ទិដ្ឋភាពនៅជិតទីលានប្រជាធិបតេយ្យ កាលពីព្រឹកមិញ (រូបថត៖ ជន ស្រីណុច)
សន្តិសុខរងរបួសបែកក្បាល ក្រោយប៉ះទង្គិចជាមួយបាតុករនៅក្បែរទីលានប្រជាធិបតេយ្យ
មនុស្ស ២១នាក់ រងរបួស ពេលសមត្ថកិច្ច បង្ក្រាបបាតុករ នៅក្បែរទីលានប្រជាធិបតេយ្យ
ដោយ៖ ជន ស្រីណុច / វីអូឌី | ថ្ងៃអង្គារ ទី15 កក្កដា 2014
មន្ត្រី ឃ្លាំមើលសិទ្ធិមនុស្ស ដែលបានតាមដាន ការបង្ក្រាប នៅទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃអង្គារនេះ អះអាង ថា មនុស្ស២១នាក់ រងរបួស ក្នុងនោះ សន្តិសុខ ១៧នាក់ និងបាតុករ ៤នាក់។
នាយករង ផ្នែកតស៊ូមតិ នៃអង្គការ លីកាដូ លោក ថាវ គឹមសាន អះអាង ថា ក្រោយពេល ប៉ះទង្គិចគ្នា នៅព្រឹកនេះ ពេលបាតុករ ទាមទារ ឲ្យបើកទីលានប្រជាធិបតេយ្យ បានបណ្តាលឲ្យ សន្តិសុខ១៧នាក់ និងបាតុករ៤នាក់ រងរបួស។
លោកថាវ គឹម សាន បញ្ជាក់ទៀត ថា សន្តិសុខ ទាំង១៧នាក់ នោះ មាន៩នាក់ របួសធ្ងន់ កំពុងព្យាបាល នៅមន្ទីរពេទ្យ កាល់ម៉ែត ចំណែក បាតុករ ៤នាក់ ព្យាបាល នៅអង្គការ លីកាដូ។
ចំណែក អភិបាលរង ខណ្ឌដូនពេញ លោក សុខ ប៉េងវុធ អះអាង ថា សន្តិសុខ ២១នាក់ រងរបួស ក្នុងនោះ ឈ្មោះ ឆាយ ពិទូ របួសធ្ងន់។
ទាក់ទងនឹងការប្រើកងកម្លាំងតទល់ជាមួយប្រជាពលរដ្ឋតវ៉ានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បដិសេធថាជាកម្លាំងរបស់ក្រសួង ហើយលោកបង្វែរឲ្យសួរទៅសាលារាជធានីវិញ។ តែ VOD មិនអាចទាក់ទងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានទេ ដោយលោកប្រាប់ថាជាប់រវល់។
នៅព្រឹកថ្ងៃអង្គារនេះ បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដឹកនាំបាតុករប្រមាណ៣ទៅ៤រយនាក់ ទាមទារឲ្យបើកទីលានប្រជាធិបតេយ្យ បន្ទាប់មកក៏ផ្ទុះ ហិង្សាឡើងដោយសមត្ថកិច្ចបោកគ្រាប់បែកផ្សែង ចំនួន៥គ្រាប់ផង៕
No comments:
Post a Comment