លោក វីរៈ ស៊ុមខ្វាមឃីត
RFI/Siv Channa
អ្នកទោសថៃ វីរៈ ស៊ុមខ្វាមឃីត ត្រូវបានដោះលែង ពីពន្ធនាគារព្រៃស
ដោយ ប៉ែន បូណា / RFI | ០២ កក្កដា ២០១៤
ការដោះលែងអ្នកទោសថៃរូបនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៥និង៣០នាទីរសៀលថ្ងៃអង្គារទី០១ កក្កដាម្សិលមិញ។ នេះបើយោងតាមលោក គួយ ប៊ុនសន អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគាររបស់ក្រសួងមហាផ្ទៃ ដែលបានប្រាប់វិទ្យុបារាំងអន្តរជាតិ កាលពីល្ងាចថ្ងៃអង្គារ។ លោក កួយ ប៊ុនសន បន្តថា ការដោះលែងលោក វីរៈ ស៊ុមខ្វាមឃីត ធ្វើឡើងតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ។
ការដោះលែងនេះ ក៏បានធ្វើឡើង ក្នុងអំឡុងពេលនៃទស្សនកិច្ចរបស់រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេសថៃនៅកម្ពុជា។ កិច្ចព្រមព្រៀងអំពីការដោះលែងអ្នកទោសថៃរូបនេះ ក៏ត្រូវបានប្រមុខការទូតថៃលើកមកពិភាក្សា ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួបនៅឯទីស្តីការគណៈរដ្ឋមន្ត្រីកាលពីរសៀលថ្ងៃអង្គារតាមសំណើ របស់លោកប្រាយុទ្ធ ចាន់អូចា មេទ័ពថៃ ដែលកំពុងកាន់អំណាចក្រោយពីរដ្ឋប្រហារ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានស្នើឲ្យភាគីថៃដោះលែងអ្នកទោសខ្មែរ ១៤ នាក់ដែលត្រូវបានចាប់ខ្លួនពីបទ ឬ ប្រើឯកសារក្លែងក្លាយនោះមកវិញផងដែរ។
សូមបញ្ជាក់ថា វីរៈ ស៊ុមខ្វាមឃីត សកម្មជនអាវលឿងថៃ ដែលធ្លាប់បានប្រឆាំង នឹងរដ្ឋាភិបាលកម្ពុជាយ៉ាងខ្លាំងក្លានោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោស កាលពីខែកុម្ភៈ ឆ្នាំ២០១១ ជាប់ពន្ធនាគារ រយៈពេល ៨ឆ្នាំ ពីបទឆ្លងចូលក្នុងទឹកដីកម្ពុជា ដោយខុសច្បាប់ ចូលក្នុងតំបន់យោធាកម្ពុជាក្នុងបំណងទុច្ចរិត និងពីបទប្រមូលព័ត៌មានសម្ងាត់ ដែលអាចប៉ះពាល់ដល់សន្តិសុខជាតិកម្ពុជា។
បក្ខពួករបស់ វីរៈ ស៊ុមខ្វាមឃីត ដែលត្រូវបានចាប់ខ្លួនជាមួយគ្នា ត្រូវបានដោះលែងវិញ ជាបន្តបន្ទាប់រួចមកហើយ។ កិច្ចអន្តរាគមន៍ឲ្យដោះលែងអ្នកទោសថៃរូបនេះ ធ្លាប់ត្រូវបានធ្វើឡើងដោយអតីតនាយករដ្ឋមន្ត្រីយីងឡាក់ ស៊ីណាវ៉ាត្រា ដែរ ប៉ុន្តែ ទើបតែពេលនេះទេ ដែលរដ្ឋាភិបាលភ្នំពេញយល់ព្រមដោះលែង។ វីរៈ ស៊ុមខ្វាមឃីត ត្រូវគេរំពឹងថានឹងធ្វើដំណើរត្រឡប់ទៅប្រទេសថៃវិញ ជាមួយគណៈប្រតិភូថៃ នៅថ្ងៃពុធនេះ។ ក៏ប៉ុន្តែ នៅមិនទាន់មានព័ត៌មានស្តីពីការដោះលែងពលករខ្មែរ ១៤ នាក់នៅពេលណានៅឡើយទេ៕

No comments:
Post a Comment