Paris Peace Accords 23 Oct. 1991

Wednesday, July 2, 2014

សហភាព​ការងារ​ កម្ពុជា ​ធ្វើ​សន្និសីទ​ ពី​ការ​លើក​កម្ពស់ ​ស្តង់ដារ​ការងារ​ស្នូល ​របស់​ កម្មករ

សហភាព​ការងារ​ ៦១០-១
សហភាព​ការងារ​កម្ពុជា និង​ក្រុម​ការងារ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ ធ្វើសន្និសីទ​កាសែត​បើក​ឲ្យ​អនុវត្ត​គម្រោង ស្ដីពី​ការ​លើក​កម្ពស់​ស្តង់ដារ​ការងារ​ស្នូល ឆ្ពោះ​ទៅ​កាន់​ការងារ​សមរម្យ​សម្រាប់​កម្មករ​និយោជិក​នៅ​កម្ពុជា នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា នា​ថ្ងៃ​ទី ២ ខែ​កក្កដា ឆ្នាំ​២០១៤។

សហភាព​ការងារ​ កម្ពុជា ​ធ្វើ​សន្និសីទ​ ពី​ការ​លើក​កម្ពស់ ​ស្តង់ដារ​ការងារ​ស្នូល ​របស់​ កម្មករ

ដោយ ដែន អយុធ្យា / អាស៊ីសេរី | ០២ កក្កដា ២០១៤

សហភាព​ការងារ​កម្ពុជា និង​ក្រុម​ការងារ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ ប្រជាធិបតេយ្យ​មាន​សមាជិក​ជាង ៩ម៉ឺន​នាក់ ធ្វើសន្និសីទ​កាសែត​បើក​ឲ្យ​អនុវត្ត​គម្រោង ស្ដីពី​ការ​លើក​កម្ពស់​ស្តង់ដារ​ការងារ​ស្នូល ឆ្ពោះ​ទៅ​កាន់​ការងារ​សមរម្យ​សម្រាប់​កម្មករ​និយោជិក​នៅ​កម្ពុជា នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា នា​ថ្ងៃ​ទី ២ ខែ​កក្កដា ឆ្នាំ​២០១៤។
គោល​បំណង​សំខាន់​នៃ​សន្និសីទ​កាសែត​របស់​មូលនិធិ​អន្តរជាតិ ស៊ី អ៊ីន វី និង​សហភាព​ការងារ​កម្ពុជា ដើម្បី​ចាប់​ផ្ដើម​គម្រោង និង​ការ​ផ្សព្វផ្សាយ​ពី​ការ​អនុវត្ត​គម្រោង រយៈពេល​នៃ​ការ​អនុវត្ត​គម្រោង។


No comments:

Post a Comment