ពី​ចំនួន​សរុប​នៃ​អ្នក​ស្ម័គ្រចិត្ត​ចូល​រួម​សង្កេតការណ៍​នៅ​ឡើយ​ទេ ​ដោយ​រង់ចាំ​របាយការណ៍​ពី​អ្នក​ចុះឈ្មោះ​នៅតាម​បណ្តា​ខេត្ត​​ជា​មុន​សិន​។ ​លោកស្រី ​បាន​បញ្ជាក់​ថា ​អ្នក​ចូល​រួម​សង្កេតការណ៍​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ក៏​មាន​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ផង​ដែរ​។​

ក៏ប៉ុន្តែ​ កាល​ពី​ថ្ងៃ​ទី​ ០៩​ កក្កដា​ ឆ្នាំ ​២០១៤​ អង្គការ​តម្លាភាព​កម្ពុ​ជា ​បាន​ប្រកាស​មិន​ចូលរួម ត្រួត​ពិនិត្យ​ដំណើរ​ការ​ប្រឡង​បាក់​ឌុប ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នោះ​ទេ​។ មូលហេតុ​ ដោយសារ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ មិន​អនុញ្ញាត​ឱ្យ​អង្គការ​តម្លាភាព​កម្ពុជា​ប្រើប្រាស់​វិធីសាស្ត្រ​របស់​ខ្លួន​ក្នុង​ការ​សង្កេតការណ៍។

សូម​បញ្ជាក់​ថា ​ក្នុង​ការ​លុប​បំបាត់​ភាព​មិន​ប្រក្រតី​ផ្សេង​ៗ ​ជា​ពិសេស​បញ្ហា​អំពើ​ពុករលួយ​នៅក្នុង​ពេល​ប្រឡង​បាក់​ឌុប ​ដែល​តែងតែ​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​នា​ពេល​កន្លង​មក​នោះ​ នៅ​ឆ្នាំនេះ​ ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​បាន​ចាប់​ដៃ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​ដើម្បី​លាង​សម្អាត​ភាព​អាស្រូវ​ទាំង​នោះ​។ ​ដោយឡែក ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ឫ ​បាក់​ឌុប ​នៅ​ឆ្នាំ​នេះ ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ​០៤​ និង​ ០៥​ សីហា ​ឆ្នាំ២០១៤​ ខាង​មុខនេះ​៕ ​



No comments:

Post a Comment